Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” នឹងជួយកាត់បន្ថយវិសមភាព ចំពោះក្រុមងាយរងគ្រោះ និងក្រុមដែលបាត់បង់ឱកាស

 Wednesday, 02 September 2020 12:21  |  3342 times  |   Print  |   Email
កម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” នឹងជួយកាត់បន្ថយវិសមភាព ចំពោះក្រុមងាយរងគ្រោះ និងក្រុមដែលបាត់បង់ឱកាស

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំលើកទីមួយនៃគណៈប្រឹក្សាភិបាលនៃកម្មវិធី "មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២" សម្រាប់ឆ្នាំ២០២០-២០២៣  ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖“យើងនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់គោលដៅរបស់យើងគឺសម្រេចឱ្យបាន ជាអតិបរិមានូវកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” តាមការរំពឹងទុក ក្នុងនោះជួយកាត់បន្ថយវិសមភាព ជាពិសេសចំពោះក្រុមងាយរងគ្រោះ និងក្រុមដែលបាត់បង់ឱកាស តាមរយៈការផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាផ្តល់នូវជំនាញសហគ្រិន និងការបង្កើតអាជីវកម្ម ដើម្បីធានាថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលទៅកាន់ទីផ្សារការងារ និងចូលរួមបង្កើតសហគ្រាស/អាជីវកម្មប្រកបដោយចីរភាព”។

កម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២”នេះ រៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានវត្តមានចូលរួមពី លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា, លោក Markus Bürli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិ្តបត្តិការ SDC, តំណាងទីភ្នាក់ងារទាំង ៤ របស់អង្គការសហប្រជាជាតិ (ILO, UNESCO, UNICEF, UNIDO) និងតំណាងក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)  និងតំណាងយុវជនផងដែរ។ 

ឯកឧត្តមរដ្ឋលេខាធិការបន្តថា វិបត្តិដែលបង្កដោយការរីករាយដាល ជាសកលនៃជំងឺកូវីដ-១៩ បាននឹងកំពុងផ្តល់ផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងទាំងផ្នែក សេដ្ឋកិច្ច និងសង្គម នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកផងដែរ។  យើងក៏សង្កេតឃើញថា ពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា  កំពុងតែធ្វើដំណើ រសន្សឹមៗ ឆ្ពោះទៅរកការអនុវត្តសកម្មភាពសេដ្ឋកិច្ច-សង្គមជាលក្ខណៈ “ថ្មីធម្មតា”។ 

ជាក់ស្តែង សកម្មភាពអប់រំ និងបណ្តុះបណ្តាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែចាប់ផ្តើមដំណើរការតាមដំណាក់កាល។ ការណ៍នេះ យើងសង្ឃឹមថាវានឹងជួយសម្រួលដល់ការអនុវត្តសកម្មភាពគម្រោងរបស់យើងត្រឡប់ទៅរកភាពប្រក្រតីវិញ។ 

រាជរដ្ឋាភិបាល ដែលរួមមានសាមីក្រសួងដែលពាក់ព័ន្ធក្នុងកម្មវិធីរបស់យើងនេះ ក៏បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការឆ្លើយតបជាយុទ្ធសាស្រ្ត និងគោលនយោបាយ ទៅនឹងវិបតិ្តជំងឺកូវីដ-១៩ ក៏ដូចជាការបន្តដំណើរការកម្មវិធីរួមគ្នារបស់យើងផងដែរ។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ជាសហប្រធានក្នុងកិច្ចប្រជុំនេះ បានលើកឡើងថា៖ "ដោយសារតែជំងឺកូវីដ១៩នេះ បានធ្វើឲ្យប្រជាពលរដ្ឋបានបាត់បង់ការងារធ្វើជាច្រើន ពិសេសស្ត្រី កំពុងប្រឈមនឹងហានិភ័យ នៃការបាត់បង់ការងារខ្ពស់"។

លោកស្រីថា៖«វាជាឱកាសសម្រាប់កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជន នៅកម្ពុជា ដំណាក់កាលទី២ ដែលយើងអាចជំនួសបាននូវបញ្ហាប្រឈមនេះកាន់តែប្រសើរ »។

គួររំលឹកផងដែរថា កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២នេះ ត្រូវបានរៀបចំបន្តពីជំហានទី១ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន។ក្នុងកម្មវិធីដំណាក់កាលទី២នេះ មានគោលបំណងគាំទ្រយុវជនវ័យក្មេង ទាំងបុរស និងស្រ្តីនៅកម្ពុជា ក្នុងការទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពបន្ថែមទៀត ដោយធានាថា ពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.