Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជាចូលរួមពិធីផ្ទេរតំណែងប្រធានយន្តការកូឡុំបូ (Colombo Process)

 Tuesday, 20 April 2021 16:04  |  3974 times  |   Print  |   Email
កម្ពុជាចូលរួមពិធីផ្ទេរតំណែងប្រធានយន្តការកូឡុំបូ (Colombo Process)

(ភ្នំពេញ)៖ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួម ក្នុងពិធីផ្ទេរតំណែងប្រធានយន្តការកូឡុំបូ (Colombo Process) ដែលរៀបចំដោយប្រទេសនេប៉ាល់ តាមប្រព័ន្ធវីដេអូ ។ 

ឆ្លៀតក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរអំពីស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម Gaurishankar Chaudhari រដ្ឋមន្ត្រីក្រសួងការងារ មុខរបរ និងសន្តិសុខសង្គម នៃប្រទេសនេប៉ាល់ និងក្នុងអាណត្តិជាប្រធានប្តូរវេនរបស់យន្តការកូឡុំបូ ព្រមទាំងបានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម Bashir Ahmad Tahyanj រដ្ឋមន្ត្រីក្រសួងការងារ និងសង្គមកិច្ចនៃសាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន ដែលទទួលតំណែងជាប្រធានបន្តវេននៃយន្តការកូឡុំបូបន្ទាប់ពីឯកឧត្តម Gaurishankar Chaudhari ។ 

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់ឯកឧត្តម Bashir Ahmad Tahyanj កិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិកនៃយន្តការកូឡុំបូ ក៏ដូចជាជាមួយដៃគូរពាក់ព័ន្ធនានានឹងកាន់តែមានភាពស្អិតរមួត និងត្រូវបានពង្រីកកាន់តែទូលំទូលាយ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការបន្តចូលរួមយ៉ាងសកម្មនៅក្នុងយន្តការនេះ ដើម្បីលើកកម្ពស់សិទ្ធិ និងការពារផលប្រយោជន៍របស់ពលករទេសន្តរប្រវេសក៍ក្នុងអំឡុង និងក្រោយពេលនៃវិបត្តិកូវីដ-១៩។ 

គួរបញ្ជាក់ផងដែរថា យន្តការកូឡុំបូនេះគឺជាដំណើរការនៃកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពីការគ្រប់គ្រងមុខរបរ/ការងារ និងកម្លាំងពលកម្មដែលធ្វើការដោយមានកិច្ចសន្យាការងារនៅបរទេសសម្រាប់ប្រទេសបញ្ជូនពលករក្នុងតំបន់អាស៊ី។ យន្តការនេះ ត្រូវបានបង្កើតនៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ក្នុងឆ្នាំ២០០៣ និងមានគោលបំណងផ្តល់ជាវេទិកាមួយសម្រាប់ប្រទេសបញ្ជូនក្នុងតំបន់អាស៊ីចូលរួមចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍លើការគ្រប់គ្រងការងារក្រៅប្រទេស ពិគ្រោះយោបល់លើបញ្ហាដែលពលករទេសន្តរប្រវេសក៍ ប្រទេសបញ្ជូននិងប្រទេសគោលដៅជួបប្រទះ ព្រមទាំងលើកឡើងនូវដំណោះស្រាយជាក់ស្តែងសម្រាប់ការពារសុខមាលភាពរបស់ពលករទេសន្តរប្រវេសក៍។ រហូតដល់បច្ចុប្បន្នមានប្រទេសជាសមាជិកសរុបចំនួន ១២ រួមមាន៖ ប្រទេសអាហ្វហ្កានីស្ថាន បង់ក្លាដែស កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូណេស៊ី នេប៉ាល់ ប៉ាគីស្ថាន ហ្វ៊ីលីពីន ស្រីលង្កា ថៃ និងវៀតណាម រួមទាំងមានប្រទេស អង្គការ ស្ថាប័នអន្តរជាតិពាក់ព័ន្ធមួយចំនួនចូលរួមជាអ្នកសង្កេតការណ៍។ 

រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ណាស់ដល់ការគាំពារ ការការពារសិទ្ធិ និងអត្ថប្រយោជន៍ពលករទេសន្តរប្រវេសន៍ តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ ការអនុម័តលើអនុសញ្ញាអន្តរជាតិ ការចូលរួមគ្រប់យន្តការ វេទិកាទាំងកំរិតទ្វេភាគី ពហុភាគី ក្របខណ្ឌអាស៊ាន ថ្នាក់តំបន់ និងពិភពលោក ដើម្បីធានាបាននូវកិច្ចគាំពារជូនដល់ពលករទេសន្តរប្រវេសន៍ ព្រោះថាពលករទេសន្តរប្រវេសន៍បានចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិតាមរយៈប្រាក់បញ្ញើរមកក្រុមគ្រួសារពួកគេក្នុងមួយឆ្នាំៗជាង២ពាន់លានដុល្លារអាម៉េរិក រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ ទន្ទឹមនឹងនោះពួកគេក៏ទទួលបាននូវចំណេះដឹងថ្មីៗ បទពិសោធន៍ការងារ ជំនាញបច្ចេកទេស និងជំនាញទន់ ដែលជាមូលដ្ឋានគ្រឹះសំខាន់មួយសម្រាប់ពួកគាត់ប្រើប្រាស់នៅថ្ងៃអនាគត៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.