Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អុិត សំហេង ជំរុញប្រធានមន្ទីរការងារថ្មី ខេត្តស្វាយរៀង ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ក្នុងការបំពេញការងាររបស់ខ្លួនឱ្យបានល្អ

 Thursday, 24 October 2019 12:05  |  3492 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អុិត សំហេង ជំរុញប្រធានមន្ទីរការងារថ្មី ខេត្តស្វាយរៀង ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ក្នុងការបំពេញការងាររបស់ខ្លួនឱ្យបានល្អ

(ស្វាយរៀង)៖ ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ លោកប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ព្រមជាមួយនោះត្រូវ ៖

ទី១-ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ ភារកិច្ចដែលក្រសួង និងរដ្ឋបាលខេត្តស្វាយរៀងប្រគល់ជូន។

ទី២-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។

ទី៣-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។

ទី៤-ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល។

ទី៥-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់។

ទី៦-ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុតត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តស្វាយរៀង ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហា និងបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូនបានយ៉ាងល្អ ហើយដែលបានធ្វើអោយខេត្តទទួលបានការរីកចំរើនគួរជាទីមោទនៈ។  ជាមួយនេះផងដែរ ឯកឧត្តមបានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ដែលបានសហការយ៉ាងល្អ ជាមួយនឹងរដ្ឋបាលខេត្តស្វាយរៀង អាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានាក្នុងខេត្តស្វាយរៀង ក្នុងការដោះស្រាយបញ្ហាជូនបងប្អូនកម្មករនិយោជិត និងចូលរួមអនុវត្តច្បាប់ស្តីពីការងារ សំដៅធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងអនុវត្តប្រកបដោយជោគជ័យ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ទាំង១០ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមសូមអបអរសាទរចំពោះលោក អ៊ូ សុខឿន ដែលទទួលបានមុខតំណែងថ្មីនេះ ជំនួសលោក ហាស់ ប៊ុនធី ដែលត្រូវចូលនិវត្តន៍ ឯកឧត្តមសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តស្វាយរៀងទាំងអស់ នឹងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត។

ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តដាក់ចេញ  ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ក្រោមពាក្យស្លោក “សហគ្រាស គ្រឹះស្ថានមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិតដែលពោរពេញដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់” ដោយបានសម្រិតសម្រាំង និងធ្វើអាទិភាវូបនីយកម្មនូវសកម្មភាពជាយុទ្ធសាស្ត្រទាំង៥ ដែលមានចែងនៅក្នុងផែនការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ២០១៤-២០១៨ ឱ្យកាន់តែមុតស្រួចថែមទៀត ជាពិសេសបានកំណត់នូវសូចនាករលទ្ធផលការងារ ពេលវេលា និងអង្គភាពប្រតិបត្តិករកាន់តែច្បាស់លាស់ និងមានសង្គតិភាពជាមួយក្របខ័ណ្ឌគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។ 

យុទ្ធសាស្ត្រអាទិភាពទាំង៥ គឺ៖ ១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ២-ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ៣-ការរក្សានិងបង្កើនមុខរបរ និងការងារនៅក្នុងនិងក្រៅប្រទេស, ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គម និង ៥-ការពង្រឹងសេវាគាំទ្រទូទៅ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.