Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្មករនិយោជិត ព្យួរកិច្ចសន្យាការងារ នៅរោងចក្រ ហ្គោលដិនផ្លាសថេកស្ដាយ & ហ្គាមិន ទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 Friday, 15 May 2020 12:00  |  3439 times  |   Print  |   Email
កម្មករនិយោជិត ព្យួរកិច្ចសន្យាការងារ នៅរោងចក្រ ហ្គោលដិនផ្លាសថេកស្ដាយ & ហ្គាមិន ទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(កណ្តាល)៖ កម្មករ កម្មការិនីប្រមាណ៣០០នាក់ នៅរោងចក្រ ហ្គោលដិនផ្លាសថេកស្ដាយ & ហ្គាមិន ដែលមានទីតាំងស្ថិតនៅ ភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទទួលបានវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា៖

១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ

២.ការបំពេញការងារជាក្រុម

៣.មូលដ្ឋានច្បាប់ស្ដីពីការងារ

៤.នីតិដោះស្រាយវិវាទការងារ

៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត

៦.អត្ថប្រយោជន៍ ប.ស.ស

៧.សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19

មុនចាប់ផ្តើម វគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍លើកឡើងថា នៅក្នុងបរិបទនៃរីករាលដាលការឆ្លងជាសកល នៃជំងឺCOVID-19 រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងកូវិដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងសុខាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធ និងហ្មត់ចត់ដោយផ្ទាល់ ជាមួយអង្គការសុខភាពពិភពលោក និងកំពុងបន្តផ្សព្វផ្សាយអប់រំ ស្តីពីជំងឺCOVID-19 នេះដល់ប្រជាជនទូទាំងប្រទេស ដើម្បីផ្ដល់ចំណេះដឹងពីសុខភាពសាធារណៈ លើការបង្ការខ្លួនឲ្យចៀស ផុតពីការឆ្លង។ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីណែនាំបន្ថែមជាបន្តបន្ទាប់ ថែមទាំងបានចាត់ក្រុមការងារឱ្យចុះធ្វើសកម្មភាពផ្សព្វផ្សាយ និងបង្រៀនដល់រដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក រោងចក្រ សហគ្រាស ពីវីធីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺCOVID-19។

ឯកឧត្តម ប្រាក់ ចាន់ធឿន បានលើកឡើងបន្តថា ដោយសារជំងឺCOVID-19នេះ បានបណ្តាលរោងចក្រសហគ្រាសប្រមាណ២០០ហើយ ដែលត្រូវបានព្យួរធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជិតប្រមាណ ១៥ម៉ឺននាក់។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការទូទៅ សម្រាប់ជួយដល់កម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់រួមមាន៖ ការលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញផ្ទះតម្លៃ ក្រោម៧ម៉ឺនដុល្លារអាមេរិក ការស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានពន្យារពេលការបង់រំលោះ អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុញ្ញាតឱ្យកម្មករនិយោជិតជំពាក់ ការបង់ថ្លៃសេវាប្រើប្រាស់ ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារ ព្រមទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុធ្វើការបន្ធូរបន្ថយការប្រាក់ និងពន្យារពេលការសងប្រាក់ដើម។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងករណីដែល ស្ថានភាពសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។

   

ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនបងប្អូនកម្មករនិយោជិតបន្ថែមថា ទោះបីជាជំងឺCOVID-19 ឆ្លងតិចនៅកម្ពុជា ហើយបានជាសះស្បើយច្រើនក៏ពិតមែន តែពិភពលោកទាំងមូល ក៏ដូចជាប្រជាជននិងរាជរដ្ឋាភិបាលក៏នៅតែមានការព្រួយបារម្ភចំពោះរលកនៃការឆ្លងជាថ្មីនៃមេរោគកូវីដ-១៩នេះ ល្គឹកណា គេមិនទាន់រកឃើញវាក់សាំងការពារនៅឡើយ។ ហេតុនេះ ឯកឧត្តម បានអំពាវនាវដល់ បងប្អូនកម្មករ កម្មការិនីក្នុងរោងចក្រនេះ ត្រូវតែប្រុងប្រយ័ត្ន កុំធ្វេសប្រហែស ភ្លេចខ្លួន និងខិតខំចូលរួមអនុវត្តនូវរាល់វិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រោះថាវិធានការរបស់រាជរដ្ឋាភិបាល គឺជាការគិតគូដល់សុខទុក្ខ ការការពារពីការឆ្លងមេរោគCOVID-19 ការពារផលប្រយោជន៍ជាក់ស្ដែងរបស់បងប្អូនម្នាក់ៗពិតប្រាកដ ស្របតាមសភាពការណ៍ជាក់ស្ដែង។

ឯកឧត្តមបានក្រើនរំឮក ដល់បងប្អូនកម្មករនិយោជិត ត្រូវតែខិតខំ ថែរក្សាអនាម័យជាប្រចាំហើយតាមដានស្ដាប់ព័ត៌មានពីក្រសួងសុខាភិបាល កុំជឿលើព័ត៌មានដែលចេញពីប្រភពផ្សេងៗ ក្រៅពីក្រសួងសុខាភិបាល ឬព័ត៌មានពាក់ព័ន្ធនិងជំងឺCOVID-19 ពីប្រភពមិនច្បាស់លាស់ អាចជាព័ត៌មានញុះញង់ បំភ្លៃ បំភិតបំភ័យ នាំឱ្យមានការឆ្លងថ្មីដល់ខ្លួន ក្រុមគ្រួសារ មិត្តភ័ក្រ និងសង្គមជាតិទាំងមូលទៀតផង។

ទន្ទឹមនេះដែរ ឯកឧត្តម បានធ្វើការអំពាវនាវ ដល់បងប្អូនកម្មករនិយោជិតទាំងអស់ត្រូវតែខំគោរពច្បាប់ចរាចរណ៍ ព្រោះនៅកម្ពុជារយៈកាលកន្លងមកនេះ ការឆ្លងជំងឺCOVID-19 ពុំបណ្ដាលឱ្យមានអ្នកស្លាប់នោះទេ តែផ្ទុយទៅវិញការស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យមនុស្សស្លាប់១ថ្ងៃ ពី៤ ទៅ៥នាក់ និងរបួសជាច្រើននាក់ទៀត និងដើម្បីការពារអាយុជីវិត កម្មករនិយោជិត រាជរដ្ឋាភិបាលសម្រេចយកឆ្នាំ២០២០នេះ ដើម្បីរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ហេតុនេះសូមបងប្អូនខិតខំគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបង្ការ “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាយើង៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.