Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា-UN ចាប់ផ្ដើមអភិវឌ្ឍការបណ្ដុះបណ្ដាលយុវជនដំណាក់កាលទី២ ផ្ដោតសំខាន់លើសហគ្រិនភាព

 Tuesday, 25 September 2018 20:52  |  4661 times  |   Print  |   Email
កម្ពុជា-UN ចាប់ផ្ដើមអភិវឌ្ឍការបណ្ដុះបណ្ដាលយុវជនដំណាក់កាលទី២ ផ្ដោតសំខាន់លើសហគ្រិនភាព

ទីស្ដីការក្រសួង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយអង្គការសហប្រជាជាតិ(UN) បានបើកកិច្ចប្រជុំគណៈប្រឹក្សាភិបាលលើកទី៣ នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ដើម្បីបូកសរុបការងារដែលបានអនុវត្តកម្មវិធីនៅជំហានទី១ បន្ទាប់ពីគម្រោងនេះបានអនុវត្ត២ឆ្នាំមកហើយ និងអនុម័តនូវផែនការសកម្មភាពជំហានទី២ សម្រាប់ឆ្នាំបន្តទៀត។

កិច្ចប្រជុំគណៈប្រឹក្សាភិបាលលើកទី៣នេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ Pauline Tamesis អ្នកសម្របអង្គការសហប្រជាជាតិប្រចាំកម្ពុជា នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា កម្មវិធីរួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា ជំហានទី២នេះ ផ្តោតលើការអភិវឌ្ឍសហគ្រិនភាពរបស់យុវជន និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យទាន់សម័យកាលថ្មី និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ពង្រីកការបណ្ដុះបណ្ដាលប្រព័ន្ធព័ត៌មានវិទ្យាទៅដល់ក្រុមយុវជន ពិសេសក្រុមយុវជនគោលដៅ គឺក្រុមយុវជនងាយរងគ្រោះ និងមានជីវភាពក្រីក្រលំបាកជាដើម។

ម្យ៉ាងទៀត កម្មវិធីជំហានទី២នេះ ក៏ប្រមូលផ្តុំទៅរកការអភិវឌ្ឍ ការបណ្ដុះបណ្ដាល ការអប់រំ នៅតាមរោងចក្រ សហគ្រាស ពិសេសជំរុញការកាត់បន្ថយអណក្ខរកម្ម ចំពោះកម្មករនិយោជិត និងបំណិនជីវិត តាមគ្រឹះស្ថានសិក្សាអបរ់រំ ក៏ដូចជានៅតាមមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់ក្រសួងការងារផងដែរ។ ឯកឧត្តមបន្តថា បានជាអង្គការសហប្រជាជាតិជួយកម្ពុជា សម្រាប់គម្រោងមួយនេះ គឺស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលដៅអភិវឌ្ឍសហវត្សរបស់អង្គការសហប្រជាជាតិ ក៏ស្របទៅនឹងគោលនយោបាយមួយចំនួនរបស់កម្ពុជា ក្នុងនោះមានគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍវិស័យឧស្សាហកម្ម គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ គោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិស្ដីពីការអប់រំ និងយុវជនជាដើម។

លើសពីនេះ អង្គការសហប្រជាជាតិ ក៏ចង់ជំរុញគោលនយោបាយរបស់ខ្លួនស្របនឹងគោលនយោបាយរបស់កម្ពុជា ដែលមានប្រយោជន៍ទៅលើការអភិវឌ្ឍការបណ្ដុះបណ្ដាលរបស់យុវជនកម្ពុជា ដើម្បីបង្កើតឱ្យមានកាលានុវត្តភាពសម្រាប់យុវជន និងការកសាងសមត្ថភាពស្ថាប័នដែលអនុវត្តកិច្ចការទាំងអស់នេះ មានលទ្ធភាពចាត់ចែងបន្តនៅទូទាំងប្រទេស៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.