Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារជាង១ពាន់កន្លែងដល់យុវជនក្នុងវេទិកាការងាររបស់ NEA

 Tuesday, 28 March 2023 14:48  |  3676 times  |   Print  |   Email
ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារជាង១ពាន់កន្លែងដល់យុវជនក្នុងវេទិកាការងាររបស់ NEA

ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារសរុបចំនួន ១១១០ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ កម្មវិធីវេទិកាការងារនេះ ត្រូវបានសហការរៀបចំឡើងដោយ NEA និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ក្រុមហ៊ុនធំៗទាំង ១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិក ក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖ ក្រុមហ៊ុន BS Land & home, ក្រុមហ៊ុន ONLINE, ធនាគារ ស្ថាបនា, ក្រុមហ៊ុន KERRY World Bridge Logistics, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថ មហានគរ , ក្រុមហ៊ុន MJQ Mengly.J.Quach Education, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក , ក្រុមហ៊ុន Mekongnet​ ,​ ក្រុមហ៊ុន Manulife Cambodia  , និង​ ក្រុមហ៊ុន RMA Cambodia។ 

 

សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ទាំងនោះបាន។

លោក មោន យីម ប្រធានផ្នែកជ្រើសរើសបុគ្គលិក ​នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ បានលើកឡើងថាកន្លង មហានគរ បានចូលរួមជាមួយ NEA ជាច្រើនលើកច្រើនសារមកហើយ។ ជាលទ្ធផល មហានគរ ក៏ទទួលបានបេក្ខជនជាច្រើនរូបពី​ការសម្ភាសក្នុងវេទិកាកន្លងមក ក៏ដូចជាពិព័រណ៍ការងារ​ថ្នាក់ជាតិផងដែរ។ លោកបន្ថែមថា ការចូលរួមសហការ​ជាមួយ NEA គឺពិតជាបានរួមចំណែកដ៏សំខាន់ក្នុង​ការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័នរបស់លោកផងដែរ។

 

តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគររូបនេះ បានបញ្ជាក់បន្តថាសម្រាប់ការចូលរួមលើកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ មានតម្រូវការបុគ្គលិកជាច្រើនរូប និងជាច្រើនមុខតំណែង។ យើងត្រូវការទាំងអ្នកមានបទពិសោធន៍ និងគ្មានបទពិសោធន៍។ សម្រាប់អ្នកដែលគ្មានបទពិសោធន៍ មហានគរ នឹងធ្វើការបណ្តុះបណ្តាលដល់ពួកគាត់មុននឹងចូលបម្រើការងារផងដែរ។

 

វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.