Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៦រូប បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតដោយជោគជ័យលើផ្នែកវិស្វកម្មសុវត្ថិភាព នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល  ដែលជាសាកលវិទ្យាល័យឈានមុខគេមួយលើការបណ្ដុះបណ្ដាលផ្នែកវិស្វកម្មសុវត្ថិភាព

 Wednesday, 28 August 2024 12:26  |  993 times  |   Print  |   Email
មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៦រូប បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតដោយជោគជ័យលើផ្នែកវិស្វកម្មសុវត្ថិភាព នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល  ដែលជាសាកលវិទ្យាល័យឈានមុខគេមួយលើការបណ្ដុះបណ្ដាលផ្នែកវិស្វកម្មសុវត្ថិភាព

(សាធារណរដ្ឋកូរ៉េ)៖ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៦រូប បានបញ្ចប់ការសិក្សាដោយជោគជ័យលើ ផ្នែកវិស្វកម្មសុវត្ថិភាព(Safety Engineering) នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល (Seoul National University of Science and Technology) ឬហៅកាត់ថា SEOULTECH  ដែលជាសាកលវិទ្យាល័យឈានមុខគេមួយលើការបណ្ដុះបណ្ដាលផ្នែកវិស្វកម្មសុវត្ថិភាព នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។

 

ក្រោមកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការមជ្ឃមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាពនិងសុខភាពការងារ របស់រាជរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  មន្ត្រីរាជការនៃនាយកដ្ឋានពេទ្យការងារ ចំនួន៦រូប បានធ្វើតេស្តជាប់អាហារូបករណ៍ទៅបន្តរការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាព នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាសេអ៊ូល រយៈពេល ០២ឆ្នាំ គិតចាប់ពី ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ ខែសីហា ឆ្នាំ២០២៤។ មន្ត្រីរាជការកម្ពុជាទាំង៦រូបបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតដោយជោគជ័យលើជំនាញបច្ចេកទេសដែលមានរៀបរាប់ដូចខាងក្រោម៖

១.លោក គីម បូរី លោក លន់ សុវណ្ណដា និង លោក ខ្វាត ប៊ុនរ័ត្ន បានបញ្ចប់ការសិក្សាដោយជោគជ័យផ្នែកវិស្វកម្មសុវត្ថិភាពលើមុខជំនាញ អនាម័យការងារនិងសុខភាពបរិស្ថាន (Occupational Hygiene and Environmental Health)

២. កញ្ញា ជា កន្និថា បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាពលើមុខជំនាញ ដំណើការគ្រប់គ្រងសុវត្ថិភាព និងវាយតម្លៃហានិភ័យ (Process Safety and Risk Assessment)

៣. លោក គីម សៀងហៃ បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាពលើមុខជំនាញ បង្ការគ្រោះមហន្តរាយ (Disaster Prevention)

៤. កញ្ញា លី ឡិចតូរ៉ាល់ បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាពលើមុខជំនាញ សុវត្ថិភាពសំណង់ (Construction Safety)។

 

នាយកដ្ឋានពេទ្យការងារ ដែលជាសេនាធិការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុទ្ធ និយាមប្រតិបត្តិ គោលការណ៍ណែនាំ និងផ្ដល់ការបណ្ដុះបណ្ដាលអំពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដើម្បីធានាអោយបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់កម្មករនិយោជិត ជាពិសេសវិធានការបង្ការ និងការពារគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។ ស្របពេលជាមួយគ្នានេះដែរ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៦រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាធារណរដ្ឋកូរ៉េ នឹងក្លាយជាធនធានមនុស្សដ៍ចាំបាច់ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមចំណែកជាមួយនាយកដ្ឋានពេទ្យការងារក្នុងការរៀបចំដំណើរការ និងការប្រព្រឹត្តិទៅនៃមជ្ឈមណ្ឌលសុវត្ថិភាពនិងសុខភាពការងារ ដែលជាមជ្ឈមណ្ឌលដំបូងគេនៅកម្ពុជាបំពាក់នូវបរិក្ខាបណ្ដុះបណ្ដាលទំនើបៗ សម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាព និងសុខភាពការងារដល់ គណៈគ្រប់គ្រង បុគ្គលិក និងជនបង្គោលផ្នែកសុវត្ថិភាព និងសុខភាពការងារនៅតាមបណ្ដារោងចក្រ សហគ្រាស និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីធានាឱ្យបាននូវសុវត្ថិភាពការងារជាអតិបរមា និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការអោយនៅកម្រិតអប្បបរមា ស្របតាមផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

 

#MLVT #HENGSour


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.