Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សន្និសីទបិទគម្រោងស្តីពី៖ ”ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារ របស់យុវជននៅកម្ពុជា និងពិធីសម្ពោធមជ្ឈមណ្ឌលការងារចល័ត”

 Tuesday, 26 February 2019 16:54  |  3637 times  |   Print  |   Email
សន្និសីទបិទគម្រោងស្តីពី៖ ”ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារ របស់យុវជននៅកម្ពុជា និងពិធីសម្ពោធមជ្ឈមណ្ឌលការងារចល័ត”

សន្និសីទបិទគម្រោងស្តីពី៖ “ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា និងសម្ពោធមជ្ឈមណ្ឌលការងារចល័ត” ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) ពីឆ្នាំ២០១៣ ដល់ ២០១៩ និងទទួលអនុវត្តរួមគ្នាដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) ត្រូវបានប្រារព្វធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពី លោកជំទាវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកស្រី អេវ៉ា ថេអីស ប្រធានផ្នែកទំនាក់ទំនងអន្ដរជាតិនៃទីភ្នាក់ងារផ្ដល់សេវាការងារសាធារណៈស៊ុយអែត ព្រមទាំងតំណាងមកពីស្ថានទូតស៊ុយអែត ស្ថាប័នរដ្ឋ សិស្ស-និស្សិតអង្គការក្រៅរដ្ឋាភិបាល សមាគមន៍ សហជីពសហព័ន្ធ និងដៃគូអភិវឌ្ឍនានា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីបិទគម្រោងស្តីពី៖ ”ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជានិងពិធីសម្ពោធមជ្ឈមណ្ឌលការងារចល័ត” ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា៖ “ការអនុវត្តគម្រោង SIDA ទាំងពីរដំណាក់កាលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារជាពិសេសយុវជនឲ្យទទួលបានការងារកាន់តែងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលា ដែលស្របតាមក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការខិតខំបង្កើតឱកាសការងារកាន់តែច្រើន និងជួយបែងចែកឱកាសទាំងនេះ ឲ្យបានទៅដល់ប្រជាជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារដែលមានទាំងអស់ឲ្យទៅជាមុខរបរកាន់តែល្អសម្រាប់ប្រជាជនគ្រប់រូប។”

តាមរយៈការអនុវត្តគម្រោងនេះ អ្នកទទួលផលផ្ទាល់ ដែលភាគច្រើនជាយុវជន សិស្សនិស្សិត ស្រ្តី និងជនពិការ បានទទួលការបណ្តុះបណ្តាលអភិវឌ្ឍជំនាញ និងទទួលបានឱកាសការងារកាន់តែងាយស្រួលមានជាអាទិ៍៖ ការបណ្តុះបណ្តាលជំនាញទន់ និងសហគ្រិនភាពចំនួន៣,៤៥០នាក់, អ្នកចុះឈ្មោះស្វែងរកការងារសរុបចំនួនប្រមាណ៩ម៉ឺននាក់, អ្នកទទួលបានការងារធ្វើប្រមាណ២ម៉ឺននាក់, សិស្សនិស្សិត និងអ្នកស្វែងរកការងារទទួលការប្រឹក្សាអាជីពចំនួនប្រមាណ១៤ម៉ឺននាក់, យុវជនទទួលបានកម្មសិក្សាចំនួន៧៤៩នាក់។ ស្របពេលជាមួយគ្នានឹងការរៀបចំសន្និសីទបិទគម្រោងនេះ ក៏មានសមិទ្ធិផលមួយទៀតរបស់គម្រោងគឺពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវរថយន្ត “មជ្ឈមណ្ឌលការងារចល័ត” ដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានរៀបចំបំពាក់នៅក្នុងរថយន្តមីនីវ៉ាន ហើយមានមុខងារផ្តល់នូវសេវាសំខាន់ៗដូចមជ្ឈមណ្ឌលការងារធម្មតាដែរដូចជា៖ ការស្វែងរកមើលព័ត៌មានការងារ, ការចុះឈ្មោះរកការងារតាមប្រព័ន្ធអ៊ីនធើណិតនិងទម្រង់ក្រដាស, ការទទួលប្រឹក្សាយោបល់ការងារ, និងបណ្ណាល័យការងារជាដើម។

ប៉ុន្តែចំណុចពិសេសរបស់មជ្ឈមណ្ឌលការងារចល័តគឺអាចនាំយកសេវាការងារ និងព័ត៌មានឱកាសការងារកាន់តែខិតជិត ដល់ប្រជាពលរដ្ឋអ្នកស្វែងរកការងារសិស្សនិស្សិតនៅគ្រប់ទីកន្លែងទូទាំងប្រទេសជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ “មជ្ឈមណ្ឌលការងារចល័ត” នេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានស្នើដល់ភាគី ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) បន្តជួយជ្រោមជ្រែងដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការបង្កើតឲ្យបានកាន់តែច្រើនថែមទៀតនូវ “មជ្ឈមណ្ឌលការងារចល័ត” ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាឱ្យកាន់តែទូលំទូលាយទៅកាន់ទីជិតឆ្ងាយនៅទូទាំងប្រទេស តាមរយៈការផ្តល់សេវាចុះឈ្មោះស្វែងរកការងារ ផ្គូផ្គងអ្នកសែ្វងរកការងារទៅនឹងឱកាសការងារដែលនៅទំនេរ, ការប្រមូល និងផ្សព្វផ្សាយព័ត៌មានស្តីពីការជ្រើសរើសកម្លាំងពលកម្ម, ការផ្តល់មគ្គទេសក៍ និងប្រឹក្សាយោបល់អាជីព ព្រមទាំងការផ្តល់ព័ត៌មានទីផ្សារការងារ និងការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ការងារនៅតាមមូលដ្ឋាន សំដៅបំព្រួញគម្លាតនៃការខកខានមិនទទួលបានឱកាសការងារ និង ជំរុញការទទួលបានព័ត៌មានពីការងារទូលំទូលាយដល់សិស្ស/និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើទូទាំងប្រទេស។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានផ្តល់នូវគម្រោងដ៏ថ្លៃថ្លាខាងលើដល់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលើកទឹកចិត្តដល់ប្អូនៗ សិស្ស/និស្សិត និងយុវជនអ្នកស្វែងរកការងារធ្វើទាំងអស់ចូលរួមប្រើប្រាស់នូវសេវាទាំងអស់ដែលផ្តល់ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ជាពិសេសមជ្ឈមណ្ឌលការងារចល័តថ្មីនេះឲ្យបានគ្រប់ៗគ្នា៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.