Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តកិច្ចសហការជាមួយGMAC សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកម្ពុជា

 Saturday, 27 April 2019 13:36  |  3370 times  |   Print  |   Email
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តកិច្ចសហការជាមួយGMAC សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកម្ពុជា

(ភ្នំពេញ)៖ ថ្លែងបើកក្នុងពិធីសន្និបាតប្រចាំឆ្នាំ២០១៩ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០១៩-២០២១ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ 

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការសម្រេចបាននូវលទ្ធផលជាទីមោទនៈនានា រហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយជារួម និងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ-ឯកជន និយាយដោយឡែក ពិសេសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងគោលដៅរួមចំណែកបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអរគុណចំពោះ លោកឧកញ្ញ៉ា វ៉ាន់ ស៊ូអៀង ដែលបានបំពេញតួនាទីជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏ដូចជាសមាជិក-សមាជិកាទាំងអស់ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការល្អជាមួយក្រសួង ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

គោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកសុខសន្តិភាព ស្ថិរភាព ជាមូលដ្ឋានគ្រឹះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយប្រកបដោយសក្តានុពលវិនិយោគ និងពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ចនៅតែបន្តកើនទ្បើងក្នុងរង្វង់៧%។ ផ្តើមចេញពីគោលនយោបាយពាណិជ្ជកម្មផ្សាភ្ជាប់នឹងបទដ្ឋានការងារអន្តរជាតិ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តចាប់ពីឆ្នាំ១៩៩៩ បានធ្វើឱ្យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជាបន្តរីកចម្រើនគួរជាទីមោទនៈ ចាប់ផ្តើមពីរោងចក្រប្រមាណជាង៦០រោងចក្រ ជាមួយនឹងកម្មករនិយោជិកប្រមាណ ៨ម៉ឺននាក់ រហូតមកដល់ពេលនេះ រោងចក្រកើនឡើងដល់ប្រមាណ ១២០០រោងចក្រ ជាមួយនិងកម្មករនិយោជិតប្រមាណជាង ៨៤ម៉ឺននាក់។ វិស័យកាត់ដេរ គឺជាវិស័យមួយដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ។ ស្ថិតក្នុងបរិបទ ដែលវិស័យនេះកាន់តែប្រឈមខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា យើងបានធ្វើការយ៉ាងជិតស្និតជាមួយគ្នា ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថា វិស័យនេះនៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង សមាជិកទាំងអស់របស់GMACអាចរក្សាបានដំណើរផលិតកម្មអាជីវកម្មរបស់ខ្លួន ប្រកបដោយចីរភាព។

ដូចអ្វីដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចនៅក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩  សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចលើប្រធានបទចំនួន១៥ ប៉ុន្តែវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំណុចខ្លះៗ ដែលពាក់ព័ន្ធរួមមាន៖

   ១.ការកាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យ និងទិវា។

  ២.ការពិនិត្យ និងរៀបចំជាបញ្ជីស្ថាប័ន និងពេលវេលាចុះពិនិត្យនៅតាមរោងចក្រ។

  ៣.ការកំណត់អាត្រាភាគទាននៃរបបសោធន។

   ៤.ការកំណត់នូវពេលវេលា និងចំនួនថ្ងៃបើកប្រាក់បំណាច់អតីតភាព ការងារ។

   ៥.ការកែសម្រួលច្បាប់ស្តីពីការងារ។

   ៦.ប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យកាត់ដេរ។ ៧.បញ្ហាផ្សេងៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្ត ខិតខំធានានូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធឱ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការធ្វើកូដកម្ម បាតុកម្មខុសច្បាប់។

ក្រុមការងារផែ្នកអប់រំ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវយកសំណូមពរដោះស្រាយបញ្ហាខ្វះបុគ្គលិកជំនាញ ដើម្បីផ្គត់ផ្គង់ទីផ្សារការងារ ទៅពិភាក្សា និងលើកអនុសាសន៍ដោះស្រាយ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.