Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី៖ គ.ក.ប ពិតជាបានរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជីវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាពិសេសចូលរួមធានាដល់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ

 Tuesday, 11 August 2020 12:57  |  3438 times  |   Print  |   Email
ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី៖ គ.ក.ប ពិតជាបានរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជីវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាពិសេសចូលរួមធានាដល់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ

(កណ្តាល)៖ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) ពិតជាបានរួមចំណែកដ៏សំខាន់ ក្នុងការចូលរួមថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជីវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ការពារធានាបាននូវអត្ថប្រយោជន៍នានាជូនដល់កម្មករនិយោជិតបានទប់ស្កាត់ និងដោះស្រាយដោយជោគជ័យនូវសកម្មភាពបាតុកម្មនយោបាយរបស់ក្រុមជ្រុលនិយមដែលមានការគាំទ្រ និងលើកទឹកចិត្តពីបណ្តាមជ្ឈដ្ឋានខាងក្រៅ ដែលប៉ុនប៉ងបំផ្លាញលទ្ធផលនៃការបោះឆ្នោតផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសធានាបាននូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការពារផលប្រយោជន៍ជូនកម្មករនិយោជិតនាពេលកន្លងមក។ 

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា នាឱកាសអញ្ជើញបើកកិច្ចប្រជុំស្តីពី “ការផ្សព្វផ្សាយបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា វិធានការទប់ស្កាត់ និងកាត់បន្ថយការធ្វើកូដកម្ម បាតុកម្មខុសច្បាប់” នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកណ្តាល។ 

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២០នេះ ខេត្តកណ្តាល គឺជាខេត្តទីពីរ ដែលបានរៀបចំឱ្យមានកិច្ចប្រជុំផ្សព្វផ្សាយនេះ ដោយកាលពីលើកទីមួយបានរៀបចំនៅខេត្តព្រះសីហនុ ដែលមួយផ្នែកគឺដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងដែលកំពុងកើតមានក្នុងខេត្តផង និងមួយផ្នែកទៀតគឺដើម្បីវាយតម្លៃពីតួនាទីភារកិច្ចរបស់មន្រ្តី គ.ក.ប គ្រប់ថ្នាក់ ដែលកន្លងមកបានបំពេញយ៉ាងសកម្មក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ជាពិសេស បានឆ្លើយតបទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០២.បប ស្តីពីការអនុវត្តផែនការទប់ស្កាត់កូដកម្មបាតុកម្មត្រង់ចំណុចទី២ បានកំណត់ថា គណៈបញ្ជាការឯកភាព និង គ.ក.ប រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវមានផែនការណែនាំក្នុងភូមិសាស្រ្តរបស់ខ្លួន។ រាល់ករណីកូដកម្ម បាតុកម្ម ដែលកើតឡើងនៅតាមភូមិសាស្រ្តណា គណៈបញ្ជាការឯកភាព និងគ.ក.បនោះ ត្រូវទទួលខុសត្រូវដឹកនាំបញ្ជាដោះស្រាយរាល់ករណីជាក់ស្តែងនីមួយៗ ឱ្យអស់លទ្ធភាព។ 

រាជរដ្ឋាភិបាល បានអនុវត្តដោយពេញលេញនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ការជួបជុំដើម្បីធ្វើកូដកម្ម បាតុកម្មស្របទៅតាមច្បាប់ជាធរមាន។ កម្ពុជានៅតែបន្តធ្វើដំណើរឆ្ពោះទៅមុខយ៉ាងត្រឹមត្រូវតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការប្រព្រឹត្តទៅនៃនីតិរដ្ឋ សិទ្ធិសេរីភាពរបស់បុគ្គល សេរីភាព ខាងសារព័ត៌មាន និងការបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្ម សកម្មភាពនៃបណ្តាគណបក្សនយោបាយអង្គការសង្គមស៊ីវិល និងសហជីព ការចូលរួមរបស់ប្រជាពលរដ្ឋ។ល។ ត្រូវបានគោរព និងការពារ ជាពិសេសធានាឱ្យអង្គការវិជ្ជាជីវៈ បានអនុវត្តសិទ្ធសេរីភាព របស់ខ្លួនអនុលោមតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជា បានផ្តល់សច្ចាប័ន។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានបញ្ជាក់បន្ថែមពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងច្បាប់ និងបទដ្ឋានគតិយុត្តិវិស័យការងារ ព្រោះនេះក៏ជាការទទួលខុសត្រូវរបស់ គ.ក.ប ថ្នាក់ខេត្តផងដែរ ដើម្បីធានាបាននូវស្ថិរភាព និងសុវត្ថិភាពការងារ។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ដោយបានអនុញ្ញាតឱ្យមានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ របស់កម្មករនិយោជិតជារៀងរាល់ ៦ខែម្តង។ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ជាក្របខ័ណ្ឌគតិយុត្តមួយច្បាស់លាស់ ក្នុងការធានាដំណើរការយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលពិតជាមានសារប្រយោជន៍ខ្លាំងណាស់ក្នុងការធានាសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករនិយោជិត ព្រមទាំងធានានូវស្ថិរភាព និរន្តភាពនៃវិស័យពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគរបស់កម្ពុជា។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាន ថ្លែងអំណរគុណចំពោះវត្តមានចូលរួមវគ្គផ្សព្វផ្សាយនេះយ៉ាងច្រើនពីអាជ្ញាធរមា នសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តកណ្តាល សំដៅស្វែងយល់ថែមទៀតពីការវិវត្តន៍ថ្មីៗនៃលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយនូវផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីធ្វើជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាតវ៉ាទាមទារនានារបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ១០ បទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ និង០៣៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.