Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីការងារបញ្ជាទៅមន្ត្រីចុះពិនិត្យចរន្តទីផ្សារការងារ ដើម្បីរើសកម្លាំងពលកម្មនៅកន្លែងសល់ទៅបំពេញនៅកន្លែងខ្វះតម្រូវការ

 Monday, 10 February 2020 13:19  |  3485 times  |   Print  |   Email
រដ្ឋមន្ត្រីការងារបញ្ជាទៅមន្ត្រីចុះពិនិត្យចរន្តទីផ្សារការងារ ដើម្បីរើសកម្លាំងពលកម្មនៅកន្លែងសល់ទៅបំពេញនៅកន្លែងខ្វះតម្រូវការ

ទីស្តីការក្រសួង៖ ឯកឧត្តម បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាទៅកាន់មន្ត្រីរាជការក្រោមឱវាទត្រូវចុះត្រួតពិនិត្យចរន្តការងាររបស់កម្មករនិយោជិត ក៏ដូចជាតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្វែរកម្លាំងពលកម្មពីកន្លែងសល់ទៅបំពេញនៅកន្លែងដែលខ្វះកម្លាំងពលកម្ម។

ការដាក់អនុសាសន៍នេះ ត្រូវបានធ្វើឡើងនាក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រី អុិត សំហេង អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទក្រសួងកាងារ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ឯកឧត្តម បណ្ឌិត អុិត សំហេង លើកឡើងថា អ្វីដែលជាបញ្ហាប្រឈមនានា ដែលមានឥទ្ធិពលមកពីខាងក្រៅ ដូចជាសេដ្ឋកិច្ចពិភពលោក បញ្ហាជំងឺកូរ៉ូណាវីរុស សង្គ្រាមពាណិជ្ជកម្មផ្សេងៗ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ដែលជាទឡ្ហីករណ៍ ទាមទារ ឲ្យមន្ត្រីបង្កើន ការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយការវិវត្តថ្មីៗនេះ។  

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានការងារថា អាទិភាពទី១ គឺត្រូវពិនិត្យមើលការទូទាត់ប្រាក់បំណាច់អតីតភាពការងារ នៅតាមរោងចក្រនីមួយៗ និងការទូទាត់អត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត។

ឯកឧត្តមបានណែនាំដល់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) ត្រូវពង្រឹងការគ្រប់គ្រង តាមដានករណីថៅកែ រត់ចោលរោងចក្រ មិនបើកប្រាក់ខែជូនកម្មករ ឬករណីកូដកម្ម បាតុកម្ម ជាយថាហេតុណាមួយ ត្រូវតែគ្រប់គ្រងឱ្យបាន។

ចំណែកខាងវិទ្យាស្ថាន អប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវពិនិត្យលទ្ធភាពនៃការបណ្ដុះបណ្ដាលធនធាន ជំនាញវិជ្ជាជីវៈថ្មី ត្រូវពិនិត្យលើលទ្ធភាពនៃការទទួលសិស្សបណ្ដុះបណ្ដាល ពិនិត្យលើជំនាញណាខ្លះដែលអាចបង្កើនផលិតភាពខ្ពស់ ម្យ៉ាងទៀតក៏ត្រូវពិនិត្យថាតើត្រូវការគ្រូបណ្ដុះបណ្ដាលប៉ុន្មាននាក់បន្តបន្ទាប់ទៀត។

ចំពោះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ត្រូវចុះសិក្សាលើចរន្តទីផ្សារការងាររក្នុងប្រទេស ដើម្បីរកឱ្យឃើញថាកន្លែងណាខ្លះត្រូវការកម្លាំងពលកម្ម កន្លែងណាខ្លះសម្បូរកម្លាំងពលកម្ម ហើយត្រូវបំពេញកម្លាំងពលកម្មឱ្យឆ្លើយតបនឹងតម្រូវការងារទីផ្សារការងារ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការក្រោមឱវាទក្រសួងទាំងអស់ ដែលបានរួមចំណែកខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនភាពជូនជាតិមាតុភូមិ និងបានផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់បន្តទៀត៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.