Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត ពេជ សោភ័ន អញ្ជើញ ចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧

 Wednesday, 18 September 2019 14:47  |  3663 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន អញ្ជើញ ចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧

(ខេត្តព្រះវិហារ)៖ ដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារតាមតំបន់ព្រំដែនខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីបញ្ជាការកងពលភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ 

 

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ   និងជាពិសេសពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនក្មួយៗ នាយទាហាន នាយទាហានរង និងពលទាហាន របស់យើង។

 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូនក្មួយៗនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។

 

ឯកឧត្តមបណ្ឌិត មានប្រសាសន៍លើកឡើងថា ពិធីសំណេះសំណាលរបស់យើងនាពេលនេះ គឺស្ថិតក្នុងស្ថានភាពនៃសភាពការណ៍របស់ប្រទេសជាតិ ដែលកំពុងតែមានការរីកចម្រើន សុខសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សមេ្តចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើង ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា តាមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ”។

  

នាឱកាសនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវអំណោយក្នុងនាម សមេ្តចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្តល់ជូនដល់បងប្អូនក្មួយៗ នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ រួមមាន៖

 

- កងពលធំអន្តរាគមន៍លេខ ៣

ថវិកា១ លានរៀល

-កងពលតូចអន្តរាគមន៍លេខ ៧ 

១.យុទ្ធជន ១ ៤០០នាក់ ក្នុងម្នាក់ៗថវិកា មួយម៉ឺនរៀល  អំបិល ១ កញ្ចប់ 

ប៊ីចេង ១ កញ្ចប់ និងសាប៊ូបោកសម្លៀកបំពាក់ ១ កញ្ចប់

២.មេបញ្ជាការកងពលតូចលេខ៧ ថវិកា ១ លានរៀល

៣.មេបញ្ជាការរង ១៧នាក់ ក្នុងម្នាក់ៗថវិកា ២០ ម៉ឺនរៀល

៤.នាយរងសេនាធិការកងពល ១០នាក់ ក្នុងម្នាក់ៗថវិកា ២០ ម៉ឺនរៀល

៥.ថវិកាទូទាត់សំណើសុំកសាងសាលប្រជុំ ជំហ៊ានទី១  ចំនួន១០លានរៀល

៦.កុំព្យូទ័រយួរដៃ ១ គ្រឿង

៧.ព្រីនធ័រ ១ គ្រឿង

៨.ស័ង្កសី ១ ពាក់សន្លឹក

៩.ប្រេង ២០០០ លីត្រ

១០.ទឹកត្រី ១០០ កេស

១១.ទឹកស៊ីអ៊ីវ ១០០ កេស

១២.មីកញ្ចប់ ១០០០ កេស 

១៣.ត្រីខកំប៉ុង ៣០ កេស 

១៤.ត្រីងៀត ១០០ គីឡូក្រាម

១៥.ទឹកក្រូច ១២០ កេស   

១៦.ទឹកបរិសុទ្ធ ៣០០ កេស

១៧.ស្រាបៀរ ៣០០ កេស

១៨.ចានបាយ ៨០០ 

១៩.ស្លាបព្រា ៨០០ 

20.កែវទឹក ១០០០

21.ផ្លែចបកាប់ ១៥០ផ្លែ

-វរសេនាតូចទាំង ៤ 

១.មេបញ្ជាការវរសេនាតូច ៤នាក់ ក្នុងម្នាក់ៗ ថវិកា  ៤០ ម៉ឺនរៀល 

២.មេបញ្ជាការរងវរសេនាតូច ១៥នាក់ ក្នុងម្នាក់ៗ ថវិកា ២០ ម៉ឺនរៀល៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.