Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ មុខរបរ និងការងាររបស់យុវជននៅថ្ងៃនេះ គឺជាការវិនិយោគសង្គមរបស់យើងនាបច្ចុប្បន្ន និងអនាគត

 Thursday, 17 February 2022 19:00  |  5897 times  |   Print  |   Email
ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ មុខរបរ និងការងាររបស់យុវជននៅថ្ងៃនេះ គឺជាការវិនិយោគសង្គមរបស់យើងនាបច្ចុប្បន្ន និងអនាគត

(ភ្នំពេញ)៖ ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ ព្រមទាំងមុខរបរ និងការងាររបស់យុវជននៅថ្ងៃនេះ មានន័យថាជាការវិនិយោគសង្គមរបស់យើងនាបច្ចុប្បន្ននិងអនាគត។ ហើយការវិនិយោគនេះទៀតសោត តម្រូវឱ្យមានការយកចិត្តទុកដាក់លើគុណភាព និងបរិមាណការងារ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីបើកវេទិកាដៃគូ ស្តីពីជំនាញ និងអនាគតនៃការងារ ដែលត្រូវបានរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើតាមរយៈប្រព័ន្ធវីដេអូអនឡាញ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតំណាងកម្មករនិយោជិត និងនិយោជក និងដៃគូអភិវឌ្ឍន៍ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្រ្តល្អៗ ពាក់ព័ន្ធនឹងការបង្កើតប្រព័ន្ធបណ្តុះបណ្តាលជំនាញ និងប្រព័ន្ធរៀនសូត្រពេញមួយជីវិត។ កិច្ចពិភាក្សានេះដែរ នឹងជាធាតុចូលដ៏សំខាន់សម្រាប់ដំណើរការកសាងអនាគតការងារនៅកម្ពុជាប្រកបដោយគុណភាព និងចីរភាព ស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់ថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។ 

កម្មវិធីនេះត្រូវបានស្ថាបនាឱ្យចេញជារូបរាង តាមរយៈភាពជាដៃគូ ដែលមានលក្ខណៈនវានុវត្តន៍ និងប្រសិទ្ធភាពទាំងក្នុងប្រទេស និងអន្តរជាតិ ដោយប្រើប្រាស់អភិក្រមចម្រុះដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា និងសមស្របទៅតាមបរិបទជាក់ស្តែង។ កម្មវិធីនេះគឺជាឱកាស ដើម្បីឱ្យយើងទាំងអស់គ្នារួមកម្លាំងគ្នា និងពង្រីកវិសាលភាពនៃសកម្មភាព និងឥទ្ធិពល តាមរយៈអន្តរាគមន៍នវានុវត្តន៍ ដែលប្រកបដោយប្រសិទ្ធភាព និងផ្អែកលើភស្តុតាងជាក់ស្តែង។ វាក៏ផ្តល់នូវគំរូដ៏ល្អបំផុត សម្រាប់ការកសាងភាពជាដៃគូរួមគ្នារវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងអង្គការមិនរកប្រាក់ចំណេញ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង គូសបញ្ជាក់ថា ការវិវត្តនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំងបម្រែបម្រួលប្រជាសាស្ត្រ និងអាកាសធាតុ គឺជានិន្នាការធំៗ ដែលកំពុងនាំមកនូវការផ្លាស់ប្តូរក្នុងពិភពនៃការងារ ហើយការណ៍នេះក៏ផ្តល់នូវកាលានុវត្តភាពថ្មីៗ ជាច្រើនផងដែរ។ ប៉ុន្តែការផ្លាស់ប្តូរទាំងនេះ ក៏នាំមកនូវបញ្ហាប្រឈម សម្រាប់ប្រជាជនក្នុងការទទួលបានការបង្កើនជំនាញ ក៏ដូចជាបង្កបញ្ហាប្រឈមដល់វិស័យឯកជនក្នុងការសម្របខ្លួនទៅតាមការផ្លាស់ប្តូរទាំងនេះ ប្រកបដោយនិរន្តរភាពផងដែរ។ ជាមួយគ្នានេះដែរ ក្រសួងបាននឹងកំពុងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ជាពិសេសយុទ្ធសាស្រ្តគន្លឹះទី២ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងក្នុងតំបន់។  

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះការណ៍ដែលអង្គការ ILO បាននិងកំពុងអនុវត្ត គំនិតផ្តួចផ្តើមនវានុវត្តន៍នៅកម្ពុជា ដើម្បីបំផុសឱ្យមានការអនុវត្តវិធានការជាក់លាក់សំដៅ៖ លើកកម្ពស់ជំនាញ សម្រាប់ការងារបៃតង, ជម្រុញបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ផ្តល់ការគំាទ្រដល់យុវជន ដើម្បីឱ្យពួកគេអាចអភិវឌ្ឍន៍ និងពង្រឹងជំនាញសម្រាប់អាជីពរបស់ពួកគេ, គាំទ្រដល់ពលករទេសន្តប្រវេសន៍ ដែលបានធ្វើមាតុភូមិនិវត្តន៍ ឱ្យធ្វើសមាហរណកម្មក្នុងទីផ្សារការងារឡើងវិញ។ 

គួរជម្រាបជូនផងដែរថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ ក៏ដូចជាការឆ្លើយតបទៅនឹងការរីករាតត្បាតនៃជំងឺកូវីដ-១៩ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញរួមមកហើយនូវគោលនយោបាយសំខាន់ៗ មួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ និងគោលនយោបាយជាតិស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.