Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


នាយកដ្ឋានពេទ្យការងារ និងILO រៀបចំសិក្ខាសាលាពិនិត្យមើលលើមេរៀនថ្មី ស្តីពី “សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់”

 Wednesday, 01 July 2020 15:52  |  6027 times  |   Print  |   Email
នាយកដ្ឋានពេទ្យការងារ និងILO រៀបចំសិក្ខាសាលាពិនិត្យមើលលើមេរៀនថ្មី ស្តីពី “សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់”

(ភ្នំពេញ)៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: សហការជាមួយ គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និង សុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ (ILO/Japan OSH Project) បានរៀបចំសិក្ខាសាលាពិនិត្យមើលលើមេរៀនថ្មីស្តីពី “ សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់” ដល់មន្ត្រីនៃនាយកដ្ឋានពេទ្យការងារ ដែលមានរយៈពេល០៣ថ្ងៃ ដោយចាប់ពីថ្ងៃទី០១-០៣ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ដែលសិក្ខាសាលានេះ បានទទួលថវិកាឧបត្ថម្ភតាមរយៈគម្រោងពីមូលនិធិរាជរដ្ឋាភិបាលជប៉ុន។

សិក្ខាសាលានេះមានគោលបំណងពិភាក្សាពីមេរៀនថ្មីដែលបានតាក់តែងឡើង និងស្នើឲ្យអ្នកចូលរួមពិនិត្យលើសេចក្តីព្រាង និងផ្តល់នូវធាតុចូលថ្មីៗបន្ថែម សម្រាប់ការកែសម្រួល លើសេចក្តីព្រាងនៃមេរៀន សំដៅឆ្លើយតបទៅនឹងតម្រូវការ នៃការវិវឌ្ឍន៍ការវិនិយោគលើវិស័យសំណង់ ។ 

 

 

ថ្លែងក្នុងពិធីបើកសិក្ខាសាលានាពេលនោះ ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង (ILO/Japan OSH Project) បានមានប្រសាសន៍ កោតសរសើរដល់ថ្នាក់ដឹកនាំនៃនាយកដ្ឋានពេទ្យការងារ និងមន្ត្រីនៃគម្រោង (ILO/Japan OSH Project) ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីធ្វើការពិភាក្សាគ្នាឲ្យកាន់តែលំអិតស៊ីជម្រៅបន្ថែមទៀត ទៅលើអ្វីដែលជាចំណុចសំខាន់ ដែលត្រូវដាក់បញ្ចូលទៅក្នុងមេរៀនសម្រាប់យកទៅប្រើប្រាស់ឲ្យកាន់តែមានប្រសិទ្ធភាព។ 

ទន្ទឹមនឹងនេះ ឯកឧត្តម វេជ្ជបណ្ឌិត បានយល់ស្របនឹងរបាយការណ៍ដែលបានចែករំលែក ដោយ ឯកឧត្តម ទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ ពីការរីកលូតលាស់នៃវិស័យសំណង់ និងហានិភ័យនៃគ្រោះថ្នាក់ការងារ និងជម្ងឺវិជ្ជាជីវ: ដែលកម្មករ និយោជិតប្រឈមផងដែរ។ 

ឯកឧត្តម វេជ្ជបណ្ឌិតសង្ឃឹមថា សិក្ខាកាមនឹងយកចិត្តទុកដាក់លើការពិភាក្សា រួមនឹងការចុះការដ្ឋានសំណង់ដោយផ្ទាល់ដើម្បី បន្តបេសកកម្មរបស់រាជរដ្ឋាភិបាល រួមជាមួយភាគីនិយោជក និងសហជីពក្នុងការបន្តការងារសុខភាព និងសុវត្ថិភាពការងារឲ្យបានប្រសើរឡើង។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ប្រជាជនជប៉ុនតាមរយៈរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយឧបត្ថម្ភ ដល់ការងារសុខភាព និងសុវត្ថិភាពក្នុងវិស័យសំណង់នេះដល់រាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតមកផងដែរ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.