Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 Thursday, 16 August 2018 19:49  |  3843 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

នារសៀល ថ្ងៃព្រហស្សតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយ:ពេល១អាណត្តិ មកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានខិតខំយកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានជោគជ័យធំធេងគួរជាទីមោទន ធ្វើឱ្យគ្រប់មជ្ឈដ្ឋានអបអរសាទរ ហើយបានផ្តល់នូវទំនុកចិត្ត ជំនឿជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ដើម្បីបានបន្តដឹកនាំប្រទេសជាតិឈានទៅរកសុខសន្តិភាព និងការអភិវឌ្ឍរុងរឿងឆាប់រហ័ស។

តាមរយ:ការផ្សារភ្ជាប់ រវាងរាជរដ្ឋាភិបាល និងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឱ្យផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានលទ្ធផលល្អប្រសើរ បំពេញបាននូវភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវះ ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ការអភិវឌ្ឍមុខរបរ និងការងារ ការអនុវត្តរបបសន្តិសុខសង្គម និងការផ្តល់សេវាសាធារណ:បានទាន់ពេលវេលា។ កត្តាទាំងនេះទទួលបានការអបអរសាទរ និងទទួលបានការគាំទ្រពីសាធារណជន យុវជន ជាពិសេសពីសំណាក់បងប្អូនកម្មករនិយោជិត ដែលកំពុងទទួលបាននូវមុខរបរ ការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែមានភាពល្អប្រសើរកើនឡើងជាលំដាប់។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ដែលបានខិតខំបំពេញកាងារទទួលបានជោគជ័យក្នុងរយ:ពេលពេញមួយអាណត្តិទី៥នេះ និងសូមខិតខំបំពេញការងារដើម្បីពង្រីកនូវសមិទ្ធផលទាំងនេះសម្រាប់អាណត្តិទី៦ បន្តទៀត ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបន្តទៀត៕

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.