Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកមណ្ឌលចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី២ ចំនួន ១ទីតាំងទៀត សម្រាប់ថ្ងៃទី៤ ខែឧសភានេះ

 Tuesday, 04 May 2021 11:35  |  6795 times  |   Print  |   Email
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកមណ្ឌលចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី២ ចំនួន ១ទីតាំងទៀត សម្រាប់ថ្ងៃទី៤ ខែឧសភានេះ

(ភ្នំពេញ)៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានរៀបចំបើកដំណើរការទីតាំងចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនដល់បងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា ចំនួន ១ ទីតាំងថ្មីបន្ថែមទៀត គឺរោងចក្រ ស្ព័រតិច(Sportex) ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបើកមណ្ឌលចាក់វ៉ាក់សាំងសរុបចំនួន ២៥ ទីតាំងរួចមកហើយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។

អនុគណៈកម្មចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមជម្រាបដល់បងប្អូនកម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងអស់ថា ចំពោះបងប្អូនកម្មករនិយោជិតដែលរស់នៅក្បែររោងចក្រ ដែលជាទីតាំងចាក់វ៉ាក់សាំងដូសទី១ នោះ សូមបងប្អូនទៅចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងចាស់របស់ខ្លួន។ ដោយភ្ជាប់ជាមួយនូវកាតចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណ ប.ស.ស. ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ ដែលបានប្រើប្រាស់ពេលមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។ 

ដោយការចាក់ដូសទី២ មានគម្លាតពីការចាក់ ដូសទី១ រយៈពេលចន្លោះពី ១៤ ទៅ ២៨ ថ្ងៃដូច្នេះសូមបងប្អូនកម្មករនិយោជិត ចងចាំថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវតែចាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រអោយបាន ២ លើក រួមផ្សំនឹងការអនុវត្ត ៣ កុំ និង ៣ ការពារ ទើបអាចធានានូវប្រសិទ្ធភាពពេញលេញក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩ បាន។ 

ចំណែកបងប្អូនកម្មករនិយោជិត ដែលរស់នៅខណ្ឌផ្សេងពីទីតាំងរោងចក្រ ដែលបានចាក់ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះ សូមបងប្អូនទៅចាក់ដូសទី២ នៅតាមទីតាំង និងកាលបរិច្ឆេទ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនអាចឆ្លងខណ្ឌបាននោះទេ ។ 

ដើម្បីធានានូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្ការបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការរក្សានូវគម្លាតសង្គមនៅតាមមណ្ឌលចាក់វ៉ាក់សាំងនីមួយៗ សូមបងប្អូនកម្មករនិយោជិត ដែលត្រូវចាក់វ៉ាក់សាំងដូសទី២ ខុសពីទីតាំងនៃការចាក់វ៉ាក់សាំងដូសទី១ សូមស្នើសុំលេខរៀងចាក់វ៉ាក់សាំង តាមកម្មវិធី https://vaccination.mlvt.gov.kh ជាមុន។ 

ក្នុងករណីមានចម្ងល់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង សូមទំនាក់ទំនងតាមក្រុមតេឡេក្រាម https://t.me/workervaccination ៕

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.