Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅធ្វើកម្មសិក្សា និងធ្វើការនៅខេត្តអិហ៊ិម៉ិ នៃប្រទេសជប៉ុន រវាង អគ្គនាយកដ្ឋានការងារ

 Monday, 15 January 2018 11:42  |  3981 times  |   Print  |   Email
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅធ្វើកម្មសិក្សា និងធ្វើការនៅខេត្តអិហ៊ិម៉ិ នៃប្រទេសជប៉ុន រវាង អគ្គនាយកដ្ឋានការងារ

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅធ្វើកម្មសិក្សា និងធ្វើការនៅខេត្តអិហ៊ិម៉ិ នៃប្រទេសជប៉ុន រវាង អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមសហជីពកម្មសិក្សាការីបរទេសខេត្តអិហ៊ិម៉ិ នៃប្រទេសជប៉ុន នៅសណ្ឋាគារភ្នំពេញ ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ទន្ទឹមនឹងការទាក់ទាញវិនិយោគិនបរទេស និងការខិតខំបង្កើតការងារក្នុងស្រុក រាជរដ្ឋាភិបាលក៏បានខិតខំស្វែងរកទីផ្សារការងារនៅបរទេសជូនបងប្អូនប្រជាពលរដ្ឋផងដែរ ជាពិសេសឱកាសការងារនៅប្រទេសជប៉ុន។ លើសពីនេះ យើងសង្កេតឃើញថានាពេលបច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជាមិត្តនានា កាន់តែមានភាពល្អប្រសើរជាលំដាប់។ ជាក់ស្តែង កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន ដើម្បីស្វែងយល់បន្ថែមនូវលក្ខខណ្ឌការងារ ច្បាប់ និងបទបញ្ញត្តិផ្សេងៗ សំដៅធ្វើយ៉ាងណាដើម្បីធានាថាកម្មសិក្សាការីខ្មែរអាចទទួលបាននូវលក្ខខណ្ឌការងារ និងការការពារសិទ្ធិរបស់ពួកគាត់ឱ្យបានល្អប្រសើរនៅទីនោះ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស ជាមួយក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងក្រសួងសុខាភិបាល ការងារ និងសុខមាលភាពនៃប្រទេសជប៉ុន ដើម្បីផ្ទេរជំនាញបច្ចេកទេស ចំណេះដឹង និងរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានចាប់ផ្តើមបញ្ជូនកម្មសិក្សាការីខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់ដំណាច់ឆ្នាំ២០១៧នេះ កម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនមានសរុបប្រមាណ ៦,១៧៧ នាក់ ក្នុងនោះមានកម្មសិក្សាការីជាស្ត្រីចំនួន ៣,៥៧២ នាក់ និងស្ថិតក្នុងលំដាប់ទី៦ ក្នុងចំនោមប្រទេសទាំង១៥ ដែលបានបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន។ លើសពីនេះ ជារៀងរាល់ឆ្នាំ ចំនួនកម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើកម្មសិក្សា និងធ្វើការនៅខេត្តអិហ៊ិម៉ិ (Ehime) មានប្រមាណតែ២% ប៉ុណ្ណោះ បើប្រៀបធៀបនឹងចំនួនកម្មសិក្សាការីកម្ពុជានៅទូទាំងប្រទេសជប៉ុន។

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.