Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយតំណាងកម្មករចំនួន ៤,៦១៧នាក់

 Sunday, 08 April 2018 11:29  |  3552 times  |   Print  |   Email
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយតំណាងកម្មករចំនួន ៤,៦១៧នាក់

នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការនី ជាប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក ជំនួយការសរុបប្រមាណ ៤,៦១៧នាក់ មកពីរោងចក្រចំនួន៤៩ ក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។

គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះ គឺដើម្បីស្វែងយល់ពី សុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ អោយកាន់តែល្អប្រសើរឡើង។ នៅក្នុងថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញចុះជួបជាមួយកូនក្មួយកម្មករ កម្មការនី ជាប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក និងជំនួយការ នាពេលព្រឹកនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយពីជួបសំណេះសំណាជាមួយបងប្អូនកម្មកររួមក សម្តេចតេជោ នឹងទទួលជួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់នូវសង្គ្រាមដ៏រាំរៃជាច្រើនដែល បានធ្វើ់ឲ្យប្រទេសត្រូវទទួលរងនូវភាពខ្ទិចខ្ទីស្ទើរគ្រប់វិស័យ រួមទាំងអាយុជីវិតមនុស្សផងដែរ។ ប៉ុន្តែដោយសារថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចបានធ្វើឲ្យប្រទេសកម្ពុជារួចផុតពីសង្គ្រាម និងធ្វើការអភិវឌ្ឍប្រទេសមានការីកចម្រើន ដូច សព្វថ្ងៃ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាអ្នកដឹកនាំប្រទេស សម្តេចតែងតែ ផ្សារភ្ជាប់ជាមួយសុខទុក្ខប្រជាពលរដ្ឋក្នុងការស្វែងយល់អំពីតម្រូវការនៃការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ កម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រមកជាប្រទេសដែលមានប្រាក់ចំនូលមធ្យម កំរិតទាប និងមានទិសដៅក្លាយទៅជាប្រទេសដែលមានប្រាក់ចំនូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ហើយ ក៏មានមហិច្ឆតាកា្លយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ទៀតផង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងជំរុញវិស័យឧស្សាហកម្ម ដែលជាវិស័យមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យរីកលូតលាស់។ ដើម្បីជំរុញវិស័យឧស្សាហកម្ម នេះឲ្យមានការរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជាត្រូវដាក់ចេញនូវផែនការ សកម្មភាព អភិវឌ្ឍន៍ លើកផ្នែកមួយចំនួនដូចជា វិស័យ ហេដ្ឋារចនាសម្ព័ន្ធ មាន ផ្លូវធ្វើដំណើរ ទាំងផ្លូវ គោក ផ្លូវទឹក និងផ្លូវអាកាស រួមទាំងការអភិវឌ្ឍធនធានមនុស្សជាដើម។ ក្មួយៗ កម្មករកម្មការនីទាំងអស់ត្រូវរក្សាការងារដែលមានស្រាប់ កុំឲ្យគេដករោងចក្រទៅប្រទេសគេវិញ និងត្រូវខិតខំពង្រីកការងារ ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតពីបរទេស។ រហូតមកដល់ ពេលនេះមានស្ត្រីកម្មការនីសម្រាលកូនមានប្រមាណជា ១៤,០០៩នាក់ ដែលក្នុងនោះសម្រាល បានកូនចំនួន ១៤,៣០៦នាក់ដោយមានទាំងកូនភ្លោះផងដែរ ហើយក្នុងនោះរាជរដ្ឋាភិបាលក៏បាន ចំណាយថវិការប្រមាណជិត ១,៥ លានដុល្លារ។

សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យ ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងការអភវិឌ្ឍ ដើម្បីចូលរួមក្នុងការជំរុញវិស័យនេះឲ្យកាន់តែរីកចម្រើនថែមទៀត។ សម្តេចតេជោ បញ្ជាក់សាជាថ្មីថា សម្តេចនឹងបន្តដឹកនាំប្រទេសមិនតិចជាង ១០ឆ្នាំ ដើម្បីបន្តដំណើរអភវិវឌ្ឍប្រទេស និងមើលថែរកូន ក្មួយកម្មករកម្មការនីបន្តទៀត។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរកូនក្មួយកម្មករ កម្មការនី និងនិយោជកទាំងអស់ដែលបានចូលរួមសំណេះសំណាលក្នុងថ្ងៃនេះ។ សម្តេចតេជោ ក៏បានឧបត្ថម្ភ ថវិការលើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មករនិងកម្មការនីមានផ្ទៃពោះចំនួន ១៦៥នាក់ ក្នុងបរិយា កាសស្និទ្ឋស្នាលរីករាយ និងកក់ក្តៅក្រៃលែង។ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានជូនពរជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

 

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.