Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ម៉ម វណ្ណៈ អញ្ជើញចូលរួម និងធ្វើបទអន្តរាគមន៍ ក្នុងពិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម

 Thursday, 23 December 2021 18:14  |    Written by MLVT  |  4945 times  |   Print  |   Email
ឯកឧត្តម ម៉ម វណ្ណៈ អញ្ជើញចូលរួម និងធ្វើបទអន្តរាគមន៍ ក្នុងពិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្រ្តីតំណាង អគ្គនាយកដ្ឋានការងារ អគ្គនាយកដ្ឋានបេឡាជាតិសន្តិសុខសង្គម អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងអគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីចូលរួម និងធ្វើបទអន្តរាគមន៍ ក្នុងពិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។ ក្នុងនាមតំណាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលនានា ដែលក្រសួងពាណិជ្ជកម្ម សម្រេចបាននាពេលកន្លងមក។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ  បានជម្រាបជូនអង្គសន្និបាតផងដែរថា ដើម្បីទ្រទ្រង់នូវសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាព ប្រាក់ចំណូលរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់វិធានការជាបន្តបន្ទាប់ចំនួន ១០ជុំ រួចមកហើយ ក្នុងនោះសម្រាប់វិស័យការងារ ក៏បានអនុវត្តនូវវិធានការ ដោះស្រាយផលប៉ះពាល់របស់និយោជក និងកម្មករនិយោជិតរួមមាន៖ ការអនុញ្ញាតឱ្យរោងចក្រ សហគ្រាសនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ អាចព្យួរកិច្ចសន្យាការងារ ដោយកម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់ ខណៈ និយោជក ក៏ទទួលបាននូវការអនុគ្រោះ ចំពោះកាតព្វកិច្ចមួយចំនួនដូចជា៖ ការលើកលែងការបង់ភាគទានរបបសន្តិសុខ សង្គម និងការចាក់វ៉ាក់សាំងជូនកម្មករនិយោជិតតាមបណ្ដារោងចក្រ សហគ្រាស ជាដើម។ 

ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកក្នុងការសម្រេចឱ្យបានជោគជ័យនូវ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តដាក់ចេញផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣  កាន់តែមុតស្រួច និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរ អំពីសមិទ្ធផល សំខាន់ៗដែលក្រសួង សម្រេចបាននាពេលកន្លងមក រួមមាន៖ ច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្ដីពីការងារ, ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហជីព, ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា, ច្បាប់ស្តីពីរបបសន្តិសុខសង្គម, ការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចការងារស្នូលសំខាន់ៗផ្សេងទៀត សំដៅលើកកម្ពស់ជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ បង្កើនផលិតភាពការងាររបស់កម្មករនិយោជិត ជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរ ប្រកបដោយភាពទាក់ទាញ។



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.