Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សហជីពធំមកពីអាមេរិក ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយកម្ពុជាឱ្យបានប្រសើរបន្តទៀត

 Monday, 13 January 2020 16:32  |  3794 times  |   Print  |   Email
សហជីពធំមកពីអាមេរិក ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយកម្ពុជាឱ្យបានប្រសើរបន្តទៀត

(ភ្នំពេញ)៖ សហព័ន្ធសហជីពការងារអាមេរិក និងសភានៃអង្គការឧស្សាហកម្ម (AFL-CIO) បានបង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់លក្ខខណ្ឌការងាររវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ រួមទាំងការចូលរួមដោះស្រាយបញ្ហាវិវាទការងារ ដូចជាការពង្រឹងមន្ត្រីអធិការកិច្ច ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីពជាដើម។

ការសម្ដែងការពេញចិត្តនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកស្រី ខេតធី ហ្វេនហ្គោល (Cathy Feingold) នាយិកាផ្នែកកិច្ចការអន្តរជាតិនៃសហព័ន្ធសហជីពការងារអាមេរិក និងសភានៃអង្គការឧស្សាហកម្ម (AFL-CIO) នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានលើកឡើងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជួយជ្រោមជ្រែងដល់កម្ពុជាពីសំណាក់សហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៧មក។

ឯកឧត្តមរដ្ឋមន្ត្រី អុិត សំហេង បានបន្តថា ដើម្បីលើកកម្ពស់ និងសម្រួលដល់ការកសាងសមត្ថភាពរូបវ័ន្ត និងស្ថាប័នក្នុងការបង្កើតសុខដុមរមនានៅកន្លែងការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានចុះអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងក្រសួង និង ACILS ក្នុងគោលដៅចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ ទៅតាមតម្រូវការជាក់ស្តែងរបស់ក្រសួង។ 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សហជីព AFI-CIO តាមរយៈ ACILS ដែលបានចូលរួមលើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា និងជំរុញការអនុវត្តការងាររបស់ ACILS ឱ្យស្របតាមអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យ ACILS អនុវត្តកាតព្វកិច្ចការចុះបញ្ជីឱ្យស្របតាមច្បាប់ជាធរមាន ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងអង្គការ ACILS តាមរយៈ៖

* ការលើកកម្ពស់សមត្ថភាពសហជីពមូលដ្ឋាន

* ការផ្សព្វផ្សាយច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម

* ការពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

* ការលើកកម្ពស់ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់កិច្ចសន្ទនាសង្គម

* ការពង្រឹងនិរន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោកស្រី ខេតធី ក៏បានបង្ហាញពីការពេញចិត្តចំពោះការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់លក្ខខណ្ឌការងារ ដែលកម្ពុជាបាននិងកំពុងធ្វើជាមួយសហរដ្ឋអាមេរិក និងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្តទៀត ដើម្បីឱ្យការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់លក្ខខណ្ឌការងារនេះកាន់តែមានភាពល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា អង្គការ AFL-CIO ជាសហព័ន្ធសហជីពធំជាងគេនៅសហរដ្ឋអាមេរិក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន។ ACILS មានវត្តមានដំបូងនៅកម្ពុជានាចុងឆ្នាំ១៩៩៣ ក្រោមឈ្មោះថា Asian American Free Labor Institute (AAFLI)៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.