Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិធីបើកសិក្ខាសាលាត្រីភាគី ស្តីពីរការ ពិនិត្យប្រចាំឆ្នាំ លើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា (២០១៦-២០១៨)

 Thursday, 06 April 2017 09:51  |    Written by MLVT  |  3902 times  |   Print  |   Email
ពិធីបើកសិក្ខាសាលាត្រីភាគី ស្តីពីរការ ពិនិត្យប្រចាំឆ្នាំ លើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា (២០១៦-២០១៨)

នាព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ស្តីពីរការ ពិនិត្យប្រចាំឆ្នាំ លើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា (២០១៦-២០១៨) នៅសណ្ឋាគារភ្នំពេញ។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់អង្គការអន្តរជាតិខាងការងារ(ILO) ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រេចបាន នូវអ្វីដែលចែងក្នុងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈឆ្នាំ២០១៤-២០១៨ ។ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីបានរំលឹកផងដែរថា ប្រទេសកម្ពុជាបានអនុវត្តកម្មវិធីការងារសមរម្យ ចំនួន៤លើករួចមកហើយ។ជាមួយគ្នានេះសិក្ខាសាលានេះមានគោលបំណងពិនិត្យមើលអំពីសមិទ្ធិផលសំខាន់ៗ ដែលកម្ពុជា សមេ្រចបានក្នុងឆ្នាំ២០១៦ កំណត់សកម្មភាពការងារអាទិភាព គោលដៅសម្រាប់ឆ្នាំ២០១៧ និងការកំណត់ បញ្ហាប្រឈមសំខាន់ៗ ដើម្បីជម្រុញការអនុវត្ត សម្រេចឲ្យបានជោគជ័យលើកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា ឆ្នាំ២០១៦-២០១៨ បន្តទៀត។ អាទិភាពសំខាន់ៗចំនួន៣ ដែលក្រសួងខិតខំសម្រេច អោយបាននោះរួមមាន៖

(១) ការធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិនៅកន្លែងធ្វើការ

(២)ការលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កំណើនការងារសមរម្យ និងសហគ្រាសប្រកបដោយចីរភាពដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមនុស្សវ័យក្មេង

(៣) ការធ្វើឱ្យប្រសើរឡើង និងការពង្រីកកិច្ចគាំពារសង្គម ព្រមទាំងសុខភាព និងសុវត្ថិភាពការងារ ឯកឧត្តមបណ្ឌិត បានបន្តគូសបញ្ជាក់ផងដែរថា កន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើកំណែទម្រង់ប្រកបដោយប្រសិទ្ធភាពក្នុងផែនការយុទ្ធសាស្ត្រកម្មវិធីការងារសមរម្យដែលក្នុងនោះរួមមាន៖

១. កំណែទម្រង់ប្រព័ន្ធអធិការកិច្ចការងារ ដោយគួបផ្សំ អធិការកិច្ចជាតិ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សំដៅកសាងនូវទំនុកចិត្ត និងភាពប្រាកដប្រជា ការអនុវត្តលក្ខខណ្ឌការងារ ស្របតាមច្បាប់ស្តីពីការងារ ការដោះស្រាយវិវាទការងារ តាមរយៈយន្តការត្រីភាគី ។

២. បង្កើននូវប្រសិទ្ធភាពការងារ ក្នុងការចរចារនៅថ្នាក់មូលដ្ឋានតាមរយៈ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា។ ៣. ការតម្លើងប្រាក់ឈ្នួលអប្បរមា សម្រាប់បងប្អូនកម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដោយប្រើប្រាស់នូវយន្តការត្រីភាគី ដោយផ្អែកលើកត្តាវិនិច្ឆ័យ

៣ រួមមានកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាអតិផរណា។ ឯកឧត្តមបណ្ឌិត បានធ្វើការអំពាវនាវ ចំពោះដៃគូរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក៏ដូចជាសមាគមនិយោជក អង្គការសហជីពកម្មករនិយោជិត ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់។ សូមបន្តយកចិត្តដាក់ បន្តខិតខំ និងចូលរួមអនុវត្តឱ្យបានជោគជ័យនូវការកែទម្រង់ស៊ីជម្រៅទាំង៥ នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឆ្នាំ ២០១៤-២០១៨ ជាពិសេសបន្តលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើងតាមរយៈការអនុវត្តច្បាប់ស្តីពីសហជីព គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយពាណិជ្ជកម្មផ្សារភ្ជាប់លក្ខខណ្ឌការងារ ពង្រឹងការអនុវត្តច្បាប់បទប្បញ្ញត្តិនានា៕



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.