Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កិច្ចពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅកម្ពុជា

 Tuesday, 16 January 2018 11:32  |  5399 times  |   Print  |   Email
កិច្ចពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅកម្ពុជា

នៅព្រឹកថ្ងៃអង្គារ៍ ១៥រោច ខែបុស្ស នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលជួបគណៈប្រតិភូចិន ដឹកនាំដោយលោក Jiang Hao ប្រធានក្រុមហ៊ុន Join capital Investment & Management co.,Ltd; ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅកម្ពុជា នាទីស្តីការក្រសួង។

ក្នុងជំនួបទ្វេភាគីនោះ គណៈប្រតិភូចិនបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កន្លងមកលើគ្រប់ជ្រុងជ្រោយ ពិសេសកម្ពុជា-ចិន គឺជាបងប្អូនដ៏ល្អ ដែលតែងតែជួយគ្នាទៅវិញទៅមកទាំងលើឆាកជាតិនិងអន្តរជាតិ។ ប្រធានគណៈប្រតិភូលើកឡើងថាកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍយ៉ាងខ្លាំងលើគ្រប់វិស័យ ហើយដំណាក់កាលនេះដូចជាប្រទេសចិន ដែលទើបនឹងចាប់ផ្តើមអភិវឌ្ឍដំបូងដូច្នេះដែរ។ជាមួយគ្នានេះដែរដំណាក់នេះ គឺការអភិវឌ្ឍធនធានមនុស្សគឺជាដំណាក់កាលដ៏សំខាន់ពិសេសធនធានមនុស្សលើវិស័យបច្ចេកទេសតែម្តង។ ភាគីចិនចង់បង្កើតឲ្យមានគម្រោងបណ្តុះបណ្តាលតាមប្រព័ន្ធ អនឡាញ (Online) ដល់កម្ពុជាព្រោះជំនាញនេះបានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចប្រទេសចិនឲ្យកាន់តែរីកចម្រើនមកដល់បច្ចុប្បន្ន។ដូច្នេះ បើគម្រោងនេះបង្កើតនៅកម្ពុជា នោះវានឹងមិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សលើផ្នែកនោះប៉ុណ្ណោះទេ តែវានឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។ចំពោះការបណ្តុះបណ្តាលតាមប្រព័ន្ធនេះ គណៈប្រតិភូបញ្ជាក់ថា ខ្លួនមានទាំងក្រុមបច្ចេកទេស និងថវិកាដើម្បីជំរុញ និងគាំទ្រឲ្យគម្រោងនេះទទួលបានជោគជ័យ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការវាយតម្លៃខ្ពស់ប្រកបដោយភាពវិជ្ជមានរបស់គណៈប្រតិភូចិន ដែលបានចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ និងដៃគូអភិវឌ្ឍដែលមិនអាចខ្វះគ្នាបាន។ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា វត្តមានរបស់នាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ឃឺឈាង ក្នុងកិច្ចប្រជុំមេកុងឡានឆាង និងដំណើរទស្សនកិច្ចនៅកម្ពុជារបស់ឯកឧត្តម ពិតជាបាននាំមកនូវកិច្ចសហប្រតិបត្តិកាន់តែល្អបន្ថែមទៀត។

ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រីបន្ថែមទៀតថាកម្ពុជាសូមស្វាគមន៍ចំពោះភាគីចិន ដែលមានគម្រោងអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកទេស ពិសេសចង់បង្កើតគម្រោងបណ្តុះបណ្តាលបច្ចេកវិទ្យាតាមប្រព័ន្ធអនឡាញ(Online) ព្រោះបច្ចេកវិទ្យានេះកំពុងមានការពេញនិយមចំពោះមនុស្សទូទៅលើសកលលោក។ឯកឧត្តមមានជំនឿថា ក្រោយគម្រោងនេះលេចជារូបរាងឡើង នឹងមានការគាំទ្រពីប្រជាជនកម្ពុជាក្នុងការសិក្សាលើមុខវិជ្ជាអនឡាញនេះ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសំណូមពរដល់គណៈប្រតិភូដែលមានបំណងបង្កើតគម្រោងបច្ចេកទេសអនឡាញនៅកម្ពុជានេះ សូមបកប្រែជាភាសារខ្មែរចិនចំពោះឯកសារមេរៀនទាំងឡាយ ដើម្បីងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវ ព្រោះបច្ចុប្បន្នកម្មវិធីនេះមានតែជាភាសាចិន និងភាសាអង់គ្លេសប៉ុណ្ណោះ។ជាមួយគ្នានេះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី សន្យានិងផ្តល់ការគាំទ្រចំពោះគម្រោងនេះឲ្យទទួលបានជោគជ័យ ពិសេសទៅទៀតនិងជម្រុញឲ្យចេញជាវិញ្ញាបនបត្រ ឬឈានទៅដល់បរិញ្ញាបត្រ ដល់អ្នកសិក្សាផងដែរ៕

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.