Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ជំនួបពិភាក្សាការងារជាមួយលោកជំទាវ Filicidade de Sousa Guterres ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

 Thursday, 06 October 2016 09:18  |    Written by MLVT  |  3850 times  |   Print  |   Email
ជំនួបពិភាក្សាការងារជាមួយលោកជំទាវ Filicidade de Sousa Guterres ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

ទីស្ដីការក្រសួង៖ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញតឱ្យលោកជំទាវ Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវបានសម្តែងនូវអំណរគុណនូវអ្វីដែលជាការចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិប្រកបដោយភាពវិជ្ជមាន បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសទីម័រឡេស្តេ កាលពីពាក់កណ្តាលខែសីហា កន្លងទៅ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និង   បណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរនឹងចាប់ផ្តើមអនុវត្តនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលបានចុះហត្ថលេខរួចហើយ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅសម្រេចឱ្យបាននូវការលើកទឹកចិត្ត ដល់កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងប្រទេសទាំងពីរនៅក្នុងវិស័យការងារ ដូចតទៅ៖

 

 ១. ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធី ការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សានិងព័ត៌មានពាក់ព័ន្ធវិស័យនានា រួមទាំង (តែមិនកំណត់ត្រឹម) ការសិក្សាប្រៀបធៀបលើវិស័យការងារ មុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជា ការចរចារជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុខភាពនិងសុវត្ថិភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ។

 

 ២. ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។

 ៣. ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ។

 ៤. ការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។

 

៥. ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានព្រមព្រៀងគ្នាលើវិស័យការងារ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងសហការគ្នាក្នុងការអភិវឌ្ឍមុខជំនាញ ចំណេះដឹង និងការចែករំលែកបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពជំនាញហត្ថពលកម្ម និងពង្រឹងផលិតភាពការងារផងដែរ។    គណៈប្រតិភូទីម័រឡេស្តេដឹកនាំដោយរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគោលនយោបាយមុខរបរគ្រោងនឹងមកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជានាដើមឆ្នាំក្រោយ។



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.