Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គ ពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចដើម្បីចុះធ្វើអធិការកិច្ចក្នុងការដ្ឋានសំណង់

 Monday, 10 June 2019 16:30  |  5049 times  |   Print  |   Email
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គ ពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចដើម្បីចុះធ្វើអធិការកិច្ចក្នុងការដ្ឋានសំណង់

 

(ភ្នំពេញ,ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី “ការពង្រឹងសមត្ថភាពសម្រាប់ការធ្វើអធិការកិច្ចក្នុងការដ្ឋានសំណង់” នៅទីស្តីការក្រសួងក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដែលបង្រៀនដោយគ្រូជំនាញផ្នែកសុវត្ថិភាពសំណង់មកពីសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានមានប្រសាសន៍ថាសិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីទទួលបន្ទុកអធិការកិច្ចការងារ និងអ្នកពាក់ព័ន្ធក្នុងការធ្វើអធិការកិច្ចនៅការដ្ឋានសំណង់ដោយមានអ្នកចូលរួមមកពីនាយកដ្ឋានពេទ្យការងារ នាយកដ្ឋានអធិការកិច្ចការងារ តំណាងគណ:វិស្វករកម្ពុជា​ និងអង្គការអន្តរជាតិខាងការងារ(ILO) ចំនួន ៥៦នាក់។

  ឯកឧត្តមបានបន្តថា ជាការពិតណាស់ការគ្រប់គ្រងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់ ជាបញ្ហាប្រឈមរួម របស់ប្រទេសកំពុងអភិវឌ្ឍដែលមានការខ្វះខាតក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត បច្ចេកទេស និងធនធានមនុស្ស ។ គម្រោងសំណង់មួយ មានច្រើនដំណាក់កាលដែលទាមទារឱ្យនិយោជក អ្នករចនាប្លង់នៃសហគ្រាស គ្រឹះស្ថាន ឬក្រុមហ៊ុន និងអ្នកទទួលខុសត្រូវការដ្ឋានសំណង់ ចាំបាច់រៀបចំនូវផែនការសុវត្ថិភាព និងសុខភាពការងារឱ្យច្បាស់លាស់មុនពេលចាប់ផ្តើម សាងសង់ ដើម្បីការពារកម្មករនិយោជិត និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។

ឯកឧត្តម ឡេង តុង បានបន្ថែមថា ផែនការសុវត្ថិភាពនិងសុខភាពការងារ គួរបញ្ចូលលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងស្តង់ដាសុវត្ថិភាពការងារ របាយការណ៍នៃការវាយតម្លៃ ហានិភ័យការងារ វិធានការណ៍គ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ និងរបាយការណ៍អធិការកិច្ច ដើម្បីងាយស្រួលដល់មន្ត្រីអធិការកិច្ចការងារក្នុងការចុះត្រួតពិនិត្យ។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា៖ "ដើម្បីគ្រប់គ្រងសុវត្ថិភាព នៅក្នុងការដ្ឋានសំណង់ឱ្យមានប្រសិទ្ធភាព យើងត្រូវផ្តោតលើវិធានការណ៍សំខាន់ៗចំនួន ០៣គឺ៖ ១-វិធានការណ៍ការពារកម្លាំងពលកម្ម ឬកម្មករនិយោជិត ដែលត្រូវបានការពារតាមរយៈជំហាននៃការគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (Risk Controls)ដែលការកែលម្អការងារតាមវិធានការណ៍ វិស្វកម្មជាជំហានដ៏មានប្រសិទ្ធភាព និងវិធីសាស្ត្រ ឬការអនុវត្តការងារដែលមានប្រសិទ្ធភាពនៅកន្លែងធ្វើការ ដូចជារៀបចំ វិធានការណ៍ការពារសុវត្ថិភាពនៅក្នុងកំឡុងពេលដំណាក់កាលរចនាប្លង់អគារជាដើម។ ការផ្តល់សម្ភារការពារដល់កម្មករនិយោជិត ជាជំហានចុងក្រោយនៃការគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារដែលចាំបាច់ត្រូវផ្តល់ និងបណ្តុះបណ្តាលឱ្យបានត្រឹមត្រូវ ។ ២-វិធានការណ៍ការពារសម្ភារដែលមានន័យថា រាល់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ ផលិតផលដែលមានគ្រោះថ្នាក់ និងសម្ភារផ្សេងទៀតនៅក្នុងការដ្ឋានសំណង់ ចាំបាច់ត្រូវវាយតម្លៃ និងត្រួតពិនិត្យបានច្បាស់សាស់ និង៣-វិធានការណ៍ការពារបរិក្ខាគាំទ្រ ឬគ្រោងអគារសម្រាប់ការដ្ឋានសំណង់ ដែលសំដៅការប្រើប្រាស់គ្រឿងចក្រ ម៉ាស៊ីនស្ទូចវិលធំ គ្រោងអគារ រន្ទាជាដើម ចាំបាច់ត្រូវស្ថិតនៅក្នុងស្ថានភាពល្អ និងត្រួតពិនិត្យជាទៀងទាត់មុនពេលប្រើប្រាស់ដោយអ្នកជំនាញដែលមានបច្ចេកទេសសំណង់ត្រឹមត្រូវ។ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំស្តាប់ការពន្យល់របស់អ្នកជំនាញកូរ៉េ ហើយបើមានចំណុចណាមួយមិនទាន់យល់ត្រូវហ៊ានសួរ ដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗសម្រាប់អនុវត្តលក្ខខណ្ឌការងារនៅក្នុងការដ្ឋានសំណង់ ឲ្យកាន់តែប្រសើរពិសេសអគារខ្ពស់ៗ។ ឯកឧត្តមវេជ្ជបណ្ឌិតសង្ឃឹមថាសិក្ខាសាលារយៈពេល៥ថ្ងៃនេះ គឺពិតជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ប្រើជាទុនយកទៅអនុវត្តនិងផ្សព្វផ្សាយបន្តក្នុងសកម្មភាពការពារសុវត្តិភាព និងសុខភាពការងារដល់គ្រប់កន្លែងធ្វើការទាំងអស់មិនត្រឹមតែការដ្ឋានសំណង់ និងអគារខ្ពស់នោះទេ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.