Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ ជាកត្តារាំងស្ទះដល់ផលិតភាពការងារ និងសុខុមាលភាពកម្មករ

 Thursday, 17 October 2019 11:47  |  5779 times  |   Print  |   Email
អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ ជាកត្តារាំងស្ទះដល់ផលិតភាពការងារ និងសុខុមាលភាពកម្មករ

(ភ្នំពេញ)៖ ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្ដីពី ការងាររបស់ស្ត្រីនៅកន្លែងធ្វើការ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍លើកឡើងថា អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ គឺជាកត្តារាំងស្ទះដល់ផលិតភាពការងារ និងសុខុមាលភាពរបស់កម្មករនិយោជិត។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការ និងលុបបំបាត់បញ្ហានេះចេញពីពិភពការងារ ក៏ដូចជាចេញពីសង្គមជាតិទាំងមូល។

 

 

ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើន និងអនុវត្តទាំងបទដ្ឋានជាតិ-អន្តរជាតិ ព្រមទាំងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយអង្គការនានា ដែលប៉ុន្មានឆ្នាំចុងក្រោយនេះបានចូលរួមយ៉ាងសកម្មជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតជាស្រ្តី និងបានសហការដាក់ចេញជាគោលការណ៍បង្ការ និងទប់ស្កាត់អំពើហិង្សា និងការបៀតបៀនគ្រប់ប្រភេទនៅក្នុងកន្លែងធ្វើការ។

ឯកឧត្តមបានគាំទ្រនូវការលើកឡើងរបស់តំណាងអង្គការឃែរ និងគម្រោងការងារល្អប្រសើរ ដែលបានបញ្ជាក់ថា បញ្ហាអំពើហិង្សា និងការបៀតបៀននៅកន្លែងការងារកើតឡើងពីមូលហេតុច្រើនយ៉ាង ដែលចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងបណ្តាញនៃការផ្គត់ផ្គង់ជាសកល (Global Supply Chain) ដែលរួមមានកម្មករនិយោជិត និយោជក ម្ចាស់រោងចក្រ អ្នកបញ្ជាទិញ សហជីព រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។

ឯកឧត្តម អុិត សំហេង បានបង្ហាញការសង្ឃឹមថា អង្គសិក្ខាសាលាទាំងមូលនឹងចូលរួមកិច្ចពិភាក្សាយ៉ាងផុលផុស ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៅលើបញ្ហាចំពោះមុខ និងសហការគ្នាប្រកបដោយសុឆន្ទៈ ក្នុងការសម្រេចឱ្យបានគោលដៅរួម ក្នុងការការពារកម្មករនិយោជិត ជាពិសេសស្ត្រី ពីអំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ។

 

ដើម្បីឱ្យសិក្ខាសាលានេះដំណើរការទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជូនជាអនុសាសន៍មួយចំនួនដូចខាងក្រោម៖

១៖ អំពើហិង្សា និងការបៀតបៀនគ្រប់ប្រភេទនៅកន្លែងការងារ គឺជាជំងឺដែលចាំបាច់ត្រូវតែព្យាបាល។

២៖ គ្រប់ភាគីត្រូវតែចូលរួមដើម្បីទប់ស្កាត់ និងលុបបំបាត់អំពើហិង្សា និងការបៀតបៀនគ្រប់ប្រភេទនៅកន្លែងការងារ។

៣៖ សហជីព អង្គការសង្គមស៊ីវិល គឺជាដៃគូដែលមិនអាចខ្វះបាន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយគ្នានោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានកិច្ចសហការជាមួយអង្គការឃែរ លើការងារមួយចំនួននៅកម្ពុជាផងដែរ រួមមាន៖

* ផ្សព្វផ្សាយប្រកាស ១៩៤ ស្តីពីលក្ខខណ្ឌការងារ វិធានអនាម័យ និងសន្តិសុខការងារ នៃសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត។

* បណ្ដុះបណ្ដាលដល់គ្រឹះស្ថានសេវាកម្សាន្ត ម្ចាស់ហាង ស្ត្រីបម្រើការ។

* រៀបចំឯកសារបង្រៀនទាក់ទងនឹងការបៀតបៀន។

* ចូលរួមបង្កើតគោលនយោបាយបៀតបៀននៅក្នុងកន្លែងធ្វើការជាដើម៕

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.