Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកមណ្ឌលចាក់វ៉ាក់សាំងជូនកម្មករនិយោជិត ចំនួន៤ទីតាំងបន្ថែមទៀត

 Friday, 09 April 2021 14:27  |  4739 times  |   Print  |   Email
ថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកមណ្ឌលចាក់វ៉ាក់សាំងជូនកម្មករនិយោជិត ចំនួន៤ទីតាំងបន្ថែមទៀត

(ភ្នំពេញ)៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បានបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសហព័ន្ធសហជីព សហភាពសហជីព សមាគមនិយោជក និងអង្គការវិជ្ជាជីវៈនានា ជាពិសេសបងប្អូនកម្មករនិយោជិតខ្មែរ និងបរទេស ចំនួន៤ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន សួនឧស្សាហកម្មវឌ្ឍនៈ១ (ផ្លូវវេងស្រេង), រោងចក្រសិនចូវ(ផ្លូវវេងស្រេង), សួនឧស្សាហកម្មវឌ្ឍនៈ២(ផ្លូវជាតិលេខ៣), និងរោងចក្រ Marvel។ 

យុទ្ធនាការចាក់វ៉ាក់សាំងនេះរៀបចំឡើងដោយអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងធានាឱ្យបាននូវសុខភាព សុខុមាលភាព និងសុវត្ថិភាពជូនដល់មន្ត្រីរាជការ សហជីព និយោជក និងបងប្អូនកម្មករ និយោជិតទាំងអស់គ្នា។ ដំណើរការនៃការផ្តល់វ៉ាក់សាំងបានប្រពឹត្តិទៅដោយរលូន ប្រកបដោយស្មារតីអនុគ្រោះកម្រិតខ្ពស់ រក្សាឱ្យបាននូវសុវត្ថិភាព ដោយអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ « មណ្ឌលចាក់វ៉ាក់សាំងចំនួន ៤ ទីតាំងដែលត្រូវបើកបន្ថែមទៀតនៅថ្ងៃនេះ ដែលអាចនឹងចាក់ជូនបងប្អូនកម្មករនិយោជិតប្រមាណ ៣៥០០ នាក់ ក្នុងមួយថ្ងៃ ។ ដូចនេះក្នុងមួយថ្ងៃ ទាំង៨មណ្ឌល យើងនឹងអាចចាក់ជូនកម្មករនិយោជិតកើនដល់ ៧០០០នាក់ក្នុងមួយថ្ងៃ។ ហើយបើតាមផែនការ ចាប់ពីសប្តាហ៍ក្រោយទៅ យើងគ្រោងនឹងពង្រីកមណ្ឌលចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីអាចចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតឱ្យបាន ១០ ០០០ ទៅ១២ ០០០នាក់ក្នុងមួយថ្ងៃ។ 

ឯកឧត្តម ហេង សួរ បញ្ជាក់បន្ថែមថា នៅរាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់វ៉ាក់សាំង ចំនួន២០ម៉ឺនដូសក្នុងខែមេសានេះ ហើយបន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្តាលដែលយើងត្រូវសម្រុកចាក់ជូនបងប្អូនកម្មករ និយោជិត ព្រោះខេត្តនេះមានភាពប្រទាក់ក្រឡាគ្នា មានការចេញចូលចម្រុះ ដូច្នេះយើងត្រូវគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់យើងឲ្យបានរឹងមាំសិន ទើបយើងពង្រីកទៅកាន់ខេត្តដទៃទៀត គឺខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តតាកែវ ជាខេត្តគោលដៅដែលយើងកំណត់ជាខេត្តអាទិភាពបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។ 

ទន្ទឹមនេះដែរ ឯកឧត្តម ក៏បានអំពាវនាវឲ្យបងប្អូនកម្មករនិយោជិតដែលមិនទាន់បានចាក់វ៉ាក់សាំង សូមមេត្តារួសរាន់ចុះឈ្មោះជាមួយរដ្ឋបាលរោងចក្រ និងរង់ចាំទទួលកម្មវិធីផ្តល់វ៉ាក់សាំង តាមការរៀបចំរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពារសហគមន៍យើង កុំឱ្យជំងឺកូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួនយើង ចូលទៅក្នុងផ្ទះរបស់យើង និងចូលក្នុងសង្គមជាតិរបស់យើង ដែលអាចបង្កមហន្តរាយដល់សុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។

គួរជម្រាបជូនផងដែរថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ រួមមាន៖ 

- អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩ ១១៦នាក់(បរទេសចំនួន ៣៤៨នាក់)

- ចាក់បានចំនួន ៨ ៨៧៥នាក់(បរទេសចំនួន ៣៤៨នាក់)

- គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ២៤១នាក់(បរទេសចំនួន ០នាក់)៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.