Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជាស្នើដល់កូរ៉េជួយពន្លឿនការអនុវត្តគម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេសកម្ពុជា

 Thursday, 28 November 2019 12:41  |  3623 times  |   Print  |   Email
កម្ពុជាស្នើដល់កូរ៉េជួយពន្លឿនការអនុវត្តគម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេសកម្ពុជា

(ភ្នំពេញ)៖ គណៈប្រតិភូនៃទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA)នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញទស្សនកិច្ចនៅកម្ពុជា ដើម្បីប្រមូលព័ត៌មានស្តីពីសុវត្ថិភាព និងសុខភាពការងារ និងសន្យាថានឹងបន្តជួយកម្ពុជាក្នុងការលើកកម្ពស់បញ្ហាសុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិត នៅតាមរោងចក្រសហគ្រាសឱ្យកាន់តែប្រសើរបន្ថែមទៀត និងក៏ដើម្បីបង្ហាញនូវការគាំទ្រដល់គម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេសកម្ពុជាផងដែរ។ 

ឆន្ទៈដ៏មោះមុតនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Heaeun CHOI អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ក្រសួងការងារនៃសាធារណៈរដ្ឋកូរ៉េ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី អុិត សំហេង បានបង្ហាញការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យរវាង រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា ក៏ដូចជាសាធារណរដ្ឋកូរ៉េ សំដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់ពលករនៃប្រទេសទាំងពីរ ក្រោមគម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារដែលស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ច្បាប់ និងបទដ្ឋាននានា ក្នុងគោលដៅពង្រឹងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។

នៅក្នុងជំនួបពិភាក្សានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានស្នើដល់ភាគីកូរ៉េជួយពន្លឿនការអនុវត្តគម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា ឲ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ដើម្បកាត់បន្ថយនូវគ្រោះថ្នាក់ការងារ ជំងឺ វិជ្ជាជីវៈ របស់កម្មករនិយោជិតនៅកន្លែងធ្វើការ ដែលច្បាប់នេះបានប្រើប្រាស់នៅក្នុងតំបន់អាស៊ានរួចមកហើយដែរ លើកលែងតែប្រទេសកម្ពុជា និងប្រទេសឡាវប៉ុណ្ណោះ ដែលមិនទាន់មានច្បាប់នេះនៅឡើយ។ ជាការឆ្លើយតប 

លោកស្រី Heaeun CHOI បញ្ជាក់ថារដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានកំពុងតែរៀបចំច្បាប់ គតិយុត្តិ និងចុះសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីធានាថា ក្រោយពីច្បាប់នេះត្រូវបានដាក់ឲ្យអនុវត្ដ គឺទទួលការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងផ្ដល់ផលប្រយោជន៍ដល់កម្មករនិយោជិតកាន់តែប្រសើរឡើង។

ទន្ទឹមនេះដែរ ភាគីកូរ៉េ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ហើយភាគីកូរ៉េនឹងបន្តគាំទ្រដល់ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស រឹតតែទទួលបានភាពល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត អុិត សំហេង បញ្ជាក់បន្ថែមថា ការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារបានកំណត់នៅក្នុងកម្មវិធីទី១នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី២ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់លើសុខមាលភាព និងសុវត្ថិភាពការងារពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះបងប្អូនកម្មករនិយោជិត។ ជាងនេះទៅទៀត ការរៀបចំច្បាប់ស្តីពីសុវត្ថិភាពការងារនឹងរួមចំណែកក្នុងការកែលម្អក្របខ័ណ្ឌច្បាប់ បំពេញការខ្វះខាតលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យនេះ ពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន ការកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ដែលរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាព និងពិពិធកម្មផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ព្រមទាំងការប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា ដោយមានការស្នើសុំពីភាគីកម្ពុជាលើការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ KOSHA បានឯកភាពលើការគាំទ្រដល់កម្ពុជាក្នុងការសិក្សាស្រាវជ្រាវ និងរៀបចំដោយនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈគម្រោងសម្រាប់រយៈពេល ៣ឆ្នាំ (២០២១-២០២៣)។ គម្រោងនេះមានគោលបំណងសិក្សាស្រាវជ្រាវ និងដំណើរការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារដែលនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកអនុវត្តគម្រោង ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីក្រសួងមុខរបប និងការងារ និងKOSHAដែលប្រើប្រាស់ថវិកាសរុបចំនួន ២៧៧,៨៦៣ដុល្លារអាមេរិក៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.