Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្រ្តីក្រសួងការងារ ទទួលជួបនាយកប្រចាំប្រទេសរបស់ ADB ដែលផុតអាណត្តិ តាមប្រព័ន្ធវីដេអូ

 Wednesday, 13 October 2021 11:59  |  7331 times  |   Print  |   Email
រដ្ឋមន្រ្តីក្រសួងការងារ ទទួលជួបនាយកប្រចាំប្រទេសរបស់ ADB ដែលផុតអាណត្តិ តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបលោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលត្រូវផុតអាណត្តិ តាមរយៈប្រព័ន្ធវីដេអូ(Zoom)។ 

នាជំនួបនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានជម្រាបជូនលោកស្រីនាយិកាអំពីវឌ្ឍនភាពមួយចំនួនដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តនូវគម្រោងធំៗ ដែលជាការជួយឧបត្ថម្ភគាំទ្រ ពីធនាគារអភិវឌ្ឍអាស៊ី។ ឯកឧត្តមលើកឡើងថា បច្ចុប្បន្ន អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បាននិងកំពុងអនុវត្តគម្រោងធំៗចំនួន ២ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី គឺ៖១.គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង២. គម្រោងជំនាញសម្រាប់ការប្រកួតប្រជែង ដែលគម្រោងទាំង២នេះ បានចូលរួមអនុវត្តឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម, គោលនយោបាយអភិវឌ្ឍន៍មុខរបរ និងការងារ, គោលនយោបាយជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តសកម្មភាពការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, និងផែនការមេសម្រាប់អភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ការបំពាក់ឧបករណ៍សម្ភារ, ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍកម្មវិធីសិក្សា, ការបណ្តុះបណ្តាល, ប្រាក់ឧបត្ថម្ភសិស្ស, កម្មសិក្សា (គ្រូនិងសិស្ស) និងការសិក្សាផ្អែកលើការងារ។

ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា ជាការពិត គម្រោងដែលទទួលបានផ្លែផ្កាទាំងនេះ បើមិនមានការចូលរួមជួយជ្រោមជ្រែងពីសំណាក់លោកស្រី Sunniya Durrani-Jamal ទេ ការអនុវត្តនូវគម្រោងទាំងនោះ ពិតជាមិនទទួលបាននូវភាពជោគជ័យតាមការគ្រោងទុកនោះឡើយ។ 

នាឱកាសនៃជំនួបនេះដែរ លោកស្រីនាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារ ADB បានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍លើវិស័យជាច្រើនរបស់ជាតិ ក្នុងនោះជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចាត់ទុកថាជាវិស័យស្នូលដ៏សំខាន់មួយក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ច។

ឆ្លងកាត់បទពិសោធន៍ក្នុងអាណត្តិការងាររបស់លោកស្រីកន្លងមក លោកស្រីបានមើលឃើញពីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឲ្យមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ ទន្ទឹមនេះដែរ លោកស្រីនាយិកា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី ប្រកបដោយភាពស្និតស្នាលបំផុត។ 

ឯកឧត្តមរដ្ឋមន្ត្រីក៏បាន ជម្រាបលោកស្រីថា កាលពីម្សិលមិញ ក្រសួងបានប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ក្រោមឱវាទក្រសួង ក្រោយទទួលបានការឯកភាពពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. គឺមានភាពចាំបាច់ណាស់ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃកម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ជាងនេះទៅទៀត ការអប់ររំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកស្រីបានចូលរួមអបអរសាទរចំពោះក្រសួង ដែលបានបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. ដែលនេះពិតជាការចូលរួមចំណែកបន្តលើកកម្ពស់វិស័យTVET ឲ្យមានសកម្មភាពបណ្តុះបណ្តាលយុវជនកម្ពុជាកាន់តែមានសមត្ថភាពក្នុងការបម្រើសង្គមជាតិរបស់ខ្លួន។ 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរ និងស្នើដល់ ADB បន្តនូវកិច្ចសហប្រតិបត្តិការ លើវិស័យTVET ជាមុំមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និង ឯកឧត្តម ក៏បានស្នើដល់ ADB ចំពោះការផ្តល់គម្រោងគាំទ្រវិស័យ TVET នានា សូមឱ្យមានភ្នាក់ងារអនុវត្តន៍គម្រោងដោយក្រសួងសាមីផ្ទាល់តែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យ ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តគម្រោងប្រកបដោយគុណភាព។

 

ឆ្លើយតបជាមួយនឹងសំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រី លោកស្រី Sunniya Durrani-Jamal នឹងលើកយកសំណើទាំងនេះ ជួយសិក្សារកវិធីសាស្ត្រនិងគាំទ្រដើម្បីអោយយុវជនងាកមកចាប់អារម្មណ៍ចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET ។បន្តសហការជាមួយគ្នាដើម្បីរៀបចំគម្រោងថ្មីៗថែមទៀតសំដៅធានាដល់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈ ការបណ្តុះបណ្តាលផង ធ្វើការផង ក៏ជាដំណោះស្រាយដ៏ល្អ ក្នុងការបង្កើតកម្លាំងពលកម្មជំនាញ ព្រោះថាការបណ្តុះបណ្តាលតែនៅតាមគ្រឹះស្ថានរហូតដល់ចប់ ហើយទើបចូលទៅទីផ្សារការងារគឺមិនអាចឆ្លើយតបទាន់តាមតម្រូវការនៃទីផ្សារការងារបាននោះទេ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.