Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តាភាគីពាក់ព័ន្ធ រៀបចំ ប្រារព្ធទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ

 Monday, 07 May 2018 15:31  |  5430 times  |   Print  |   Email
ក្រសួងការងារ និងបណ្តាភាគីពាក់ព័ន្ធ រៀបចំ ប្រារព្ធទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ

          ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងស្ថាប័ន ពាក់ព័ន្ធ តំណាងសហជីព តំណាងនិយោជក អង្គការអន្តរជាតិខាងការងារ គម្រោង រោងចក្រកាន់តែប្រសើរ នៅកម្ពុជា បងប្អូនកម្មករនិយោជិត មកពីរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ២០ នៅក្នុងតំបន់អភិវឌ្ឍន៍ វិហារសួគ៌ 7NG សរុបប្រមាណជាង ១,១០០ នាក់ បានចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមប្រធានបទ៖ “ភាពងាយរងគ្រោះផ្នែកសុខភាព និងសុវត្ថិភាពការងារ របស់កម្មករនិយោជិតវ័យក្មេង” លើក ទី១៣ ដែលរៀបចំធ្វើឡើងនៅក្នុង តំបន់អភិវឌ្ឍន៍វិហារសួរគ៌ (7NG) ខេត្តកណ្តាល ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ។

       

          ឯកឧត្តម ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បញ្ជាក់ថា ទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ រៀបចំឡើង ក្នុងគោលបំណងគឺដើម្បី៖

              - ផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃគ្រោះថ្នាក់ការងារ និងការបាត់បង់ជីវិតរបស់កម្មករនិយោជិតជាពិសេសផលប៉ះពាល់ទៅនឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ

              - បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុខភាព និងសុវត្ថិភាពការងារដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមាគមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់វប្បធម៌សុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ

              - ជំរុញការលើកកម្ពស់បន្ថែមចលនាទាក់ទាញការគាំទ្រផ្នែកនយោបាយ និងថវិកាក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភពលោក។

          លោក ម៉ម សុថារិន្ទ តំណាងសមាគមនិយោជក លើកឡើងថា និយោជក និងកម្មករ ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឲ្យផលិតកម្មមានការកើនឡើង ហើយសហគ្រាស ឬក្រុមហ៊ុនមួយ ពិតជាមិនអាចដំណើរការទៅបានឡើយ ប្រសិនបើគ្មានការចូលរួមចំណែកពីបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដូច្នេះការធានាឲ្យបាននូវសុខភាព សុវត្ថិភាព នៅកន្លែងការងារបស់ពួកគាត់ គឺជារឿងចាំបាច់មួយដែលនិយោជក និងក្រុមហ៊ុនមិនដែលមើលរំលង ឬព្រងឿយកន្តើយម្ដងណាឡើយ។ ឯកឧត្តម ជួន មុំថុល តំណាងសហជីពបានបង្ហាញក្ដីរីករាយចំពោះបងប្អូនកម្មករនិយោជិត ដែលនឹងទទួលបានប្រាក់ចូលនិវត្តដូចមន្ត្រីរាជការ នៅឆ្នាំ២០១៩ ខាងមុខនេះ។ ដើម្បីធានាបាននិរន្តរភាព ឯកឧត្តមបានសំណូមពរដល់កម្មករនិយោជិត ត្រូវចូលរួមរាយការណ៍ពីបញ្ហាសុខភាព និងសុត្ថិភាពនៅកន្លែងការងារដល់ក្រុមមន្ត្រីអធិការការងារ និងមន្ទីរការងារ ក្នុងករណីដែលមើលឃើញថា មិនមានសុខសុត្ថិភាព ផាសុកភាពល្អ។ ត្រូវជួយធ្វើជាភ្នែកជាច្រមុះឲ្យក្រសួងការងារ ក្នុងការរាយការណ៍ពីបញ្ហាប្រឈមនានា និងត្រូវសហការឲ្យបានជិតស្និទ្ធជាមួយថៅកែក្រុមហ៊ុន សហគ្រាស ក្នុងការលើកស្ទួយសុខភាព សុវត្ថិភាពនៅកន្លែងការងារ។

          កញ្ញា ហុក ចាន់វត្ថី ជាយុវជនឆ្នើម ផ្នែកសុខភាព និងសុវត្ថិភាពការងារ មានចំណាប់អារម្មរណ៍ថា បញ្ហាសុខភាព និងសុវត្ថិភាពការងារ វាមិនមែនជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលតែឯងនោះទេ តែវាជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលត្រូវចូលរួមដោះស្រាយ ក្នុងនាមយុវជនដែលជាសសរ ទ្រូងរបស់ប្រទេសជាតិ យើងក៍ត្រូវចូលរួមយ៉ាងសកម្ម ចំពោះបញ្ហាសុខភាព និងសុវត្ថិភាពការងារនេះ។ ចំនែកលោកស្រី តំណាងអង្គការអន្តរជាតិខាងការងារ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(ILO-BFC) ដែលគម្រោងនេះបានចុះត្រួតពិនិត្យមើលរោងចក្រកាត់ដេរជាង៥០០ លើកឡើងថា យុវ័នជំនាន់ថ្មីចំាបាច់ត្រូវចូលរួមក្នុងការលើកស្ទួយបញ្ហាសុខភាព និងសុវត្ថិភាពការងារនេះអោយទៅជាវប្បធ៌មថ្មីដែលធ្វើអោយកន្លែងធ្វើការជាកន្លែងប្រកបដោយសុវត្ថិភាព និងផលិតភាព អោយអ្នកគ្រប់គ្រងយល់ថាបញ្ហាសុខភាព និងសុវត្ថិភាពការងារ មិនមែនជាជម្រើសទេ តែជាកាតព្វកិច្ច ។ លោកស្រី ឃុន ឡង ជាស្ត្រីដែលធ្លាប់ទទួលគ្រោះថ្នាក់ពេលកំពុងបំពេញការងារ នាឆ្នាំ២០១៦ បានផ្តែផ្ញើដល់បងប្អូនពេលធ្វើការត្រូវអោយមានការប្រុងប្រយ័ត្នកុំអោយមានគ្រោះថ្នាក់ដូចជាលោកស្រីអញ្ចឹង វាខាតពេលវេលា និងបង់ខាតលុយកាក់ថែមទៀត ។ លោកស្រី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលមានចិត្តធ៌ម បានបង្កើតបណ្ណ(ប.ស.ស)ជួយដល់បងប្អូនកម្មករយើង។ បងប្អូនទាំងអស់គ្នាដែលមានបណ្ណ(ប.ស.ស)ពេលឈឺត្រូវតែទៅមន្ទីរពេទ្យ កុំខ្លាចខាងពេទ្យមិនយកចិត្តទុកដាក់អោយសោះ ជាពិសេសខ្លួនខ្ញុំផ្ទាល់បានជូនប្អូនស្រីជាកម្មការិនីទៅសម្រាលកូននៅមន្ទីរពេទ្យកាល់ម៉ែត្រ ពេលនោះ ខាងប.ស.សបានចេញថវិកាអោយទាំងអស់ និង បានផ្តល់នូវថវិកាបន្ថែមចំនួន៤០ម៉ឺនថែមទៀត។

          ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ការងារកន្លែងធ្វើការ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាអនុសាសាន៍ ដូចខាងក្រោម៖

              ១-ក្រសួងបាននិងកំពុងបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ តាមរយៈការបង្កើន ប្រសិទ្ធភាព នៃការ ចុះអធិការកិច្ចការងារ និងការបន្តពង្រឹងយន្តការត្រីភាគីនៃគណៈកម្មាធិការ ជាតិសុខភាព និង សុវត្ថិភាពការងារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់កម្មករនិយោជិត និងពង្រឹងប្រព័ន្ធ គ្រប់គ្រង សុខភាព និងសុវត្ថិភាពការងារនៅគ្រប់ កម្រិតទាំងអស់ រួមទាំងនៅតាម សហគ្រាស គ្រឹះស្ថាន ផងដែរសំដៅ កាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ។ បំផុសការចូលរួមបន្ថែមទៀតពីយុវជនកម្ពុជាក្នុងសកម្មភាពការងារសុខភាព និងសុវត្ថិភាពការងារ ដែលពួកគេជាទំពាំងស្នងឬស្សី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ និងសម្រេច ឱ្យបាននូវគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព ចំនុច៨.៨ របស់អង្គការសហប្រជាជាតិ ដើម្បីសុវត្ថិភាពការងារ និងធានានូវបរិយាការ ការងារល្អសម្រាប់កម្មករនិយោជិតទាំងអស់នៅក្នុងឆ្នាំ២០៣០។

              ២-សម្រាប់ភាគីអ្នកគ្រប់គ្រងសហគ្រាស សូមស្នើឱ្យម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវប្រុងប្រយ័ត្ន អំពីបរិយាការណ៍កំដៅនៅក្នុងអគារផលិតកម្ម ខណៈដែលមានអាកាសធាតុក្តៅខ្លាំង ការប្រើប្រាស់សារធាតុគីមី និងការប្រើប្រាស់ប្រព័ន្ធឡចំហាយ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងសេចក្តីជូន ដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអនុវត្តតាមការណែនាំរបស់មន្ត្រីអធិការកិច្ច ការងារសំដៅបង្ការឱ្យបាននូវរាល់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងបញ្ចៀសបាននូវការខាត បង់ទ្រព្យសម្បត្តិរបស់សហគ្រាស គ្រឹះស្ថាន។

                - រៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនៅកន្លែងធ្វើការ

                - រៀបចំរបាយការណ៍ អំពីហានិភ័យការងារដែលកើតឡើងជាញឹកញាប់នៅកន្លែងធ្វើការ ពេលវេលាក្នុងការចាត់វិធានការណ៍ការពារ និងការគ្រប់គ្រងប្រភេទគ្រោះថ្នាក់ចំបងៗ

                - កំណត់ប្រភេទនៃគ្រោះថ្នាក់និមួយៗ ដើម្បីផ្តល់វិធានឱ្យមានប្រសិទ្ធភាពក្នុងការបន្ថយគ្រោះ ថ្នាក់នៅកន្លែងធ្វើការ

                - បិទផ្សាយ អំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាននៅកន្លែងធ្វើការ ព្រមទាំងវិធាន ការការពារផ្សេងៗ តាមរយៈការវិភាគទិន្នន័យសុខភាព និងសុវត្ថិភាពការងារនៅក្នុង សហគ្រាស គ្រឹះស្ថាន

                - រៀបចំកម្មបណ្តុះបណ្តាលស្តីពីសុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត ៣-សម្រាប់ភាគីកម្មករនិយោជិត៖

                       - យកចិត្តទុកដាក់ក្នុងផ្តល់ព័ត៌មានដល់អ្នកគ្រប់គ្រងអំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាច កើតមាននៅកន្លែងធ្វើការ

                       - ស្វែងយល់ អំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាននៅកន្លែងធ្វើការ និងវិធានការ ការពារខ្លួនពីអ្នកគ្រប់គ្រង ឬមន្ត្រីសុវត្ថិភាពការងារ

                       - បង្កើនការយល់ដឹង អំពីព័ត៌មាន ស្តីពីសុខភាព និងសុវត្ថិភាពដែលបានបិទផ្សាយនៅក្នុងសហគ្រាស គ្រឹះស្ថាន៕

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.