Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករនៅស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាលជាង១ម៉ឺននាក់

 Wednesday, 30 May 2018 11:04  |  3646 times  |   Print  |   Email
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករនៅស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាលជាង១ម៉ឺននាក់

ៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយកូនក្មួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពី រោងចក្រ សហគ្រាសចំនួន១០ មកពីតំបន់នានាស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។

ពិធីសំណេះសំណាលថ្ងៃនេះធ្វើឡើងនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ជំនួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករកម្មការិនីនាព្រឹកនេះ គឺជាជំនួបសំណេះសំណាលលើកទី៣ ហើយសម្រាប់ខេត្តកណ្តាល។ រោងចក្រទាំង១០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៨ បោកគក់ចំនួន១ និងតម្បាញចំនួន១ ហើយផលិតផលចេញពីរោងចក្រទាំង១០នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបសំណេះសំណាលជា មួយបងប្អូនកូនក្មួយកម្មករកម្មការនីនាព្រឹកនេះ។ សម្តេចតេជោ ហ៊ុន សែន បានអំណរគុណ ចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់សម្តេចរហូតមក។សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថាដរាបណាសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រីសម្តេចនៅតែបន្តចុះជួបជាមួយកូនក្មួយកម្មករកម្មការនីយើងជាបន្តបន្ទាប់ទៀតនិងគ្រប់ទីកន្លែង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអរគុណដល់ម្ចាស់រោងចក្រទាំងអស់ដែលបានផ្តល់ឱកាសឲ្យកូនក្មួយកម្មករកម្មករនីបានសម្រាកជួបសំណេះសំណាលជាមួយសម្តេចតេជោដោយទទួលបានប្រាក់ឈ្នួលពេញ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាពិតជាមានមោទនភាពចំពោះការរីកចម្រើន កើនឡើងនូវបណ្តារោងចក្រ សហគ្រា ឧស្សាហកម្ម ជាបន្តបន្ទាប់។

បច្ចុប្បន្ននេះតាមក្រសួងការងារបានឲ្យដឹងថាមានរោងចក្រ សហគ្រា ដែលបានចុះបញ្ជីរប្រមាណ ១២,០០០ រោងចក្រ សគ្រាស និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជិត៦០ម៉ឺនទីកន្លែង។ ការពង្រីករោងចក្រតាមបណ្តាលខេត្តនានាគឺជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យឧស្សាហកម្ម ២០១៥-២០២៥ ហើយការពង្រីកនិងពង្រាយរោងចក្រនៅគ្រប់ទីកន្លែង គឺដូចគ្នាទៅនឹងការពង្រាយសាលារៀនឲ្យមាននៅគ្រប់ទីកន្លែងសម្រាប់កូនចៅប្រជាពលរដ្ឋរៀនសូត្រដែលបច្ចុប្បន្នយ៉ាងហោចណាស់មួយឃុំមានវិទ្យាល័យ១ហើយកំពុងជំរុញធ្វើយ៉ាងណាខេត្តមួយត្រូវមានសាកលវិទ្យាល័យ១។ ជាថ្មីម្តងទៀតសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យកម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ យល់អំពីតំលៃនៃសន្តិភាព ព្រោះអ្វីៗដែលកើតមានសព្វថ្ងៃនេះគឺកើតឡើងដោយសុខសន្តិភាពដែលនាំមកនូវការអភិវឌ្ឍ ហើយសន្តិភាពនេះមានតែ គណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះដែលបានរក្សានិងផ្តល់ឲ្យប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា គណបក្សប្រជាជនមានសមត្ថភាពពេញលេញក្នុងការការពារបបរាជានិយម ដែលបានធ្វើតាំងពីដើមរៀងមកដល់សព្វថ្ងៃ ព្រោះថ្មីៗនេះ មានគណបក្សនយោបាយមួយដែលរអះអាងថាខ្លួនជាអ្នកការពាររបបរាជានិយមផ្តាច់មុខតែឯង។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោមានការសប្បាយចិត្តដែល គណបក្សប្រជាជនចាប់បានលេខរៀងទី២០។ នេះជាលេខរៀងដ៏ល្អដែលងាយស្រួលធ្វើអោយពលរដ្ឋស្រួលចាំ, ស្រួលគិត, ស្រួលគូស ហើយនេះជាលេខរៀងចុងក្រោយគេ (កូនពៅ)។ ម្យ៉ាងវិញទៀតលេខរៀងទី២០ គឺប៉ះចំឆ្នាំខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។ កម្ពុជានឹងប្រារព្ឋធ្វើពិធីបុណ្យអបអរសាទរដ៏ធំមួយនៅវិមានឈ្នះ-ឈ្នះក្នុងថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨។

នៅក្នុងពីធីជួបសំណេះសំណាលព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ពន្ធ័អនុវត្តឲ្យមានប្រសិទ្ធភាព។

   ១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

   ២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

  ៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

  ៤)ត្រូវអនុវត្តចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៊ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៊ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

  ៥)ត្រូវអនុវត្តចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

  ៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

  ៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

  ៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

  ៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។

ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និង ដល់កម្មការនីមានផ្ទៃពោះចំនួន ៤៥២ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយ កម្មករ កម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.