Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឧត្ដមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០១៨

 Monday, 30 April 2018 11:39  |  3601 times  |   Print  |   Email
ឧត្ដមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០១៨

        ឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ” នាព្រឹក ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅ ទីស្តីការក្រសួង។

        ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ឆ្នាំនេះ រាជរដ្ឋាភិបាលក៏បានចេញសារាចរណែនាំនិងសារលិខិត ដើម្បីបំផុសលើកទឹកចិត្តកម្មករនិយោជិត និងជនរួមជាតិ។ ប៉ុន្មានថ្ងៃនេះ មានរោងចក្រ សហគ្រាសជាច្រើនបានរៀបចំកម្មវិធីសំណេះសំណាលជាមួយកម្មករនិយោជិត កម្មវិធីកំសាន្ដសប្បាយ ពិធីជប់លៀង រាំកំសាន្ដ រៀបចំដំណើរទេសចរណ៍ និងរៀបចំឱ្យកម្មករកម្មការិនីសម្រាកលំហែ។ល។ ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភាតរភាពក្នុងសង្គម។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមក្នុងទិវានេះប្រកបដោយស្មារតីស្ថាបនា និងសូមអរគុណដល់ក្រុមការងារដែលបានខិតខំរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣២ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០១៨ ដ៏ឱឡារិកនេះ។

       នៅរសៀលថ្ងៃទី១ ខែឧសភា ស្អែកនេះ យើងក៏បានរៀបចំកម្មវិធីវប្បធម៌ ការប្រឡងជ្រើសរើសសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨ (លើកទី៤) សំដៅបង្កើតនូវបរិយាកាសសប្បាយរីករាយជូនបងប្អូនកម្មករ កម្មការិនីដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅកម្ពុជា និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀតក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនដៃគូពាក់ព័ន្ធ សមាគមនិយោជក អង្គការសហជីព កម្មករនិយោជិត ព្រមទាំងបងប្អូនជនរួមជាតិ ជ្រាបថា ដើម្បីបន្តស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងយកចិត្តដាក់លើប្រការមួយចំនួន ដូចខាងក្រោម៖

            ១-បន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ។ បន្តពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក ព្រមទាំងបង្កើនការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវបទបញ្ជាលេខ០២បប ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការអនុវត្តផែនការស្តីពីការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៦-២០១៩ បទបញ្ជាលេខ០៣បប ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ស្តីពីការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម វិធានការការពារទប់ស្កាត់កូដកម្ម បាតុកម្ម និងដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមនីតិវិធីច្បាប់ បទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ។

            ២-បន្តរៀបចំនូវបណ្តាលិខិតបទដ្ឋានគតិយុត្តសម្រាប់ដាក់ឱ្យដំណើរ ការការអនុវត្តច្បាប់ស្តីពីសហជីព។

            ៣-ត្រូវបន្តអនុវត្តអនុសាសន៍ទាំង ៩ចំណុច ដោយតាមដានការអនុវត្តប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារអាមេរិក កម្មករនិយោជិតទទួលការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ កម្មការិនីបានទទួលប្រាក់ឈ្នួល ១២០ភាគរយ និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូន ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីសម្រាលកូន កាតព្វកិច្ចរបស់និយោជកបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព១០០% ជំនួសកម្មករនិយោជិត ការត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី នៅតាមផ្ទះជួល និងកំពុងបន្តជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត ការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធននិវត្តន៍ឆ្នាំ២០១៩ និងការដោះស្រាយបើកផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត ដែលរោងចក្របិទទ្វារ។

            ៤-បន្តរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការងារលើចំណុចមួយចំនួន ដើម្បីសម្រួលនីតិវិធីក្នុងការបើកផ្តល់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត។ ជំរុញរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ច្បាប់ស្តីពីរបបសន្តិសុខសង្គម។

            ៥-បន្តអនុវត្តកម្មវិធីពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំតាមរូបមន្ត និងយន្តការត្រីភាគីដែលគ្រប់ភាគី ទទួលយកបានកន្លងមកក្នុងការកំណត់ការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។

            ៦-បន្តលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និងយុវជន ដើម្បីទទួលការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ជំនាញ ផលិតភាពការងារ និងមានសមត្ថភាពប្រកួត ប្រជែង។

            ៧-បន្តពង្រឹងការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលបានផ្តល់សច្ចាប័ន។ បន្តសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងគម្រោងសហការជាមួយដៃគូអភិវឌ្ឍផ្សេងទៀត៕ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការបំភ្លឺនូវសំណូមពរមួយចំនួនដែលសមាគមនិយោជក អង្គការសហជីព បានស្នើអោយក្រសួងជួយដោះស្រាយ ហើយនៅសល់ចំណុចផ្សេងៗទៀត ក្រសួងនឹងដោះស្រាយទៅតាមនីតិវិធីនៃច្បាប់នូវរាល់ចំណុចអស់ទាំងនោះ។

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.