Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សូមចូលរួម ស្វែងរកការងារ និងរើសកម្លាំងពលកម្មក្នុងពិព័រណ៍ការងារអនឡាញ ដែលរៀបចំឡើង នៅថ្ងៃទី ០៤-០៥ ខែវិច្ឆិកា ខាងមុខនេះ

 Wednesday, 20 October 2021 11:12  |  4278 times  |   Print  |   Email
សូមចូលរួម ស្វែងរកការងារ  និងរើសកម្លាំងពលកម្មក្នុងពិព័រណ៍ការងារអនឡាញ ដែលរៀបចំឡើង នៅថ្ងៃទី ០៤-០៥ ខែវិច្ឆិកា ខាងមុខនេះ

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យក្រុមការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ចូលថតវីដេអូ ថ្លែងសុន្ទរកថា របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ ដែលនឹងត្រូវបានរៀបចំធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅលើគេហទំព័រ www.careerfair.nea.gov.kh រយៈពេល ០២ ថ្ងៃ គឺថ្ងៃទី ០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ 

ពិព័រណ៍ការងារអនឡាញនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅផ្ដល់នូវជម្រើសដែលមានភាពបត់បែនកាន់តែងាយស្រួល ព្រមទាំងបង្ការនូវសុវត្ថិភាព សុខភាព និងអនាម័យ ពីជំងឺកូវីដ-១៩ ស្របពេលដែលទីផ្សារការងារកម្ពុជាកំពុងមានសន្ទុះតម្រូវការកម្លាំងពលកម្មឡើងវិញនៅតាមវិស័យមួយចំនួន ជាពិសេសជួយគាំទ្រដល់យុវជន និងអ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសជាមួយក្រុមហ៊ុនតាមអនឡាញ។

នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ នឹងមានរួមបញ្ជូលសិក្ខាសាលាផលិតភាពតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ គន្លឹះសំខាន់ៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបង្កើនផលិតភាពការងារ និងបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗ ដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងថ្មីនៃការរីករាលដាលជំងឺកូវីដ-១៩ ។  

 

នៅក្នុងពិព័រណ៍អនឡាញនេះ នឹងមានក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ៨០ ដែលក្នុងនោះមានព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាងប្រមាណ ១១ ៥០០ កន្លែង។ ជាការរំពឹងទុក អ្នកចូលរួមទស្សនា មានចំនួន ៥៤ ៥០០នាក់ ដែលមានអ្នកស្វែងរកការងារ (CVs) ប្រមាណជា ៤០០០ នាក់។ 

 

គូរបញ្ជាក់ជូនដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ នឹងត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) និងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមានការចូលរួមគ្រាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.