Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានអនុញ្ញាតឱ្យ ឯកឧត្តម Dato Sri Hasan Malek ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា

 Tuesday, 11 October 2016 11:07  |    Written by MLVT  |  3380 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានអនុញ្ញាតឱ្យ ឯកឧត្តម Dato Sri Hasan Malek ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា

ទីស្ដីការក្រសួង៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ ឯកឧត្តម Dato Sri Hasan Malek ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងស្វែងយល់ពីវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ព្រមទាំងពិភាក្សលើកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងម៉ាឡេស៊ី នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។ ក្នុងជំនួបនេះភាគីទាំងពីរបានឯកភាពជំរុញឱ្យក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរបន្តបញ្ចប់នូវនីតិវិធីប្រតិបត្តិពិសេស (SOP) សម្រាប់ការបញ្ចូន និងគ្រប់គ្រងពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ឱ្យបានឆាប់ដើម្បីចាប់ផ្តើមអនុវត្តនូវអនុស្ស រណៈយោគយល់គ្នា (MOU) ដែលរដ្ឋាភិបាលទាំងពីរ បានចុះហត្ថលេខាកាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅប្រទេសម៉ាឡេស៊ីកន្លងទៅ។ ថ្មីៗនេះ ភាគីម៉ាឡេស៊ី បានជូនដំណឹងដល់ភាគីកម្ពុជាអំពីការអនុញ្ញាតឡើងវិញក្នុងការជ្រើសរើសពលករថ្មីសម្រាប់វិស័យ៣គឺ៖ ១-ការងាររោងចក្រ ២-ការងារសំណង់ ៣-ការងារដាំដុះ។ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លងមកភាគីម៉ាឡេស៊ីក៏បាន ផ្តល់ការបណ្តុះណ្តាលដល់គ្រូបង្គោលជាច្រើនរបស់ក្រសួង ភាគីម៉ាឡេស៊ីនឹងបន្តនូវកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយថែមទៀត។ ឯកឧត្តមអគ្គរដ្ឋទូតបានជម្រាបជូនផងដែរ ពីគម្រោងដែលក្រុមហ៊ុនមួយរបស់ម៉ាឡេស៊ីគ្រោងនឹងបើកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសលើ វិស័យអាកាសចរណ៍ ជាពិសេសផ្នែកវិស្វករយន្តហោះ ផែ្នកជួសជុលយន្តហោះ ផ្នែកថែទាំយន្តហោះ និងជំនាញបើកបរយន្តហោះផងដែរ។



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.