Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


គណៈកម្មការអន្តរក្រសួងអនុម័តរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ នៃគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ នៅក្នុងកិច្ចប្រជុំលើកទី៦

 Wednesday, 22 December 2021 11:52  |  4657 times  |   Print  |   Email
គណៈកម្មការអន្តរក្រសួងអនុម័តរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ នៃគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ នៅក្នុងកិច្ចប្រជុំលើកទី៦

(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ បានបើកកិច្ចប្រជុំលើកទី៦ របស់ខ្លួន តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួង ។ 

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អភិបាល និង អភិបាលរងរាជធានី-ខេត្ត ដែលជាសមាជិក សមាជិការនៃគណ:កម្មការអន្តរក្រសួង ព្រមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គភាពពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងបញ្ហាប្រឈមនៅក្នុងបរិបទជំងឺកូវីដ-១៩។

ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាននាពេលកន្លងមក ដែលឆ្លុះបញ្ចាំងអោយឃើញថា ទោះបីជាប្រទេសយើងបានរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម និងជាឧបសគ្គរារាំងក្នុងការអនុវត្តសកម្មភាពលើគ្រប់វិស័យក៏ដោយ ក្រសួង ស្ថាប័នពាក់ព័ន្ធនៅតែខិតខំបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីសម្រេចបាននូវគោលបំណងជាសសរស្តម្ភទាំងបីនៃគោលនយោបាយ ៖ រួមមាន (១) ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ (២) ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និង (៣) ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។ ជាក់ស្ដែង នៅក្នុងកិច្ចប្រជុំលើកទី៦នេះ គណៈកម្មការអន្តរក្រសួងបានពិនិត្យ និងអនុម័តរបាយការណ៍ឆ្នាំ២០២០ សម្រាប់ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥។

ជាការកត់សម្គាល់ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធបានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេស ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លើយតបនឹងវិបត្តិនេះ ដោយភាពស្វាហាប់ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រកបដោយស្មារតីបុរេសកម្មសំដៅកាត់បន្ថយផលប៉ះពាល់ និងគាំទ្រដល់សកម្មភាពសង្គម-សេដ្ឋកិច្ច ដោយរក្សាបាននូវការងារ, លំនឹងជីវភាពប្រជាជន និងធុរកិច្ច។ 

ជាក់ស្ដែង វឌ្ឍនភាពសំខាន់ៗនៃការអនុវត្តគោលនយោបាយក្នុងឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នខិតខំសម្រេចបានរួមមាន៖ ការក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថ្មីចំនួន ១៩៥គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤៣គម្រោង ដែលអាចបង្កើតការងារបានប្រមាណ ១៥១ ០០០កន្លែង, បានរៀបចំផែនការ និងយុទ្ធសាស្ត្រស្តីពីការទាក់ទាញវិនិយោគចំគោលដៅ, បានដាក់ចេញគោលនយោបាយលើកទឹកចិត្តពន្ធ និងអនុគ្រោះពន្ធដើម្បីជួយសម្រួលដល់វិស័យអាទិភាពដែលរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩, បានធ្វើកំណែទម្រង់ទំនើបកម្មពីការចុះបញ្ជីអាជីវកម្ម ការទូទាត់សេវាសាធារណៈ និងការទទួលវិញ្ញាបនបត្រចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងស្រុង តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDx), បានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្ស និស្សិតក្នុងប្រព័ន្ធ សរុបចំនួន ១៨ ៤៩៤នាក់ (ស្រី ៦ ៧០៨នាក់) និងក្រៅប្រព័ន្ធចំនួន ១៩ ៧២៧នាក់ (ស្រី ៩ ៣២០នាក់) និងអនុវត្តកម្មវិធីបណ្តុះបណ្តាលស្ពានចម្លងបន្តជំនាញដែលមានសិស្សសរុបចំនួន ៣ ៤០០នាក់ (ស្រី ១ ៥៥០នាក់), បានដាក់ចេញនូវផែនការសកម្មភាពធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣, បានប្រមូល និងផ្សព្វផ្សាយព័ត៌មានស្តីពីការជ្រើសរើសកម្លាំងពលកម្មពីគ្រប់ប្រភពចំនួន ១៨៤ ៨០៨កន្លែង, បានរៀបចំរបាយការណ៍ស្តីពីបច្ចុប្បន្នភាពទីផ្សារការងារ, បានផ្តល់សេវាប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈដល់អ្នកស្វែងរកការងារចំនួន ៦ ២៣៨នាក់, បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើចំនួន ១៧ ២០២នាក់, និងអ្នកស្វែងរកការងារធ្វើបានទទួលការងារធ្វើចំនួន ៤ ៧៥៣នាក់, បានធ្វើកំណែទម្រង់ប្រព័ន្ធអធិការកិច្ចការងារ ព្រមទាំងបានរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធនឹងវិស័យការងារ, បានដំឡើងប្រាក់ឈ្នួលអប្បបរមាជាប្រចាំសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង, បានសិក្សាក្នុងការពង្រីកទីផ្សារការងារនៅក្រៅប្រទេសជាពិសេស ប្រទេសអភិវឌ្ឍ ដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់ ព្រមទាំងពង្រឹងយន្តការការពារពលករខ្មែរនៅបរទេសតាមរយៈអនុព័ន្ធទទួលបន្ទុកពលករអមស្ថានទូតកម្ពុជា និងមន្ត្រីទទួលបន្ទុកកិច្ចការកុងស៊ុលនៃស្ថានទូតកម្ពុជានៅតាមប្រទេសគោលដៅផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន និងអង្គភាពពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយនេះដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ការចូលរួមយ៉ាងសកម្មពីសំណាក់ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីជំរុញឲ្យការអនុវត្តគោលនយោបាយនេះកាន់តែមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែបានផ្តល់កិច្ចសហការយ៉ាងជិតស្និត ក្នុងការផ្តល់ជំនួយថវិការ ព្រមទាំងបច្ចេកទេសមកលេខាធិការដ្ឋាន គ.អ.ម.ក នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការសម្របសម្រួលការអនុវត្តគោលនយោបាយនេះ។ ជាការពិត អង្គការអន្តរជាតិខាងការងារ (ILO) គឺជាដៃគូរយ៉ាងសំខាន់ដែលមិន អាចខ្វះបាននៅក្នុងការអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.