Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីក្រសួងការងារ ជួបតំណាងធនាគារពិភពលោក ពិភាក្សាពីការអភិវឌ្ឍជំនាញ ដើម្បីបង្កើនផលិតភាពការងារសម្រាប់យុវជន

 Monday, 14 February 2022 11:08  |  5576 times  |   Print  |   Email
រដ្ឋមន្ត្រីក្រសួងការងារ ជួបតំណាងធនាគារពិភពលោក ពិភាក្សាពីការអភិវឌ្ឍជំនាញ ដើម្បីបង្កើនផលិតភាពការងារសម្រាប់យុវជន

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អុិត សំហេង នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានជួបលោក Yasser El- Gammal នាយកគ្រប់គ្រងផ្នែកគាំពារសង្គម និងការអនុវត្តការងារជាសកលប្រចំាតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) ដើម្បីជជែកពិភាក្សា កិច្ចការមួយចំនួនដែលធនាគារពិភពលោក (World Bank) អាចជួយគាំទ្រអ្វីខ្លះដល់ការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការនិយោជក ឱ្យយុវជនទទួលបានការងារល្អៗ ដើម្បីបង្កើនចំណូលរបស់ពួកគេ និងដើម្បីចូលរួមបង្កើនផលិតភាពរបស់ប្រទេសកម្ពុជា។

មុននឹងចាប់ផ្តើមនូវជំនួបពិភាក្សានេះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងអំណរគុណជូនចំពោះធនាគារពិភពលោក ដែលកន្លងមកបានជួយជ្រោមជ្រែង បញ្ជូនអ្នកជំនាញការ ផ្តល់នូវការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យមានសមត្ថភាពក្នុងការចូលរួមកសាងសង្គមជាតិ និងបានជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ជាតិយ៉ាងច្រើន ដែលសមិទ្ធផលអស់ទាំងនេះជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការពន្លឿន និងជំរុញកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា កាន់តែមានភាពរីកចម្រើនបន្ថែមទៀត។  

លោក Yasser El- Gammal ពិតជាមានសុទិដ្ឋិនិយម ចំពោះការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកពេញចិត្តបង្កើនកិច្ចសហប្រតិបត្តិការទាំងស្ថាប័នឯកជន និងស្ថាប័នរបស់រដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង លើការបណ្តុះបណ្តាលសមត្ថភាព និងអភិវឌ្ឍន៍ជំនាញរបស់យុវជន ឲ្យដណ្តើមបានឱកាសការងារដ៏ល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។  

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានជម្រាបជូនលោក Yasser El- Gammal ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមគម្រោងធំៗចំនួន២ បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមអ្នកជំនាញនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) នៅក្នុងគម្រោងអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) មានគោលបំណងដើម្បីកែលម្អគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើង និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ក្នុងនោះផងដែរ នៅក្នុងគម្រោង S4C, TVET កម្ពុជា បាននិងកំពុងផ្តោតលើវិស័យជំនាញអាទិភាពចំនួន៣ធំៗ៖ ១.ពង្រឹងគុណភាព និងភាពឆ្លើយតបនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស, ២.លើកកម្ពស់ការបណ្តុះបណ្តាលនៅកន្លែងការងារតាមរយៈការចាប់ដៃគូជាមួយឧស្សាហកម្ម, ៣.ពង្រីកយន្តការហិរញ្ញវត្ថុសម្រាប់អ.ប.វ និងនវានុវត្តន៍

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ World Bank សូមជួយគាំទ្របន្ថែមនូវសកម្មភាពមួយចំនួនទៀតដូចជា៖ ពង្រឹងគុណភាព TVETឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ, ពង្រីកដល់ការចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET, លើកកម្ពស់ការចូលរួមពីវិស័យឯកជនក្នុងប្រព័ន្ធ TVET, ធ្វើឱ្យប្រសើរឡើងអភិបាលកិច្ច និងប្រព័ន្ធ TVET, និងបានស្នើសុំបន្ថែមវិស័យសំខាន់ៗមួយចំនួនដែលគាំទ្រដល់ការអនុវត្តគោលនយោបាយ TVET policy និងផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថាន TVET និងការគាំទ្រលើភាសាបរទេស ជំនាញឌីជីថល/ព័ត៌មានវិទ្យា និងជំនាញទន់ ដែលជំនាញទាំងនេះគឺជាជំនាញដ៏សំខាន់ដែលត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សានិងគ្រប់កម្រិតនៃវគ្គបណ្តុះបណា្តល។

 

លោកនាយកគ្រប់គ្រងផ្នែកគាំពារសង្គម និងការអនុវត្តការងារជាសកលប្រចំាតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានគាំទ្រនូវសំណើរ និងសំណូមពរដែលឯកឧត្តមរដ្ឋមន្ត្រីបានលើកអំពីអ្វីដែលជាតម្រូវការអភិវឌ្ឍន៍ជំនាញនៅកម្ពុជានេះ ហើយលោកបានបញ្ជាក់បន្ថែមថា ធនាគារពិភពលោក ប្តេជ្ញាធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំគម្រោងនេះឲ្យបាននៅចុងឆ្នាំ២០២២ខាងមុខនេះ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.