Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយអគ្គនាយកILO

 Wednesday, 12 June 2024 14:50  |  1085 times  |   Print  |   Email
ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយអគ្គនាយកILO

(ស្វីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Gilbert F. Houngbo អគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO)កាលពីថ្ងៃម្សិលមិញវេលាម៉ោង៥ល្ងាចម៉ោងនៅប្រទេសស្វីស។ ជាជំនួបដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)។

 

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តអភិវឌ្ឍសង្គមជាតិដើម្បីបន្តផ្តល់ការងារសមរម្យជាមួយនឹងរបបសន្តិសុខសង្គម និងជំនាញជាក់លាក់ច្បាស់លាស់ជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាបន្ថែមទៀតដើម្បីឱ្យបរិយាកាសការងារក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងជាលំដាប់។

 

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ក៏បានវាយតម្លៃខ្ពស់នៃភាពរីកចម្រើនជាលំដាប់របស់កម្ពុជាក្នុងរយៈពេល១៥ឆ្នាំមកនេះ ដែលប្រទេសកម្ពុជាសម្រេចបានដើម្បីវឌ្ឍនភាព និងវិបុលភាពក្នុងវិស័យវាយនភណ្ឌ និងសង្គមទាំងមូលដែលកំពុងទទួលបានផលភាគចេញពីការអភិវឌ្ឍ និងវឌ្ឍនភាពនៃសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ 

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ដែលមិនអាចខ្វះបាននៃវត្តមានរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងការបន្តជួយជ្រោមជ្រែងកម្ពុជាបន្ថែមទៀតក្នុងនាមជាដៃគូសន្ទនាដើម្បីជំរុញយន្តការសន្ទនាសង្គម ភាពសុខដុមនីយកម្មនៅកន្លែងការងារ ក៏ដូចជាការពង្រឹងផលិតភាពក្នុងសង្វាក់ផលិតកម្មរបស់កម្ពុជាផងដែរ៕

 

#MLVT #HENGSour


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.