Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានវិលត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីបំពេញទស្សនៈកិច្ចនៅប្រទេសម៉ាឡេស៊ី

 Friday, 09 February 2018 19:34  |  3960 times  |   Print  |   Email
ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានវិលត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីបំពេញទស្សនៈកិច្ចនៅប្រទេសម៉ាឡេស៊ី

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើដំណើរទៅកាន់ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់មន្ត្រីបច្ចេកទេសជាន់ខ្ពស់លើកទី៥ និងថ្នាក់រដ្ឋមន្ត្រីលើកទី៤ ក្នុងការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលម៉ាឡេស៊ី ស្តីពី “ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី “។

បន្ទាប់ពីដឹកនាំគណៈប្រតិភូកម្ពុជាដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំថ្នាក់មន្ត្រីបច្ចេកទេសជាន់ខ្ពស់លើកទី៥ និងថ្នាក់រដ្ឋមន្រ្តីលើកទី៤ ជាមួយ ឯកឧត្តម Dato’ Sri Richard Riot Anak Jaem រដ្ឋមន្រ្តីក្រសួងធនធានមនុស្សនៃប្រទេសម៉ាឡេស៊ី នៅទីក្រុង Putrajaya ដើម្បីបន្តពិភាក្សាលើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ដីពីការជ្រើសរើស ណែនាំតម្រង់ទិស ការបញ្ជូន និងការគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឱ្យបានឆាប់ ដើម្បីធានាដល់ការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជាទៅធ្វើការនៅទីនោះ។

នាល្ងាចថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានវិលត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព។

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.