Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចូល​រួម​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរ​ជាតិ ១ឧសភា ជាមួយ​កូន​ក្មួយ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ

 Tuesday, 01 May 2018 12:58  |  3857 times  |   Print  |   Email
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចូល​រួម​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរ​ជាតិ ១ឧសភា ជាមួយ​កូន​ក្មួយ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ

នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរថ្ងៃឈប់សម្រាក នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣២ នៅតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ។ ក្នុងពិធីជួបជុំថ្ងៃនេះគឺមានកូនក្មួយកម្មករកម្មការិនីចូលរួមប្រមាណ ៥,៥១៥នាក់។

នៅពេលដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញមកដល់កន្លែងប្រារព្ធពិធីភ្លាម ក្រោយពីបានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងបានថតរូប សែលហ្វី (Selfie) ជាមួយកូនក្មួយកម្មករហើយ សម្តេចតេជោ នឹងមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបបានអញ្ជើញឡើងរាំកម្សាន្ត និងពិសារអាហារសាមគ្គីជាមួយកូនក្មួយកម្មករក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង នៅក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ «១ ឧសភា» លើកទី១៣២ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ” ។

ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន តែងតែសប្បាយរីករាយក្រៃលែងក្នុងពេលដែលបានជួបកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណរោងចក្រ “មីនេបៀ” របស់ជប៉ុនដែលបានផ្តល់ទីកន្លែងសម្រាប់ការជួបជុំ និងអរគុណដល់លោកអគ្គរដ្ឋទូតជប៉ុនដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏សប្បាយរីករាយនេះ។ នៅក្នុងពិធីជួបជុំអបអរសាទរថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាលើកទឹកចិត្តដល់កម្មករកម្មការនីចំនួន ៥,៥១៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ៥០,០០០ រៀល, បុគ្គលិកចុងភៅធ្វើម្ហូបក្នុងពិធីចំនួន ៣៥០នាក់ ដោយម្នាក់ៗ ទទួលបាន ៥០,០០០ រៀល និងក្រុមតន្ត្រីទទួលបានថវិកាចំនួន ១០ លានរៀល។

ជាមួយគ្នានោះ សម្តេចតេជោក៏បានផ្តល់ថវិកាសម្រាប់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១៤៧នាក់ និងបានថតរូបអនុស្សាវរីយ៍ជាមួយកូនក្មួយក្នងភាពស្និទ្ឋស្នាល ប្រកបដោយក្តីអាណិតស្រឡាញ់ក្រៃលែង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនកូនក្មួយកម្មករកម្មករនីទូទាំងប្រទេសនៅក្នុងថ្ងៃឈប់សំរាក នៃទិវាពលកម្មអន្តរជាតិថ្ងៃនេះ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ អគុណបងប្អូនជនរួមជាតិ និងបងប្អូនកូនក្មួយកម្មករដែលតែងតែគាំទ្រ គោរពស្រឡាញ់ និងបោះឆ្នោតអោយគណបក្សប្រជាជន ដើម្បី សម្តេច តេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន៕

 

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.