Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧

 Monday, 16 August 2021 13:18  |  7132 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧

ក្នុងនាមជាប្រធាននៃគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ស្តីពីសេរីភាពនៃសមាគម និងការការពារសិទ្ធិ នៃការបង្កើតសមាគមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ Zoom។  

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ បានផ្តល់នូវវឌ្ឍនភាពនៃបណ្តឹងនានាពាក់ព័ន្ធនឹងអនុសញ្ញាអន្តរជាតិលេខ៨៧ នាពេលកន្លងមក។ ជាមួយនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យតំណាងក្រសួងពាក់ព័ន្ធធ្វើរបាយការណ៍បច្ចុប្បន្នភាព និងពិនិត្យស្រាវជ្រាវលើអង្គហេតុ និងអង្គច្បាប់ ប្រមូលព័ត៌មាន និងភស្តុតាងនៃករណីបណ្តឹងនានានៃអនុសញ្ញាអន្តរជាតិលេខ៨៧ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធឯទៀត ដើម្បីធ្វើការដោះស្រាយបញ្ចប់ករណីទាំងនោះ តាមនីតិវិធីច្បាប់ជាធរមាន។ 

ជាការពិតណាស់ ការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ត្រូវបានមើលឃើញថាមានភាពល្អប្រសើរជាបន្តបន្ទាប់តាមរយៈការចូលរួមពីអង្គការវិជ្ជាជីវៈ និយោជក និងកម្មករនិយោជិត ដើម្បីធានា និងការពារសិទ្ធិស្របច្បាប់របស់បងប្អូនកម្មករនិយោជិត៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.