Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ជំរុញឱ្យមន្ត្រីចុះបណ្តុះបណ្តាលដល់និយោជក-កម្មករពីហានិភ័យ ដែលបង្កដោយសារធាតុអាសបេស្តុស

 Thursday, 27 June 2019 11:05  |  3621 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ជំរុញឱ្យមន្ត្រីចុះបណ្តុះបណ្តាលដល់និយោជក-កម្មករពីហានិភ័យ ដែលបង្កដោយសារធាតុអាសបេស្តុស

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញណែនាំឱ្យមន្ត្រីក្រោមឱវាទ និងក្រុមការងារជំនាញ ត្រូវរៀបចំចងក្រងឯកសារមេរៀនសម្រាប់ធ្វើការបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់និយោជក កម្មករនិយោជិត និងមហាជនទូទៅឱ្យបានយល់ដឹងពីហានិភ័យនានា ដែលបង្កឡើងដោយសារធាតុអាសបេស្តុស។ ការជំរុញការងារខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេស្តុសនៅកម្ពុជា នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។

តើសារធាតុអាសបេស្តុសជាអ្វី ហើយបង្កផលប៉ះពាល់អ្វីខ្លះដល់មនុស្ស? នាឱកាសថ្លែងសុន្ទរកថាបើកកម្មវិធី ឯកឧត្តម អ៉ិត សំហេង បានពន្យល់ថា «អាសបេស្តុស ពិតជាមានប្រយោជន៍ច្រើនចំពោះវិស័យឧស្សាហកម្ម ដោយសារវាធន់រឹងមាំ ប៉ុន្តែវាក៏បណ្តាលឱ្យមានផលប៉ះពាល់យ៉ាងច្រើនដល់សុខភាពមនុស្ស តាមរយៈការដកដង្ហើម ហើយភាគច្រើនបណ្តាលឱ្យកើតជំងឺ មានជាអាទិ៍មហារីកសួត មហារីកស្រោមសួត មហារីកស្បូន ដុំក្នុងសួត រលាកសួត ស្រោមសួតក្រាស ត្បៀតទងសួត ជំងឺប្រព័ន្ធផ្លូវដង្ហើម និងរហូតដល់កើតជំងឺមហារីកបំពង់អាហារ មហារីកក្រពះ និងមហារីកពោះវៀនទៀតផង»។ តាមរយៈការរៀបចំពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេស្តុសនៅកម្ពុជានេះ គឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងពីគ្រប់ភាគីពាក់ព័ន្ធចំពោះការអភិវឌ្ឍវិស័យសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការក្នុងប្រទេសកម្ពុជា។

ឯកឧត្តម អ៊ិត សំហេង បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំ ដឹកនាំ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំចេញជាសៀវភៅដ៏មានសារៈសំខាន់នេះឡើង ជាពិសេសចំពោះក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រមែប្រមូលផ្តល់ទិន្នន័យ ព័ត៌មាន និង របាយការណ៍នានា ហើយនឹងត្រូវធ្វើបច្ចុប្បន្នភាពញឹកញាប់ ដើម្បីជូនព័ត៌មានពីការអភិវឌ្ឍគោលនយោបាយ ការកំណត់បញ្ហាប្រឈមនៅកន្លែងធ្វើការ ជួយក្នុងការរៀបចំផែនការ និងកំណត់សកម្មភាពអាទិភាពសំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុស។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានស្នើដល់ អង្គការដៃគូអភិវឌ្ឍនានា រួមមានទីភ្នាក់ងារសុវត្ថិភាព និងការលុបបំបាត់ សារធាតុអាសបេស្តុនៃប្រទេសអូស្រ្តាលី អង្គការអាហ្វីដា អង្គការILO/Japan និងអង្គការសុខភាពពិភពលោក(WHO) បន្តជួយគាំទ្រ ដើម្បីកម្ពុជាមានលទ្ធភាពរៀបចំឱ្យទៅជាផែនការសកម្មភាពនានា ឈានទៅការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងទប់ស្កាត់នូវរាល់ហានិភ័យទាំងឡាយដែលបង្កឡើងដោយសារធាតុអាសបេស្តុសនេះ។

ដើម្បីទប់ស្កាត់ហានិភ័យទាំងឡាយ ដូចបានលើកឡើងខាងលើ ជំហានដំបូង ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារនេះ រៀបចំចងក្រងឯកសារមេរៀនសម្រាប់ធ្វើការបណ្តុះបណ្តាល ផ្សព្វផ្សាយដល់និយោជក កម្មករនិយោជិត និងមហាជនបានយល់ជ្រួតជ្រាបពីហានិភ័យ ដែលបង្កឡើងដោយសារធាតុអាសបេស្តុសនេះ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.