Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ណែនាំអង្គភាពក្រោមឱវាទបន្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នកម្មសមត្ថភាពមន្ត្រី, មន្ត្រីណានៅមានកម្រិតត្រូវបណ្ដុះបណ្ដាលបន្ថែម

 Tuesday, 20 August 2019 16:32  |  3243 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ណែនាំអង្គភាពក្រោមឱវាទបន្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នកម្មសមត្ថភាពមន្ត្រី, មន្ត្រីណានៅមានកម្រិតត្រូវបណ្ដុះបណ្ដាលបន្ថែម

ទីស្ដីការក្រសួង៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំលើកទឹកចិត្តដល់អង្គភាពនានាក្រោមឱវាទក្រសួង ត្រូវបន្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នកម្មសមត្ថភាពមន្ត្រីរបស់ខ្លួន ដើម្បីធានានូវការអនុវត្តការងារឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញក្នុងអាណត្តិនេះ។ ការដាស់តឿនយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសឯកឧត្តមបណ្ឌិត អ៉ិត សំហេង អញ្ជើញចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងបានបញ្ជូនមន្ត្រីទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសថ្នាក់អនុបណ្ឌិតពីសាលកវិទ្យាល័យល្បីៗ ដូចជានៅ YUNNAN UNIVERSITY OF FINANCE AND ECONOMICS និងពី TSINGHUA UNIVERSITY និងវគ្គខ្លីដល់មន្ត្រីក្រសួងសរុបចំនួន ១៧នាក់ ក្នុងនោះមន្ត្រី អ.គ.ក.ប ចំនួន ៩នាក់ និងវគ្គខ្លីចំនួន ២នាក់។ ក្នុងឆ្នាំ២០១៩នេះ មន្ត្រីយើងត្រៀមនឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិតចំនួន ៦នាក់ បន្ថែមទៀត។ ឯកឧត្តមបណ្ឌិតបានបន្តថា ក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួង មានវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ត្រូវបានធ្វើឡើង ដោយបានការសហការជាមួយដៃគូរនានា ក្នុងនោះសហការណ៍ជាមួយក្រុមហ៊ុន Aplus Consulting Co., Ltd បានចំនួន ៥វគ្គ មានសិក្ខាកាមសរុបចំនួន ២២៤នាក់ និងលើកនេះជាវគ្គទី៦ មានសិក្ខាកាមសរុបចំនួន ១០២នាក់។

បើតាមឯកឧត្តមបណ្ឌិត អ៊ិត សំហេង នៅក្នុងបរិបទសេដ្ឋកិច្ចនៃសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន និងទៅអនាគតអាចនឹងមានកំណើន គឺអាស្រ័យលើផលិតភាពខ្ពស់របស់កម្លាំងពលកម្ម ដែលមានគុណវឌ្ឍិត្រឹមត្រូវ និងមានសមត្ថភាពខ្ពស់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Aplus Consulting Co., Ltd ដែលបានបន្តសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ក.ប ក្នុងការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ហើយបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ។

សូមជម្រាបថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីរាជការមានឱកាសបង្កើននូវការទំនាក់ទំនង មិត្តភាព សមត្ថភាព និងការទទួលខុសត្រូវ ឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចខ្វះខាតនៃកិច្ចសហប្រតិបត្តិការរវាងសមាជិកក្នុងក្រុម អង្គភាពសហគ្រាស និងគ្រឹះស្ថានដែលពាក់ព័ន្ធ ជួយបង្កើន ជំនាញការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំដល់មន្ត្រីរាជការយើង។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ដែលអាចវាយតម្លៃបានថា មន្ត្រីរាជការទាំងអស់ពិតជាទទួលបានបទពិសោធន៍ និងជំនាញៗថ្មី ក្នុងនោះរួមមាន៖ ការអភិវឌ្ឍខ្លួនឯង និងការរៀនសូត្រ ការប្រឈម និងដំណោះស្រាយក្នុងក្រុមការងារ ឥរិយាបថធ្វើការដែលគ្មានវិជ្ជាជីវៈ ឥរិយាបថធ្វើការដែលមានវិជ្ជាជីវៈ លក្ខណៈប្រណីតរបស់បុគ្គលិកឆ្នើម ភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន និងការដឹកនាំអ្នកដឹកនាំ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.