Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. នៅព្រឹកថ្ងៃចន្ទនេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២០ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

 Monday, 18 January 2021 12:57  |  6954 times  |   Print  |   Email
ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. នៅព្រឹកថ្ងៃចន្ទនេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២០ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

(ភ្នំពេញ)៖ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បានដំណើរការនៃកិច្ចប្រជុំលើកទី៥ អាណត្តិទី១ របស់ខ្លួនក្នុងការពិនិត្យពិភាក្សាលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២០ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បន្ទាប់ពីបានបើកកិច្ចប្រជុំពិភាក្សាចំនួន ៤លើករួចមកហើយ និងបានសម្រេចអនុម័តទាក់ទងទៅនឹងរបៀបវារៈមួយចំនួនដូចខាងក្រោម៖

- អនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃបេឡាជាតិសន្តិសុខសង្គម

និងបទបញ្ជាផ្ទៃក្នុងរបស់បេឡាជាតិសន្តិសុខសង្គម

- សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធី នៃការប្រជុំរបស់ក្រុមប្រឹក្សាភិបាល

នៃបេឡាជាតិសន្តិសុខសង្គម

- អនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំង

ឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំង

បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ

- សេចក្តីសម្រេច ស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម

- សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន។

សូមបញ្ជាក់ថាបើយោងតាមមាត្រា៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានចែងថា ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. មានបេសកកម្មដឹកនាំ តម្រង់ទិសការអនុវត្តសកម្មភាពការងារ និងធ្វើការត្រួតពិនិត្យលើដំណើរការរបស់ ប.ស.ស. ដោយផ្តោតពិសេសលើការត្រួតពិនិត្យនិងអនុម័តផែនការអភិវឌ្ឍរបស់ ប.ស.ស. ទាំងសម្រាប់រយៈពេលមធ្យម ទាំងសម្រាប់រយៈពេលវែង ក្នុងការអនុម័តគម្រោងថវិកា និងផែនការលទ្ធកម្មប្រចាំឆ្នាំរបស់ ប.ស.ស. ការត្រួតពិនិត្យ និងអនុម័តរបាយការណ៍គ្រប់គ្រង ប.ស.ស. និងការត្រួតពិនិត្យ និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុជាដើម។

ក្រោមការចង្អុលបង្ហាញ និងតម្រង់ទិសលើការអនុវត្តសកម្មភាពការងារ ពីសំណាក់ក្រុមប្រឹក្សាភិបាលតាំងពីដើមរហូតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម សម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើន ស្របទៅតាមគោលនយោបាយជាតិគាំពារសង្គមកម្ពុជា ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងប្រគល់ភារៈកិច្ចដល់ស្ថាប័នមួយនេះ ជាប្រតិបត្តិករតែមួយគត់ក្នុងការផ្តល់សេវារបបសន្តិសុខសង្គមជូនបងប្អូនកម្មករនិយោជិតផងដែរ ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឱ្យច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ កាន់តែមានលក្ខណៈល្អឡើង ធ្វើយ៉ាងណាឲ្យការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។

 

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននឹងកំពុងអនុវត្តរបបសន្តិសុខសង្គមចំនួន២ គឺ៖

(ក) របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ) ចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០០៨ (ខ) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០១៦ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ប.ស.ស. នឹងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនផងដែរ។ រហូតមកទាល់ពេលនេះ ប.ស.ស. មានសមាជិកសរុបប្រមាណជាង ២លាន់នាក់ហើយ ដែលកំពុងប្រើប្រាស់សេវា និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស. ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹកនៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន ១១ រូប ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.