Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គ្រប់កំរិតរួមទាំងរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយនូវអ្វីដែលជាបញ្ហានៃការទាមទាររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព

 Tuesday, 23 June 2020 12:46  |  2773 times  |   Print  |   Email
គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គ្រប់កំរិតរួមទាំងរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយនូវអ្វីដែលជាបញ្ហានៃការទាមទាររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព

ទីស្តីការក្រសួង៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងមានសមត្ថកិច្ច មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ត្រូវបន្តចូលរួមសហការគ្នាឱ្យបានកាន់តែជិតស្និតថែមទៀត ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយ នូវសំណូមពរ ការទាមទារដែលអាចទទួលយកបានស្របតាមច្បាប់ និងបទបញ្ញតិជូនដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ហើយបន្តចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះជនទាំងឡាយណាដែលមានចេតនាក្នុងការញុះញង់បង្កបញ្ហាដល់សង្គម និងខាតបង់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ដោយធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ បង្កជាអំពើហិង្សា បិទផ្លូវសារធារណៈ ការគប់ឬវាយបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ ឯកជន ការរាំងមធ្យោបាយដឹកជញ្ជូនទំនិញរបស់រដ្ឋ ឬឯកជន ការបង្ករបួសស្នាម ការគំរាមគំហែងកម្មករមិនឱ្យចូលធ្វើការ។ល។ 

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានស្នើអោយបន្តការផ្សព្វផ្សាយការយល់ដឹងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមកន្លែងធ្វើការផ្ទាល់ពីអ្វី ដែលជាផលវិបាកដោយសារជំងឺកូវីត១៩ និងវិធាការនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីជួយសម្រួលដល់ប្រក្រតីភាពនៃអាជីវកម្ម ផលិតកម្ម របស់រោងចក្រ សហគ្រាស ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រដើម្បីសម្រួលដល់ជីវភាពរស់របស់បងប្អូនកម្មករនិយោជិត ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ។

ការស្នើឡើងបែបនេះ ធ្វើឡើងនាឱកាស ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គ.ក.ប អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ ក្នុងគោលបំណងផ្សព្វផ្សាយផែនការស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (២០២០-២០២៤) និងបទបញ្ជា លេខ ០១ បប ស្តីពីការអនុវត្តផែនការស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (២០២០-២០២៤) ជាពិសេសក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។

ក្នុងនាមជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានស្នើដល់ គណៈបញ្ជាការឯកភាព និងគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម រាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវមានផែនការអនុវត្តក្នុងភូមិសាស្រ្តរបស់ខ្លួន។ រាល់ករណីកូដកម្ម បាតុកម្មដែលកើតឡើងនៅតាមភូមិសាស្រ្តណាមួយ គណៈបញ្ជាការឯកភាព និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានោះ ត្រូវទទួលខុសត្រូវដឹកនាំបញ្ជាដោះស្រាយរាល់ករណីជាក់ស្តែងនីមួយៗ និងត្រូវខិតខំដោះស្រាយឱ្យអស់លទ្ធភាព ជាពិសេសត្រូវក្តាប់នូវមូលហេតុនៃបញ្ហា ភស្តុតាង និងមុខសញ្ញាជនឱកាសនិយមដែលញុះញង់ឬធ្វើសកម្មភាពខុសច្បាប់។ ត្រូវខិតខំការពារសន្តិសុខសុវត្ថិភាពជូនសហជីពបងប្អូនកម្មករនិយោជិតដែលធ្វើកូដកម្ម បាតុកម្មស្របច្បាប់។ ក្នុងករណីមានអំពើហិង្សាត្រូវចាត់វិធានការតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវចុះជួបជាប្រចាំជាមួយកម្មករនិយោជិតនៅតាមតំបន់ផ្ទះជួល ឬស្នាក់នៅរបស់កម្មករនិយោជិត ដើម្បីក្តាប់ឱ្យបាននូវស្មារតី ស្ថានភាពរស់នៅ បញ្ហាថ្លៃបន្ទប់ ថ្លៃអគ្គិសនី ថ្លៃទឹកស្អាត និងសំណូមពររបស់កម្មករនិយោជិត ព្រមទាំងពិនិត្យហានិភ័យនានា ដែលអាចកើតមានចំពោះកម្មករនិយោជិតនៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួន។ ផ្តល់លេខទូរស័ព្ទទំនាក់ទំនងរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្នុងករណីកម្មករនិយោជិតត្រូវការប្រើប្រាស់សេវាផ្នែកច្បាប់ផងដែរ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.