Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យ​លាភី​ថ្នាក់​វេជ្ជបណ្ឌិត នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ

 Thursday, 15 March 2018 11:01  |  5360 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យ​លាភី​ថ្នាក់​វេជ្ជបណ្ឌិត នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត នៃសកលវិទ្យាល័យអន្តរជាតិ ថ្នាក់វេជ្ជបណ្ឌិត សរុបចំនួន ៤៧៤នាក់ ស្រី ១៦៤ នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែភល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំរបស់សកលវិទ្យាល័យ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការកោតសរសើរចំពោះ ឯកឧត្តម សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ ដែលទទួលដឹកនាំគ្រប់គ្រងផ្ទាល់ ធ្វើឱ្យ សកលវិទ្យាល័យនេះមានការវិវត្តន៍រីកចំរើន ប្រកបដោយគុណភាពគួរឱ្យកត់សំគាល់ ។

ដូចដែល ឯកឧត្តម សាបូ អូហ្សាណូ បានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ដោយបានរំលេចឲ្យឃើញនូវស្ថានភាព និងសមិទ្ធិផល ដែលសាកលវិទ្យាល័យ អន្តរជាតិ បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍបណ្តុះបណ្តាលនូវធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនមាន ដូចជា អគារសិក្សា មន្ទីរពេទ្យបណ្តុះបណ្តាល មន្ទីរពិសោធន៍ រោងចក្រផលិតឱសថ អន្តេវាសិកដ្ឋាន បណ្ណាល័យ អ៊ិនធើណែត អន្តេវាសិកដ្ឋាន ដ៏ដូចជាមានវិទ្យុ និង ទូរទស្សន៍ដើម្បីបម្រើដល់សេវាផ្សព្វផ្សាយរបស់ខ្លួន និងការបម្រើដល់ការអប់រំសុខភាព សហគមន៍ទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បុគ្គលិក និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យអន្តរជាតិ ដែលបានបង្កើតនូវសមិទ្ធផលដ៏វិសេសវិសាលដែល សរបញ្ជាក់ឲ្យឃើញថា ការចូលរួមចំណែកក្នុងវិស័យឯកជន គឺជាផ្នែកមួយដែលមានសារសំខាន់ និងមិនអាចកាត់ផ្តាច់បានក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុង ការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទូទៅ។

ជាក់ស្តែងមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ ដែលបានចូលរួមសហការជាមួយ នឹងបេឡាជាតិរបបសន្តិសុខសង្គម ក្នុងជួយសង្គ្រោះដល់អ្នកជម្ងឺដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ មន្ត្រីរាជការជាប់កិច្ចកិច្ចសន្យា និងអតីតមន្ត្រី រាជការ កម្មករ-កម្មការិនី បុគ្គលិកក្រុមហ៊ុនឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានសិក្សាទាំងអស់ មកទទួលសេវាថែទាំសុខភាព និងព្យាបាល នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ដោយឥតគិតថ្លៃ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើប្អូនៗជ័យលាភីទាំងអស់ ត្រូវយកចំណេះវិជ្ជា ដែលមានទៅប្រើប្រាស់ដើម្បីជាប្រយោជន៍សង្គមកម្ពុជាទាំងមូល ជាពិសេសត្រូវយកចិត្ត ទុកដាក់ក្នុងការព្យាបាលអ្នកជំងឺឱ្យបានដិតដល់បំផុត ដោយមិនប្រកាន់វណ្ណៈ ទ្រព្យសម្បត្តិ និងត្រូវអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួន ក្នុងនាមជាគ្រូពេទ្យល្អក្នុងការជួយ សង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាយើង។ ជាការពិតណាស់ ការអប់រំមនុស្សមានការលំបាក ហើយត្រូវការនូវភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាមធ្វើជាគម្រូគេ តាំងតែពីអាកប្បកិរិយា ការនិយាយស្តី និងការប្រព្រឹត្តផ្សេងៗ។

ការអប់រំមនុស្សឲ្យល្អ គឺជាការលំបាកខុសប្លែកពីការដាំដុះដើមឈើ បន្លែបង្ការ ព្រោះថា ការដាំដុះដើមឈើ បន្លែបង្ការ បើយើងថែទាំមិនបានល្អ ស្រោចទឹកមិនបានគ្រប់គ្រាន់ ដាក់ជីមិនបានត្រឹមត្រូវ នោះវាគ្រាន់តែមិនបានផលប៉ុណ្ណោះ គឺមិនជះឥទ្ធិពលអ្វីធំដុំដល់សង្គមជាតិឡើយ។ ប៉ុន្តែសម្រាប់ការអប់រំមនុស្សវិញ ប្រសិនបើយើងមិនបានអប់រំពួកគេឲ្យបានល្អនោះទេ ពួកគេនឹងក្លាយទៅជាមនុស្សអសកម្ម ប្រព្រឹត្តនូវអំពើអវិជ្ជមាន បង្កភាពវឹកវរនៅក្នុងសង្គមរហូតដល់អាចធ្វើឲ្យសង្គមជាតិស្ថិតនៅក្នុងអស្ថេរភាពបាន។ ឯកឧត្តម បានកោតសរសើរដល់និស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតដល់ទទួលបានជោគជ័យជាស្ថាពរ ហើយសង្ឃឹមយ៉ាងមុតមាំថាក្មួយៗនឹងយកចំណេះដឹងនិងចំណេះធ្វើដែលមានបូកផ្សំជាមួយបទពិសោធន៍ការងារកន្លងមក ដើម្បីប្រើប្រាស់ក្នុងការងារប្រកបដោយជោគជ័យ និងចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើង។ និងសូមផ្តែផ្តាំផងដែរដល់ក្មួយៗចូលរួមធ្វើអំពើល្អ សក្តិសមជាធនធានមនុស្សប្រកបដោយគុណភាព មានទាំងចំណេះដឹង ចំណេះធ្វើ សុភាពរាបសារ ទន់ភ្លន់ មានសាមគ្គីល្អ មានសីលធម៌រស់នៅល្អ ស្អាតស្អំ ដើម្បីជាគំរូល្អដល់ស្រទាប់យុវជនដែលជាទំពាំងស្នងឫស្សីរបស់ជាតិយើងបន្តទៀត។

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.