Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារជំរុញការលើកកម្ពស់សុខភាព និងសុវត្តិភាពការងារនៅតាមរោងចក្រសហគ្រាស

 Tuesday, 14 August 2018 16:51  |  8478 times  |   Print  |   Email
ក្រសួងការងារជំរុញការលើកកម្ពស់សុខភាព និងសុវត្តិភាពការងារនៅតាមរោងចក្រសហគ្រាស

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញការលើកកម្ពស់សុខភាព និងសុវត្តិភាពការងារ នៅតាមរោងចក្រសហគ្រាសដើម្បីបង្កើនបរិយាកាសល្អនៅកន្លែងការងារឲ្យកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរថែមទៀត។ ថ្លែងក្រោយពិធីបើកវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិ របស់គម្រោងការងារកាន់តែប្រសើរឡើង កាលពីព្រឹកថ្ងៃទី១៤ ខែសី ហា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តម ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានមានប្រសាសន៍ថា ការជំរុញនេះបានធ្វើឡើងតាមរយៈការបើកវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិរបស់គម្រោងការងារកាន់តែប្រសើរឡើង របស់អង្គការ អន្តរជាតិខាងការងារ(ILO) ដែលមានរយៈពេល១ឆ្នាំកន្លះ ដើម្បីឲ្យសិក្ខាកាមជួយផ្សព្វផ្សាយអប់រំបន្តអំពីសិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងសុវត្តិភាពការងារដល់កម្មករនិយោជិត និងថៅកែរោងចក្រ ដើម្បីបញ្ជៀសនូវវិវាទ និងហិង្សាផ្សេងៗនៅកន្លែងធ្វើការ។

ឯកឧត្តម ឡេង តុង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺសិក្សាទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ជាសាកល ការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងឧស្សាហកម្ម ការគ្រប់គ្រងហានិភ័យការងារ និងវិធានការការពារ ការកំណត់នូវវិធីសាស្ត្រ និងយុទ្ធសាស្ត្រអធិការកិច្ចថ្មីៗ ការពង្រឹងទំនាក់ទំនង និងជំនាញទន់ ដើម្បីឲ្យមានទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រ។ ឯកឧត្តម បានបន្តថាវគ្គសិក្សានេះ នឹងជួយពង្រឹងសមត្ថភាពដល់មន្ត្រីអធិការកិច្ច និងអ្នកពាក់ព័ន្ធនានា រួមមាន តំណាងសហជីព និងតំណាងមកពីរោងចក្រចំនួន៤១នាក់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សំដៅកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងការងារ។ ឯកឧត្តមបានបន្ថែមទៀតថាវគ្គនេះ រៀបចំឡើង ពង្រឹងយន្តការ កិច្ចសហប្រតិបត្តិការ សម្រាប់វិស័យសាធារណៈ និងឯកជនក្នុងការគាំទ្រចំពោះការអភិវឌ្ឍជំនាញ ដោះស្រាយវិវាទការងារ ជាពិសេសការជំរុញការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក អ៊ីវ៉ូ ស្ពៅវិន (Ivo Spauwen) គ្រូបង្គោលនិង ជាអ្នកជំនាញផ្នែកគោលនយោបាយ នៃកម្មវិធីកាន់តែប្រសើរ របស់អង្គការពលកម្មអន្តរជាតិខាងការងារ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺជាស្ពានចំលងមួយដ៏សំខាន់ក្នុងការធ្វើឲ្យទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិត និងថៅកែកាន់តែល្អប្រសើរឡើងនៅកន្លែងធ្វើការ។ លោក អ៊ីវ៉ូ ស្ពៅវិន បានសន្យាថាអង្គការ ILO នៅតែបន្តធ្វើការជាមួយក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធនានាដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗ សំដៅជួយកែលំអការអនុវត្តសិទ្ធិ និងលក្ខខណ្ឌការងារ នៅប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានណែនាំដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនាព្រឹកនេះ ត្រូវខំត្រងត្រាប់ស្តាប់គ្រូឧទ្ទេសដោយយកចិត្តទុកដាក់ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ យកទៅផ្សព្វផ្សាយបន្តក្នុងការកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការកាន់តែប្រសើរថែមទៀត។ គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិរបស់គម្រោងការងារកាន់តែប្រសើរឡើងនេះ ប្រទេសកម្ពុជាទទួលអនុវត្តមុនគេ បន្ទាប់មកគឺប្រទេសវៀតណាម និងឥណ្ឌូនេស៊ី។ គម្រោងនេះគឺសិក្សារយៈពេល១ឆ្នាំកន្លះដែលមានការសិក្សាជាមួយគ្រូផង រៀនតាមអនឡាញផង និងចុះសិក្សានៅតាមរោងចក្រសហគ្រាសផងដើម្បីស្វែងយល់ពីលក្ខខណ្ឌការងារដោយផ្ទាល់៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.