Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ ជាវេទិកាការងារដ៏ធំជាងគេបំផុតនៅកម្ពុជា

 Saturday, 02 November 2019 12:09  |  4482 times  |   Print  |   Email
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ ជាវេទិកាការងារដ៏ធំជាងគេបំផុតនៅកម្ពុជា

(ភ្នំពេញ)៖ ពីមួយឆ្នាំទៅមួយឆ្នាំ ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ កាន់តែទទួលបានការគាំទ្រខ្លាំងឡើងៗ ដែលបានប្រែក្លាយពិព័រណ៍នេះទៅជាវេទិកាការងារដ៏ធំជាងគេបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់ផ្តល់ឱកាសនៅមួយកន្លែងងាយស្រួលដល់អ្នកស្វែងរកការងារធ្វើ សិស្ស និស្សិត និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយ ក្នុងការជួបទាក់ទងផ្តោះប្តូរព័ត៌មានពីគ្នាទៅវិញទៅមកដោយផ្ទាល់ ធ្វើសកម្មភាពភ្លាមៗនៅនឹងកន្លែង ចែករំលែកបទពិសោធន៍ ចំណេះដឹង ផ្តល់មតិយោបល់និងអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងផលិតភាពការងារ។

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងបែបនេះ ក្នុងពិធីបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩» ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ រៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC)រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ក្រោមការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងអង្គការអន្តរជាតិខាងការងារ (ILO)។ ពិព័រណ៍លើកទី០៩នាឆ្នាំនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុមហ៊ុន សហគ្រាស នាំមុខគេសំខាន់ៗ រួមទាំង ក្រសួង-ស្ថាប័នរដ្ឋ  និងអង្គការជាតិ-អន្តរជាតិ  ចំនួន១៥០  នៅតាមបញ្ជរចំនួន៣០០ ហើយត្រូវបានប៉ាន់ស្មានថានឹងមានអ្នកចូលរួមទស្សនាចំនួប្រមាណ ៣ម៉ឺននាក់។ 

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសាន៍បញ្ជាក់ថា “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩” រយៈពេលពីរថ្ងៃនេះ នឹងផ្តល់ឱកាសជួបជុំគ្នាដោយផ្ទាល់នៅមួយកន្លែងងាយស្រួលសម្រាប់ភាគីពាក់ព័ន្ធទាំងអស់នៃទីផ្សារការងារក្នុងការផ្តោះប្តូរព័ត៌មាន ស្រង់យកបទពិសោធន៍ចាំបាច់ ស្វែងរកឱកាសល្អៗនិងធ្វើសកម្មភាពភ្លាមៗនៅនឹងកន្លែងផ្ទាល់ ជាពិសេស ផ្តល់ឱកាសដ៏កម្រដល់ក្មួយទាំងអស់ ក្នុងការចាប់ផ្តើមគិតគូររៀបចំផែនការអាជីពរបស់ខ្លួនម្នាក់ៗ ដោយធ្វើការស្វែងយល់និងប្រមូលព័ត៌មានដោយផ្ទាល់អំពីឱកាសការងារនិងតម្រូវការជំនាញ ឱកាសសម្រាប់ផ្គូផ្គងជំនាញទៅនឹងតម្រូវការការជ្រើសកម្លាំងពលកម្មរបស់ក្រុមហ៊ុនល្បីៗ ឱកាសក្នុងការជួបពិភាក្សាដកស្រង់បទពិសោធន៍ផ្ទាល់ពីនិយោជកនិង អ្នកធ្វើការងារក្នុងអាជីពដែលជាគោលដៅរបស់ក្មួយៗ ព្រមទាំងឱកាសក្នុងការអភិវឌ្ឍជំនាញនិងការផ្តល់ការគាំទ្រនានា ដូចជាអាហារូបករណ៍ជាដើម។

 លើសពីនេះ  សន្និសីទស្តីពី «យុទ្ធសាស្រ្តផលិតភាពសម្រាប់កម្ពុជាៈ ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល» នឹងផ្តល់ដល់អ្នកចូលរួមទាំងអស់នូវគំនិត ជំនាញ ចំណេះដឹង ចំណេះធ្វើ និងពិសោធន៍ដ៏ជោគជ័យពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិ សម្រាប់ជាប្រយោជន៍ក្នុងការបណ្តុះផ្នត់គំនិត ឥរិយាបថនិងការអនុវត្តសម្រាប់ការលើកកម្ពស់ផលិតភាព នៅគ្រប់កម្រិត តាំងពីកម្មករនិយោជិតម្នាក់ៗ រហូតដល់ជាតិទាំងមូល សំដៅធ្វើឱ្យគ្រប់សហគ្រាស-គ្រឹះស្ថាន គឺជាសហគ្រាស-គ្រឹះស្ថានកាន់តែមានភាពប្រកួតប្រជែង, គ្រប់ការងារ គឺជាការងារកាន់តែប្រសើរ និងគ្រប់កម្មករនិយោជិត គឺជាកម្មករនិយោជិតកាន់តែមានសមត្ថភាពនិងផលិតភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩នេះ ត្រូវបានរៀបចំរួមបញ្ចូលគ្នានូវព្រឹត្តិការណ៍ធំៗពីរជាប់គ្នា ដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖ 

ទី១. ពិព័រណ៍ការងារ ដែលរួមមាន៖ ការតាំងផ្សព្វផ្សាយដោយក្រុមហ៊ុន  គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ក្រសួង-ស្ថាប័ន និងអង្គការជាតិ-អន្តរជាតិ ដែលនឹងផ្តល់ឱកាសដ៏កម្រដល់សិស្ស-និស្សិត និងអ្នកស្វែងរកការងារ ក្នុងការជួបដោយផ្ទាល់និងដាក់ពាក្យសម្ភាសន៍រកការងារភ្លាមជាមួយនិយោជកដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មចំនួនជាង២ម៉ឺនកន្លែង, ធ្វើការផ្គូផ្គងជំនាញដែលខ្លួនមានទៅនឹងតម្រូវការថ្មីៗនៅក្នុងទីផ្សារការងារ, ធ្វើការដកស្រង់បទពិសោន៍និងទទួលមគ្គទេសក៍ផ្ទាល់ពីអ្នកជំនាញតាមវិស័យសំខាន់ៗ, ព្រមទាំង ឱកាសសម្រាប់ស្វែងរកការអប់រំបណ្តុះបណ្តាល និងការគាំទ្រនានាដើម្បីលើកកម្ពស់អនាគតអាជីពរបស់ខ្លួន។ 

ជាមួយនេះ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវព័ត៌មានទីផ្សារការងារថ្មីៗ មតិយោបល់ និងការអនុវត្តល្អនានា ដែលមានសារសំខាន់សម្រាប់រៀបចំផែនការអាជីព ការអប់រំបណ្តុះបណ្តាល និងធនធានមនុស្ស ព្រមទាំងឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងផ្នែកធនធានមនុស្ស ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ។ 

ទី២. យុទ្ធនាការលើកកម្ពស់ផលិតភាពការងារជាតិ ដែលរួមមាន៖សន្និសីទស្ដីពី «យុទ្ធសាស្រ្តផលិតភាពសម្រាប់កម្ពុជា៖ ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល» ដែលអ្នកជំនាញជាតិ-អន្តរជាតិ នឹងធ្វើការចែករំលែកនូវគំនិត ចំណេះដឹង បទពិសោធន៍ ទស្សនវិស័យនៃការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ជាពិសេសបដិវត្តន៍ឧស្សាហកម្មទី៤ និងសារៈសំខាន់នៃការលើកកម្ពស់ផលិតភាព ក្នុងការរក្សាភាពប្រកួតប្រជែងនិងកំណើនរយៈពេលវែង ការកែលម្អការងារ មុខរបរ អាជីព និងប្រាក់ចំណូលប្រជាពលរដ្ឋ សំដៅបង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងជំរុញឱ្យយុទ្ធនាការនេះក្លាយទៅជាចលនាជាតិនិងវប្បធម៌  ផលិតភាពនៅកម្ពុជា។ 

លើសពីនេះ ជាផ្នែកមួយនៃយុទ្ធនាការនេះផងដែរ គឺកម្មវិធីប្រកួតប្រជែងកម្មករ និយោជិតឆ្នើម និងរោងចក្រស្អាត(5S) ដែលត្រូវបានចាប់ផ្តើមធ្វើចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩នេះ ហើយដែលជ័យលាភីទាំងអស់នឹងត្រូវបានប្រកាសនិងផ្តល់វិញ្ញាបនបត្រដើម្បីផ្តល់កិត្តិយស និងការទទួលស្គាល់ចំពោះការខិតខំចូលរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពនៅកន្លែងធ្វើការ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.