Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អុិត សំហេង ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារមីយ៉ាន់ម៉ា

 Monday, 16 September 2019 20:01  |  3215 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អុិត សំហេង ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារមីយ៉ាន់ម៉ា

(សៀមរាប)៖ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឱ្យឯកឧត្តម យូ ធាន ស្វេ (H.E U Thein Swe) រដ្ឋមន្រ្តីក្រសួងការងារ អន្តោប្រវេសន៍ និងប្រជាជនមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងអំឡុងពេល ឯកឧត្តម ដឹកនាំគណប្រតិភូ អញ្ជើញចូលរួមសន្និសិទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៃកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម(CLMTV) ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម” នាថ្ងៃទី ១៧ ខែកញ្ញា ស្អែកនេះ។

 

 

ឯកឧត្តម អ៊ិត សំហេង បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម យូ ធាន ស្វេ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងសន្និសីទ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយប្រារព្វធ្វើនៅលើទឹកដីអង្គរ ខេត្តសៀមរាបនេះ។ រដ្ឋមន្រ្តីក្រសួងការងារ អន្តោប្រវេសន៍ និងប្រជាជនមីយ៉ាន់ម៉ា ក៏បានសម្តែងក្តីរំភើបរីករាយបំផុតដែលបានទទួលការបដិសណ្ឋារកិច្ចស្វាគមន៍ប្រកបដោយភាពកក់ក្តៅក្រៃលែងពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង និងថ្នាក់ដឹកនាំក្រសួងការងារកម្ពុជា។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសំដែងការពេញចិត្តនៃលទ្ធផលនៃកិច្ចប្រជុំថ្នាក់មន្ត្រីជានខ្ពស់ការងារនៃប្រទេស CLMTV នាថ្ងៃនេះដែលបានសម្រេចឯកភាពគ្នាលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវសៀមរាបដើម្បីឆ្ពោះទៅកាន់សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារស្ដីពីចល័តភាពនៃរបបសន្ដិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV។

ភាគីកម្ពុជាបានជម្រាបភាគីមីយ៉ាន់ម៉ាថា ពលករមីយ៉ាន់ម៉ា ប្រមាណជាង ១ ៣០០ នាក់ ទទួលបានបណ្ណការងារជនបរទេសនៅកម្ពុជា ហើយមានប្រមាណ ១៨០ នាក់ជាសមាជិក ប.ស.ស ហើយឯកឧត្តមរំពឹងថាចំនួននេះ នឹងកើនឡើងបន្តទៀត។ ហើយសព្វថ្ងៃនេះ ពលករមីយ៉ាន់ម៉ាដែលកំពុងធ្វើការនៅកម្ពុជាទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ ដូចកម្មករនិយោជិតកម្ពុជាដែរ។ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈនៃការពង្រឹងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងការការពារពលករ និងការផ្លាស់ប្ដូរបទពិសោធន៍ការពង្រឹងជំនាញរបស់ពលករទៅវិញទៅមក៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.