Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញ​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​រាជការ ដើម្បី​ចូល​រួម​អបអរសាទរ​ខួប​លើក​ទី១០៧ នៃ​ទិវាអន្តរជាតិ​នារី ៨ មីនា ឆ្នាំ២០១៨

 Tuesday, 06 March 2018 13:10  |  3724 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញ​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​រាជការ ដើម្បី​ចូល​រួម​អបអរសាទរ​ខួប​លើក​ទី១០៧ នៃ​ទិវាអន្តរជាតិ​នារី ៨ មីនា ឆ្នាំ២០១៨

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការក្រោមឱវាទក្រសួង ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៧ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ“ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ” នាថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨ មីនា ដែលបងប្អូននារីយើងកំពុងប្រារព្ធប្រកបដោយឆន្ទៈមុះមុត គឺជាព្រឹត្ត ការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយរំលឹកឲ្យយើងទាំងអស់គ្នា ឱ្យពិនិត្យមើលទៅលើស្ថានភាព ជីវភាព ឋានៈ តួនាទីស្រ្តីកម្ពុជា ដែលជាធនធានមនុស្សប្រកបដសក្តានុពល នៅក្នុងគ្រួសារ និងសង្គម លើការអប់រំ គ្រប់គ្រង ផ្គត់ផ្គង់ ថែបំប៉ន សមាជិកគ្រួសារ រួមទាំងការលើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្សផងដែរ។ សុខសន្តិភាពមានសារៈសំខាន់ណាស់ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យ ព្រោះបើមានសុខសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់ទីកន្លែង។ ផ្ទុយទៅវិញ ជម្លោះ និងអំពើហិង្សាគឺជា ឧបសគ្គនៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង ហើយធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយរបស់បុគ្គល ជាពិសេសអំពើហិង្សាលើស្រ្តីគឺជាអំពើរំលោភសិទ្ធិមនុស្សដែលមានផលប៉ះពាល់អវិជ្ជមានខ្លាំងទៅលើស្រ្តី និងកូនរបស់ពួកគេដែលបន្សល់ទុកនូវផលវិបាករាប់ជំនាន់។

ឯកឧត្តមរដ្ឋមន្ត្រីបានសំដែងនូវការគោរព កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី មានគោលនយោបាយ និងយុទ្ធសាស្រ្តចែងច្បាស់ អំពីការលើកកម្ពស់សមភាពយេនឌ័រ និងអនុវត្តន៍ដោយគ្រប់ក្រសួង-ស្ថាប័ន ដើម្បីឱ្យស្រ្តីទទួលបានលទ្ធផល និងគ្រប់គ្រងធនធានរបស់ខ្លួន។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើង នូវកំណើនសេដ្ឋកិច្ច និងរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម ព្រមទាំងបានលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ សីលធម៌របស់ប្រជាពលរដ្ឋ ដោយបានបង្កើតគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាប្រធានកិត្តិយស ក្នុងការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ រួមទាំងប្រពៃណី និងវប្បធម៌ដ៏ល្អ ផូរផង់របស់កម្ពុជាយើង។ បទពិសោធន៍ប្រវត្តិសាស្រ្ត បានបង្ហាញថាគ្រប់សកម្មភាពដែលមានស្រ្តីចូលរួម ប្រកបដោយសុឆន្ទៈ គណនេយ្យភាព និងមានសមធម៌ សកម្មភាពនោះ ប្រាកដជាសម្រេចបានជោគជ័យ មានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តភាព។ និយាយជារួម វប្បធម៌ខ្មែរយើង យើងគោរពនារីផ្តល់តម្លៃចំពោះនារី យកនារីជាធំ នៅក្នុងសង្គម និងគ្រួសារ ព្រមទាំងចាត់នារីជាមាតានៃប្រទេសជាតិ តាំងពីយូរលង់ណាស់មកហើយ ជាក់ស្តែងមានពាក្យមួយចំនួននាំដោយពាក្យ មេ ដូចជា “មេទ័ព” “មេបា” និង “មាតុភូមិ” ឬ “មាតុប្រទេសកម្ពុជា” ជាដើម។ ជាទូទៅស្រ្តី គឺជាមាតាដ៏ល្អ និងជាមេផ្ទះដ៏ប្រពៃ ដែលចេះអប់រំ ថែទាំកូនឱ្យក្លាយជាពលរដ្ឋល្អ។ ជាមួយគ្នានេះ ខ្ញុំសង្កេតឃើញថាបច្ចុប្បន្ន ស្រ្តីចេះអភិវឌ្ឍន៍ និងលើកកម្ពស់ខ្លួនឯង ដើម្បីចូលប្រឡូកក្នុងគ្រប់កិច្ចការសង្គមចាប់តាំងពីកម្មករ រហូតដល់មានឋានៈ និងតួនាទីខ្ពស់ នៅក្នុងជួររដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមលើកកម្ពស់ស្រ្តីក្នុងតួនាទីធ្វើសេចក្តីសម្រេចក្នុងនោះ៖ ថ្នាក់រដ្ឋលេខាធិការ/ថ្នាក់ស្មើចំនួន០២រូប ថ្នាក់អនុរដ្ឋលេខាធិការ/ថ្នាក់ស្មើចំនួន ០២ រូប អគ្គនាយកនាយក/ថ្នាក់ស្នើចំនួន០២រូប អគ្គនាយករង/ ថ្នាក់ស្មើ ចំនួន១២ រូប ប្រធាននាយកដ្ឋាន/ថ្នាក់ស្មើចំនួន ៩រូប អនុប្រធាននាយកដ្ឋាន/ថ្នាក់ស្មើ ៤០រូប អនុប្រធានមន្ទីរចំនួន១៤រូប នាយកវិទ្យាស្ថានចំនួន ០១ រូប នាយករងវិទ្យាស្ថានចំនួន ០៦ រូប ផងដែរ។

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.