Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ នាំយកអំណោយប្រគល់ជូនកងទ័ពនៅកងពលតូចអន្តរាគន៍លេខ៧ ខេត្តព្រះវិហារ

 Monday, 06 April 2020 12:29  |  3942 times  |   Print  |   Email
ក្រសួងការងារ នាំយកអំណោយប្រគល់ជូនកងទ័ពនៅកងពលតូចអន្តរាគន៍លេខ៧ ខេត្តព្រះវិហារ

 (ខេត្តព្រះវិហារ)៖ ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែបានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភមួយឆ្នាំពីរដង ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងពិធីបុណ្យភ្ជុំបិណ្ឌផង និងពិធីចូលឆ្នាំខ្មែរផង ។ 

ដោយសារតែស្ថិតក្នុងស្ថានភាព ដែលយើងទាំងអស់គ្នាកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទើបនាឱកាសចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំរបស់ក្រសួង មិនអាចដឹកនាំគណៈប្រតិភូចូលរួមសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់បាន ប៉ុន្តែឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានចាត់ក្រុមការងារ នាំយកអំណោយ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧ នៅទីបញ្ជាការកងពលតូចអន្តរាគន៍លេខ៧ ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ។ 

នាឱកាសនោះ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហានរបស់យើង។ 

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ សម្តេចទាំងពីរ ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនពរដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមមានសុខភាពល្អ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសូមស្តាប់វិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលអំពីការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីឲ្យយើងទាំងអស់គ្នាជៀសផុតបានពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។ 

នាឱកាសនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវអំណោយក្នុងនាម សមេ្តចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្តល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ សរុបជាថវិកាទាំងអស់ចំនួន ១២៤ ១២០ ០០០ រៀល (មួយរយម្ភៃបួនលាន មួយរយម្ភៃពាន់រៀលគត់) ដែលថវិកាទាំងនេះទទួលបានពីការចូលរួមឧបត្ថម្ភរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួង ក៏ដូចជាក្រុមហ៊ុន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជន បានឧបត្ថម្ភទៅដល់យុទ្ធជនចំនួន ១ ៤០០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១ម៉ឺនរៀល អំបិលចំនួន ១កញ្ចប់ ប៊ីចេងចំនួន ១កញ្ចប់ និងសាប៊ូចំនួន ១កញ្ចប់

  * ឧបត្ថម្ភមេបញ្ជាការវរសេនាតូចចំនួន ៤នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៤០ម៉ឺនរៀល និង មេបញ្ជាការរងវរសេនាតូចចំនួន ១៥នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០ម៉ឺនរៀល

  * ឧបត្ថម្ភកងពលធំលេខ៣ នូវថវិកាចំនួន ១លានរៀល

  * ឧបត្ថម្ភកងពលតូចលេខ៧ នូវថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ដូចខាងក្រោម៖

 មេបញ្ជាការកងពលតូចលេខ៧ ចំនួន ១នាក់ នូវថវិកាចំនួន ១លានរៀល

 មេបញ្ជាការរងកងពលតូចលេខ៧ ចំនួន ១៧នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០ម៉ឺនរៀល

 នាយរងសេនាធិការកងពលលេខ៧ ចំនួន ១០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០ម៉ឺនរៀល

 ជូនថវិកាសម្រាប់កសាងសាលប្រជុំចំនួន ៤០លានរៀល  

 ប្រេងសាំងចំនួន ២០០០លីត្រ

 ទឹកត្រីចំនួន ១០០យួរ

 ទឹកស៊ីអ៊ីវចំនួន ១០០យួរ

 មីកញ្ចប់ ៨០០កេស 

 អង្ករផ្កាខ្ញី ៣តោន 

 ទឹកក្រូច ៤០យួរ   

 ទឹកបរិសុទ្ធចំនួន ១០០កេស

 សាប៊ូដុសខ្លួន ២កេសធំ

Download:
  • បញ្ជីរាយនាមសប្បុរសជន (1426 Downloads)

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.