Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រុមសាស្រ្តាចារ្យ និងនិស្សិតមកពីសហរដ្ឋអាមេរិក មកស្វែងយល់ពីវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

 Wednesday, 15 January 2020 11:21  |  3378 times  |   Print  |   Email
ក្រុមសាស្រ្តាចារ្យ និងនិស្សិតមកពីសហរដ្ឋអាមេរិក មកស្វែងយល់ពីវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតិអោយក្រុមសាស្រ្តាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ Cornell និងសាកលវិទ្យាល័យរដ្ឋញូវយ៉ក-Buffalo State សហរដ្ឋអាមេរិក បានចូលជួបសំដែងការគួរសម និងស្វែងយល់ពីតួនាទី ភាៈកិច្ច និងបទពិសោធន៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហានានារបស់កម្មករនិយោជិត ការបង្កើតឱកាសការងារ ការផ្តល់កិច្ចគាំពារសង្គម និងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជា ជីវៈ ព្រមទាំងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញក្នុងការឆ្លើយតបចំពោះតម្រូវការងារទីផ្សារការងារ ជាពិសេសការបង្កើនធនធានមនុស្សដែលមានជំនាញខ្ពស់។ 

 

 

នៅក្នុងជំនួបនេះ ក្រុមសាស្ត្រាចារ្យ និងនិសិ្សតដែលកំពុងសិក្សាលើឯកទេសខាង ទំនាក់ទំនងវិជ្ជាជីវៈ និងទំនាក់ទំនងអន្តរជាតិ មកពីសកលវិទ្យាល័យទាំងពីរនេះ បានសំដែងនូវចំណាប់អារម្មខ្ពស់ និងកោតសរសើរចំពោះការវិវត្តន៍រីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា ហើយដោយពួកគេយល់ឃើញថា កម្ពុជាមានចំណុចបទពិសោធន៍ល្អៗជាច្រើនដែលពួកគេអាចធ្វើការសិក្សាស្វែងយល់បានជាពិសេសពាក់ព័ន្ធនឹងវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ដល់ការគាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពាណិជ្ជកម្ម និងវិនិយោគ។

សំណួរ និងចំណាប់អារម្មណ៍របស់ក្រុមនិស្សិតដែលបានលើក សុទ្ធតែចំណុចនៃបញ្ហាក្រសួងបាននឹងកំពុងដោះស្រាយដោយជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានចែករំលែកនូវបទពិសោធន៍មួយចំនួនដែលក្រសួងធ្លាប់ដោះស្រាយបញ្ហាប្រឈមកន្លងមក ដែលក្រសួងបានប្រើប្រាស់យន្តការត្រីភាគី និងកិច្ចសន្ទនាសង្គមក្នុងការដោះស្រាយបញ្ហា ដូចជាការដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត ការដោះស្រាយនូវបញ្ហាកូដកម្ម បាតុកម្ម ទន្ទឹមនឹងនោះក៏បានជម្រាបជូនគណៈប្រតិភូសាស្រ្តាចារ្យ និងនិស្សិត អំពីការអនុវត្តប្រកបដោយជោគជ័យនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារកន្លងមក និងការបន្តការអនុវត្តនូវផែនការយុទ្ធសាស្រ្តថ្មី ២០១៩-២០២៣ ក្រោមពាក្យស្លោក “សហគ្រាសគ្រឹះស្ថានមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិតដែលពោរពេញដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់” ដែលផ្តោតលើអាទិភាពចំនួន៥ គឺ (១) ការអភិវឌ្ឍលក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ (២) ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (៣) ការអភិវឌ្ឍមុខរបរនិងការងារ (៤) ការអភិវឌ្ឍ របបសន្ដិសុខសង្គម និង (៥) ការពង្រឹងអភិបាលកិច្ចល្អ។

ជារួមដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ជាគោលនយោបាយជាពិសេសពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់នឹងបទដ្ឋានការងារអន្តរជាតិ បានជម្រុញឱ្យវិស័យពាណិជ្ជកម្មកម្ពុជាបន្តធានាបាននូវភាពប្រកួតប្រជែង ការដោះស្រាយបាននូវការផ្តល់ឱកាសការងារជូនកម្មករនិយោជិត ការធានាបាននូវសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ លើកកម្ពស់លក្ខខណ្ឌការងារ និងកិច្ចគាំពារសង្គម។

សូមជម្រាបថា សាកលវិទ្យាល័យរដ្ឋញូវយ៉ក-Buffalo State ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧១ ជាប្រព័ន្ធសាកលវិទ្យាល័យធំជាងគេនៅសហរដ្ឋអាមេរិក។ ជំនាញផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៧៩ រីឯជំនាញសិក្សាផ្តល់ជូនក្រោយបរិញ្ញាបត្រចំនួន ៦៤។ ចំណែកឯ សាកលវិទ្យាល័យ Cornell ជាសាកលវិទ្យាល័យឯកជន និងជាដៃគូរបស់សាកលវិទ្យាល័យរដ្ឋញូវយ៉ក។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតក្នុងឆ្នាំ១៨៦៨ មានមុខវិជ្ជាចំនួន ៤,០០០ ការិយាល័យសិក្សាចំនួន ១០០ ជំនាញ ផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៨០ ជំនាញសិក្សាផ្តល់ជូនក្រោយបរិញ្ញាបត្រចំនួន ១០៨ និងជំនាញផ្សេងៗចំនួន ៩០៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.